ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​ឯករាជ្យ​២​ផ្ទុះ​ការ​បះបោរ​តវ៉ា​រឿង​ថ្លៃ​អនាម័យ​និង​បិទ​ភ្លើង​មិន​ឲ្យ​ប្រើប្រាស់​(Video)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជីវករ​ជាង​១០០​នាក់​ដែល​ជា​ម្ចាស់​តូប​ជាង​២០០​នៅ​ក្នុង​ផ្សារ​ឯករាជ្យ​២ បាន​​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​ប្រឆាំង និង​អ្នកគ្រប់គ្រង​ផ្សារ​ខាងលើ​ដោយ​ពួក​គាត់​បាន​ចោទប្រកាន់​ថា តម្លើង​ថ្លៃ​អនាម័យ និង​សន្តិសុខ​តាម​តូប​នីមួយ​ៗ​ស្រេច​តែ​ចិត្ត​នឹកឃើញ ។ មិនតែប៉ុណ្ណោះ​នៅ​ពេល​ដែល​ពួក​គាត់​មិន​យល់ព្រម​ស្រាប់តែ​អ្នកគ្រប់គ្រង​ផ្សារ​នេះ​បិទ​ភ្លើង​មិន​ឲ្យ​ប្រើប្រាស់​ឡើយ បន្ទាប់​ពី​ទទួល​រង​នូវ​ការ​គាបសង្កត់​បែប​នេះ​ទើប​ពួក​គាត់​អត់ទ្រាំ​លែង​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ដើម្បី​ស្វែងរក​យុត្តិធម៌…

រាជធានី​ភ្នំពេញ ៖ អាជីវករ​ជាង​១០០​នាក់​ដែល​ជា​ម្ចាស់​តូប​ជាង​២០០​នៅ​ក្នុង​ផ្សារ​ឯករាជ្យ​២ បាន​​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​ប្រឆាំង និង​អ្នកគ្រប់គ្រង​ផ្សារ​ខាងលើ​ដោយ​ពួក​គាត់​បាន​ចោទប្រកាន់​ថា តម្លើង​ថ្លៃ​អនាម័យ និង​សន្តិសុខ​តាម​តូប​នីមួយ​ៗ​ស្រេច​តែ​ចិត្ត​នឹកឃើញ ។ មិនតែប៉ុណ្ណោះ​នៅ​ពេល​ដែល​ពួក​គាត់​មិន​យល់ព្រម​ស្រាប់តែ​អ្នកគ្រប់គ្រង​ផ្សារ​នេះ​បិទ​ភ្លើង​មិន​ឲ្យ​ប្រើប្រាស់​ឡើយ បន្ទាប់​ពី​ទទួល​រង​នូវ​ការ​គាបសង្កត់​បែប​នេះ​ទើប​ពួក​គាត់​អត់ទ្រាំ​លែង​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ដើម្បី​ស្វែងរក​យុត្តិធម៌ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុង​ផ្សារ​ឯករាជ្យ​២ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អាជីវករ​បាន​និយាយ​ថា ពួក​គាត់​លក់ដូរ​នៅ​ក្នុង​ផ្សារ​ឯករាជ្យ​២​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដោយ​អ្នកគ្រប់គ្រង​ផ្សារ​នេះ​បាន​កំណត់​យក​តម្លៃ​សេវា​អនាម័យ និង​សន្តិសុខ​ក្នុង​១​ខែ​តូប​មួយ​ចំនួន​២០​ដុល្លារ ។ ពេល​នោះ​ពួក​គាត់​មិន​បាន​ប្រកែក​នោះ​ទេ​បាន​អនុវត្តន៍​តាម​គោល​ការ​ខាងលើ​នេះ​រហូត​មក​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ទើបតែ​ពេល​ថ្មី​ៗ​នេះ​ស្រាប់តែ​អ្នកគ្រប់គ្រង​ផ្សារ​បាន​រុះរើ​គោលការណ៍​ចាស់​ចោល​ហើយ​បាន​ដាក់​ចេញ​នូវ​គោល​ការ​ថ្មី​មក​ជំនួស​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​អ្នកគ្រប់គ្រង​ផ្សារ​បាន​កំណត់​តម្លើង​ថ្លៃ​លើ​ការ​ប្រមូល​សេវា​អនាម័យ និង​សន្តិសុខ​ពីលើ​សេវា​ចាស់​៥​ដុល្លារ​ទៀត​ដែល​បាន​ធ្វើ​ឲ្យ​សេវា​មួយ​នេះ​ឡើង​ដល់​២៥​ដុល្លារ ។ ពេល​នោះ​ពួក​គាត់​មិន​បាន​យល់ព្រម​បង់​តាម​ការ​ទាមទារ​តម្លើង​ថ្លៃ​ស្រេច​តែ​ចិត្ត​នេះ​ឡើយ លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ស្រាប់តែ​អ្នកគ្រប់គ្រង​ផ្សារ​ខាងលើ​បិទ​ភ្លើង​ឈប់​ឲ្យ​ប្រើ ដែល​បាន​ធ្វើ​ឲ្យ​រំខាន និង​ប៉ះពាល់​ការ​លក់ដូរ​ប្រកប​អាជីវកម្ម​ពួក​គាត់​យ៉ាង​ខ្លាំង ហើយដោយ​អត់ទ្រាំ​ចំពោះ​ការ​គាបសង្កត់​នេះ​លែង​បាន​ទើប​ពួក​គាត់​នាំ​គ្នា​ប្រមូលផ្ដុំ​បះបោរ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​តែ​ម្ដង ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នោះ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកគ្រប់គ្រង​ផ្សារ​បាន​ឡើយ ហើយ​បន្ទាប់​ពី​អាជីវករ​ផ្ទុះ​ការ​តវ៉ា​បះបោរ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣​បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ស្ងប់ស្ងាត់ និង​ឲ្យ​អ្នកគ្រប់គ្រង​ផ្សារ​បើកភ្លើង​ឡើង​វិញ​សិន​ដែរ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ