Neymar ឆេះដុំពាក្យចចាមអារាម Manu ត្រៀមជះលុយធំយកខ្លួនទៅ Old Trafford
7 ឆ្នាំ មុន
តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា កីឡាករថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ Neymar Jr បានសារភាពថា ខ្លួនពិតជាខឹង នៅពេលឮដំណឹងគ្រប់គ្នានិយាយថា ខ្លួននឹងចាកចេញពីក្លិបអ្នកមានបារាំង…
តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា កីឡាករថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ Neymar Jr បានសារភាពថា ខ្លួនពិតជាខឹង នៅពេលឮដំណឹងគ្រប់គ្នានិយាយថា ខ្លួននឹងចាកចេញពីក្លិបអ្នកមានបារាំង PSG ទៅកាន់ក្លិបបិសាចក្រហម Manchester United ។
កីឡាករក្រុមជម្រើសជាតិប្រេស៊ីលមួយរូបនេះ ត្រូវបានគេដឹងថា មិនសប្បាយចិត្តពេលលេងឲ្យក្លិបអ្នកមានបារាំង PSG ហើយនឹងចាកចេញនៅពេលចប់រដូវកាលខាងមុខនេះ ។ ជាមួយគ្នានេះដែរ មានដំណឹងថា Real Madrid កំពុងតែអន្ទោលប្រាណរបស់ Neymar ទៅលេងនៅក្លិបរបស់ខ្លួន ។ តែពេលនេះស្រាប់តែមានដំណឹងមួយទៀតថា Manchester United បានត្រៀមនឹងជះលុយ៣០លានផោនក្នុងមួយឆ្នាំឲ្យទៅ Neymar ដែលដូចគ្នាទៅនឹងលុយបាននៅ PSG ។
កាលពីល្ងាចថ្ងៃអាទិត្យ Neymar បានទទួលពាន Best Ligue 1 Player Award ហើយក៏បង្ហើបប្រាប់មហាជនថា ខ្លួនមានអារម្មណ៍មិនស្រួលសោះនៅពេលឮពាក្យចចាមអារាមពីការចាកចេញទៅកាន់ក្លិបបិសាចក្រហម ។ កីឡាករអាយុ២៦ឆ្នាំរូបនេះបាននិយាយប្រាប់ Fox Sports ថា «គ្រប់ចន្លោះរដូវកាលនីមួយៗគឺបែបនេះឯង ។ វាមានរឿងច្រើនណាស់កើតឡើង ។ ខ្ញុំមិនចង់និយាយអ្វីនៅពេលនេះទេ ។ គ្រប់គ្នាសុទ្ធតែដឹងហើយថា ខ្ញុំមកនេះដើម្បីធ្វើអ្វី ។ គោលដៅរបស់ខ្ញុំពេលនេះគឺឈ្នះ World Cup ។ ខ្ញុំមិនចង់និយាយពីការដោះដូរកីឡាករអ្វីឡើយ ។ ខ្ញុំពិតជាមិនស្រួលក្នុងចិត្តពេលនេះ» ៕
ចែករំលែកព័តមាននេះ