ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុកាល​មិន​ក្រោម១សហស្សវត្ស​ទេ… ​ពិតជាភ្ញាក់ផ្អើលមែន​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​ថ្ងៃ​ទី​១៣ ឧសភា នៅ​ក្នុងភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខណៈមានការ​ជីកដី​ធ្វើ​ស្រះ​ទឹក ស្រាប់តែ​ប៉ះ​ចំ​គគីរមួយ​ដើម​មាន​ទំហំ​ធំដែល​អាច​ថា​…

ខេត្តកណ្តាល ៖ មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​ថ្ងៃ​ទី​១៣ ឧសភា នៅ​ក្នុងភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខណៈមានការ​ជីកដី​ធ្វើ​ស្រះ​ទឹក ស្រាប់តែ​ប៉ះ​ចំ​គគីរមួយ​ដើម​មាន​ទំហំ​ធំដែល​អាច​ថា​ មនុស្ស​សម័យនេះ​កម្រ​បានឃើញ​ដែល​មាន​ប្រវែង​ជិត​៣០​ម៉ែត្រ មានមុខ​កាត់​ទំ​ហុំ​ប៉ុន​កង់រទេះ​កប់​ក្នុង​ដី​ជម្រៅ​ជាង​​៤​ម៉ែត្រ​ខ្មៅ​រលោង​ត្រង់​ភ្លឹង ។

ការ​ភ្ញាក់ផ្អើល ​ដោយសារ​តែ​ប្រទះ​ឃើញ​ដើមគគីរ​យក្ស​កប់​ក្នុង​ដី​នេះ បាន​កើតឡើង​ខណៈ​ម្ចាស់​ដី​បាន​ជួល​គ្រឿងចក្រ​មួយ​គ្រឿង​ជីកដី​ធ្វើ​ស្រះ​ទឹក ស្រាប់តែ​ប៉ះ​ចំ​វត្ថុ​រឹង​ខុសធម្មតា ។ លុះ​កាយ​រហូត​ដល់​ជម្រៅ​ជាង​៤​ម៉ែត្រ ទើប​ដឹង​ច្បាស់​ថា ​វត្ថុ​រឹង​នេះ គឺជា​ឈើ​គគីរ​ដ៏​ធំ​មួយ​ដើម​។ បើ​តាម​ចាស់ព្រឹទ្ធាចារ្យ​នៅ​ក្នុងភូមិ​បាន​ប៉ាន់​ប្រមាណ​ថា​ ដើម​គគីរ​ដែល​ជីក​ឃើញ​នេះ មាន​អាយុ​មិន​ក្រោម​១.០០០​ឆ្នាំ​ឡើយ ។ អ្នក​ភូមិ​និយាយ​ស្រ​ដៀង​គ្នា​ថា ឈើ​គគីរ​យក្ស​មួយ​ដើម​នេះ​ប្រហែលជា​មាន​អាយុ​រាប់រយ​ឆ្នាំ​មក​ហើយ អាច​ត្រូវ​ទឹកជំនន់​ហូរ​នាំ​មក​ទើរ​នៅ​ក្នុង​តំបន់​ឃុំ​វិហារ​សួគ៌​នេះ លុះ​យូរ​ៗ​ទៅ​ក៏​កប់​ក្នុង​ដី​កាន់តែ​ជ្រៅ​ទៅ​ៗ​ ដោយ​គ្មាន​អ្នក​ណា​ដឹង​អស់​ជា​ច្រើន​សតវត្ស​មក​ហើយ ។ បានជា​អ្នក​ភូមិ​និយាយ​ដូច្នេះ​ ព្រោះ​នៅ​ទី​នេះ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ តែ​មិន​ដែល​បានដឹង​ថា​ មាន​ដើម​គគីរ​ដ៏​ធំ​កប់​ក្នុង​ដី​ទេ ហើយ​តំបន់​នេះ​ក៏​មិន​ដែល​មាន​ដើម​គគីរ​ដុះ​ដែរ ។

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ក្រុម​ជំនាញ​ណាមួយ​មក​ត្រួតពិនិត្យ​ដើម​គគីរ​នេះ ដើម្បីវាយតម្លៃ​ពី​អាយុ​កាល និង​មាន​ប្រភព​មក​ពី​តំបន់​ណា​នៅឡើយ​ទេ ។វិហារ​សួគ៌​ជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ និង​ចាត់​ទុក​ថា​ ជា​តំបន់​ដ៏​ពិសិដ្ឋ​មួយ​សម្រាប់​អ្នក​គោរព​បូជា​ទៅ​តាម​ជំនឿ ព្រមទាំង​ជាទី​សក្ការបូជា​បែប​ព្រះពុទ្ធ​សាសនា​ផង​ដែរ ។ វត្ត​វិហារ​សួគ៌ បាន​បង្កប់​នូវ​អបិយ​ជំនឿ​យ៉ាងច្រើន ដែល​បាន​បន្សល់​ទុក​តាំងពី​បុរាណកាល​រហូត​ដល់​សព្វ​ថ្ងៃនេះ ៕​

អត្ថបទសរសេរ ដោយ