ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អប់រំ​ផ្សា​ព្វ​ផ្សាយ និង​ផ្តល់​មួក​សុវត្ថិភាព ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុគណៈ​ក​ម្មា​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​ទៅ​ចែក​ខិតប័ណ្ណ​បិទ​ស្ទីក​គ័​រ​អប់រំ​ចរាចរណ៍ និង​ផ្តល់​មួក​សុវត្ថិភាព​ចំនួន​២០០​មួក ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចរាចរណ៍ នៅ​រង្វង់​មូល​កួច​កាណុង និង​ផ្លូវជាតិ​លេខ​៦ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍ ជា​ពិសេស​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ អនុគណៈ​ក​ម្មា​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​ទៅ​ចែក​ខិតប័ណ្ណ​បិទ​ស្ទីក​គ័​រ​អប់រំ​ចរាចរណ៍ និង​ផ្តល់​មួក​សុវត្ថិភាព​ចំនួន​២០០​មួក ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចរាចរណ៍ នៅ​រង្វង់​មូល​កួច​កាណុង និង​ផ្លូវជាតិ​លេខ​៦ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍ ជា​ពិសេស​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ។ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​ចែក​ខិត​ប​ណ្ណ័​អប់រំ​ច្បាប់​ចរាចរណ៍ និង​ផ្តល់​មួក​សុវត្ថិភាព​នា​ពេល​នេះ គឺ​សំដៅ​ដាស់​ស្មារតី​ដល់​អ្នកបើកបរ​ទាំងឡាយ​ឲ្យ​បើកបរ​ម៉ូតូ​ត្រូវ​ពាក់មួក​សុ​វ​តិ្ថ​ភាព ឯ​អ្នក​បើករថយន្ត​ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​,​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​,​បើកបរ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​បើកបរ​ត្រូវ​មាន ការ​យោគយល់​គ្នា ដើម្បី​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​។

លោក​បន្ត​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​ចម្បង​ដែល​រាជរដ្ឋាភិបាល បាន និង​កំពុង​គិតគូរ និង​យកចិត្តទុកដាក់​បំផុត ព្រោះ​បញ្ហា​គ្រោះថ្នាក់​នេះ តែងតែ​កើត​មាន និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខាតបង់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​ជា​រៀងរាល់ថ្ងៃ​។ លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា តាម​រយៈ​ការ​យកចិត្តទុកដាក់ និង​ផែនការ​ជុំរុញ​ពី​រាជរដ្ឋាភិបាល ក៏​ដូច​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​នោះ អនុគណៈ​ក​ម្មា​ការ​សិវ​ត្ថិ​ភាព​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​ទៅ​ចែក​ខិត្ត​បណ្ណ​បិទ​ស្ទីក​គ​រ័​អប់រំ​ចរាចរណ៍ និង​ផ្តល់​មួក​សុវត្ថិភាព ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចរាចរណ៍ ដើម្បី​ជួយ​ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន និង​មាន​ស្មារតី​ខ្ពស់​ក្នុង​ការ​បើកបរ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ជា​ពិសេស​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ដែល​តែង​ជួប​ជា​រៀងរាល់ថ្ងៃ​។ សូម​បញ្ជាក់​ថា ក្នុង​ពេល​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នោះ មានការ​រៀបចំ​ជា​សំនួរចម្លើយ ដើម្បី​ទទួល​រង្វាន់​មួក សុវត្ថិភាព ដែល​ត្រូវ​ចែក​ជូន​ចំនួន​២០០​មួក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ