ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុមសាហា.វ… រន្ទះបា.ញ់ឃ្លាំងផ្ទុកប្រេងសាំង​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អគារ​ស្នាក់​នៅ​របស់​កម្មករ​ចម្ការ​កៅស៊ូ​ប៊ិ​ញ​ភ្វឿ​ក​១​ខ្នង ​ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​ឆាប​ឆេះ​អស់ទាំង​ស្រុង កាលពី​រាត្រី​ថ្ងៃ​ទី​១១ ឧសភា នៅ​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។…

ខេត្តមណ្ឌលគិរី ៖ អគារ​ស្នាក់​នៅ​របស់​កម្មករ​ចម្ការ​កៅស៊ូ​ប៊ិ​ញ​ភ្វឿ​ក​១​ខ្នង ​ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​ឆាប​ឆេះ​អស់ទាំង​ស្រុង កាលពី​រាត្រី​ថ្ងៃ​ទី​១១ ឧសភា នៅ​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។ លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​បានឱ្យ​ដឹង​ថា ភ្លៀង​​បាន​ធ្លាក់​យ៉ាង​ខ្លាំង​តាំងពី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា រហូត​ដល់​យប់ ។ ពេល​កើតហេតុ​នោះ ​ភ្លៀង​មិន​ទាន់​រាំង​នោះ​ទេ ក៏​ស្រាប់តែ​មាន​ព័ត៌មាន​ពី​ឃុំ​ស្រែ​ព្រះ​ថា មាន​ករណី​រន្ទះបាញ់​ចំ​ឃ្លាំង​ផ្ទុក​ប្រេងសាំង​និង​ថ្នាំ​ កសិករ​បណ្តាល​ឱ្យ​ឆាបឆេះ​ទាំង​អគារ​ស្នាក់​នៅ​របស់​កម្មករ​ក្រុមហ៊ុនចម្ការកៅស៊ូ​យ៉ាង​សន្ធោសន្ធៅ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ឡើយ ។

លោក​អធិការ​បន្ត​ថា គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម​លោក​បាន​ដឹកនាំ​កម្លាំង​ពន្លត់​អគ្គិភ័យ​ដោយ​ផ្ទាល់​ដើម្បី​ជួយ​ពន្លត់ភ្លើង ប៉ុន្តែ​ដោយ​ស្ថានភាព​ផ្លូវ​ឆ្ងាយ​រួម​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផង ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​ទៅ​ទាន់​ពេលវេលា បាន​ត្រឹមតែ​បាញ់​ពន្លត់​គំនរ​រងើកភ្លើង​ដែល​ឆេះ​អគារ​រាប​ដល់​ដី​ទៅ​ហើយ​នោះ ។ ករណី​រន្ទះបាញ់​នេះ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​និង​សម្ភារ​ដូច​ជា ១-​អគារ​ស្នាក់​នៅ​របស់​កម្មករ​ក្រុមហ៊ុន​ទំហំ​៥​ម៉ែត្រ​គុណ​២៥​ម៉ែត្រ​១​ខ្នង ២-​ឃ្លាំង​ស្តុក​សម្ភារ​ចំនួន​១​ខ្នង ៣-​ប្រេងសាំង​និង​ប្រេងម៉ាស៊ូត​ចំនួន​២០​ប៊ីដុង (​មួយ​ប៊ីដុង​ស្មើ​៣០​លី​ត្រ​) ៤-​ម៉ាស៊ីនភ្លើង​១​គ្រឿង ៥-​ម៉ូតូ​១​គ្រឿង ៦-​ជី​និង​ថ្នាំ​កសិកម្ម​(​មាន​តម្លៃ​ប្រមាណ​១​ម៉ឺន​ដុល្លារ​)​ផង​ដែរ ។ទោះជា​យ៉ាងណា​គ្រោះ​ធម្មជាតិ​នេះ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​ដើមខែ​ឧសភា​មក ស្ថានភាព​អាកាសធាតុ​នៅ​ខេត្តមណ្ឌលគិរី មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រៀងរាល់ថ្ងៃ ហើយ​តែង​បង្ក​ឱ្យ​មាន​ករណី​គ្រោះ​ធម្មជាតិ​ជា​រឿយ​ៗ ដោយ​ករណី​ខ្លះ​ត្រូវ​រន្ទះបាញ់​ប៉ើង​ដំបូលផ្ទះ របើក​ជញ្ជាំង បាក់​ដើមឈើ​កាត់​ទទឹង​ផ្លូវ​ធ្វើ​ដំណើរ​…​និង​ចុង​ក្រោយ​នេះ​បាន​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​អស់​អគារ​ស្នាក់​នៅ​របស់​កម្មករ​កៅស៊ូ​ថែម​ទៀត ។

គិត​ត្រឹម​វេលា​ម៉ោង​៣​និង​៣០​រសៀល ថ្ងៃ​ទី​១៣ ឧសភា កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​បាន​នៅឡើយ​ទេ អំពី​ករណី​គ្រោះ​ធម្មជាតិ​ដែល​បាន​កើត​មាននៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី ថា​តើ​មាន​មនុស្ស​រង​គ្រោះ​ប៉ុន្មាន​នាក់ ឬ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វីខ្លះ ?

អត្ថបទសរសេរ ដោយ