ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនៀមទម្លាប់​ចម្លែក វត្ត​ភ្នំ​ទស្ស​ពិត ប្រារ​ព្ឋ​ពិធី​បុណ្យចូលឆ្នាំ​ក្រោយ​គេ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រារ​ព្ឋ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​របស់​វត្ត​ភ្នំ​ទស្ស​ពិត ស្ថិត​ក្នុងភូមិ​ធ្លក​វៀន ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មាន​ជ័យ បាន​ធ្វើ​ឡើង​ក្រោយ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​រយៈពេល​១​ខែ​ជា​រៀង​រាល់​ឆ្នាំ ។ វត្ត​ភ្នំ​ទស្ស​ពិត មាន​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ ប្រារ​ព្ឋ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​របស់​វត្ត​ភ្នំ​ទស្ស​ពិត ស្ថិត​ក្នុងភូមិ​ធ្លក​វៀន ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មាន​ជ័យ បាន​ធ្វើ​ឡើង​ក្រោយ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​រយៈពេល​១​ខែ​ជា​រៀង​រាល់​ឆ្នាំ ។ វត្ត​ភ្នំ​ទស្ស​ពិត មាន​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង ។ ពិធីបុណ្យ​យ៉ាង​ចម្លែក​នេះ បាន​ក្លាយជា​ទំនៀមទម្លាប់​របស់​អ្នកស្រុក​ជាង​១៥​ឆ្នាំ​មក​ហើយ ដោយ​មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​យ៉ាងច្រើន​កុះករ ។ សម្រាប់​ឆ្នាំ​២០១៨​នេះ គណៈកម្មការ​វត្ត និង​ចៅអធិការ​បាន​រៀបចំ​ធ្វើ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៥ ខែឧសភា គឺ​ចំ​ថ្ងៃ​ចំរើន​ព្រះ​ជន្ម​ព្រះមហាក្សត្រ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា​នេះ ព្រះ​គ្រូ​ចៅអធិការ​វ​រត្ត​ភ្នំ​ទស្ស​ពិត ព្រះ​នាម ឆេ​ង ឆុំ បាន​មាន​ថេរ​ដីកា​ឱ្យ​ដឹង​ថា ការ​ប្រារ​ព​ធ្វើ​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន​៣​យប់​៤​ថ្ងៃ គឺ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ពិតប្រាកដ​រយៈពេល​១​ខែ ។ ទំនៀមទម្លាប់​ចូល​ឆ្នាំ​ខ្មែ​រត​បែប​របស់​គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បែប​នេះ​មាន​រយៈពេល​ជាង​១៥​ឆ្នាំ​ហើយ ប៉ុន្តែ​ចៅអធិការ​វត្ត​មុន​ៗ ធ្វើ​ត្រឹមតែ​រយៈពេល​១​យប់​១​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់តាំងពី​ព្រះ​អង្គ​ឡើងជា​ចៅអធិការ​បាន​ធ្វើ​រយៈពេល​៣​យប់​៣​ថ្ងៃ ខុស​តែ​ឆ្នាំ​នេះ គឺ​ធ្វើ​៣​យប់​៤​ថ្ងៃ ។ គោល បំណង​នៃ​ការ​ប្រារ​ព្ឋ​ពិធី​បុណ្យចូលឆ្នាំ ដើម្បី​ប្រមូល​បច្ច័យ​កសាង​សមិទ្ធិ​ផល​នានា​នៅ​ក្នុង​វត្ត និង​នៅ​ក្នុងភូមិ​ស្រុក ។ ព្រះ​គ្រូ​ចៅអធិការ​វត្ត​បាន​មាន​ថេរ​ដីកា​បន្ត​ថា បើ​យើង​ធ្វើ​បុណ្យចូលឆ្នាំ​ដូច​គេ​ដូច​ឯង ក្នុង​ខែមេសា​នោះ គឺ​ពុំ​សូវ​មាន​ពុទ្ធ​រិ​ស័​ទម​ក​ធ្វើបុណ្យ​ទេ ដោយសារ​តែ​វត្ត​ភ្នំ​ទស្ស​ពិត​នៅ​ឆ្ងាយ​ពី​ភូមិ​ស្រុក និង​ម្យ៉ាង​ពុទ្ធបរិស័ទ​ភាគច្រើន​ទៅ​ធ្វើបុណ្យ​តាម​ស្រុក​កំណើត​របស់​គេរៀង​ៗ​ខ្លួន ។ ប៉ុន្តែ​នៅ​ពេល​យើង​ធ្វើ​បុណ្យចូលឆ្នាំ​ក្រោយ​គេ​បែប​នេះ គឺ​មាន​ពុទ្ធបរិស័ទ​មក​ចូលរួម​ច្រើន ដោយ​មក​ពី​ខេត្ត​នានា​គឺ​រាប់​ម៉ឺន​នាក់ ចំណែក​បច្ច័យ​កសាង​វត្ត​ក៏​បាន​ច្រើន​ផង​ដែរ ហើយ​បុណ្យ​នេះ​ដែរ គឺ​ធ្វើ​ទៅ​តាម​ប្រពៃណី​ខ្មែរ​ដូច​វត្ត​នានា​ធ្វើបុណ្យ​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​យ៉ាង​ដូច្នោះ​ដែរ ។

លោក​អនុសេនីយ៍ឯក ប៉ាន់ សុវណ្ណ អធិការរង​នគរបាល​ស្រុក​សាមគ្គី​មា​ជ័យ ដែល​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជួយ​ការពារ​ពិធី​បុណ្យចូលឆ្នាំ​ក្រោយ​គេ​នៅ​ក្នុង​វត្ត​នេះ​បាន​និយាយ​អោយ​ដឹ​ថា កម្លាំង​ការពារ​សរុប​ក្នុង​បុណ្យ​នេះ​មាន​ចំនួន​១០២​នាក់ ក្នុង​នោះ​មាន​នគរបាល​ស្រុក​៤៥​នាក់ កម្លាំង​អាវុធហត្ថ​ស្រុក​៥​នាក់ កម្លាំងយោធា​ស្រុក​៥​នាក់ កម្លាំងយោធា​កងពលតូច​លេខ​១​ចំនួន​២៦​នាក់ និង​កម្លាំង​ប្រជា​ការពារ​ភូមិ​-​ឃុំ​៣២​នាក់​។ នៅ​ក្នុង​រយៈពេល​បុណ្យ​៣​យប់​៤​ថ្ងៃនេះ កម្លាំង​ទាំងអស់​បាន​សហការ​គ្នា​ការពារ​សណ្តាប់ធ្នាប់ និង​សន្តិសុខ​បាន​ល្អ ដោយ​មិន​មាន​ហេតុការណ៍​អ្វី​កើតឡើង​រំខាន​ដល់​ការ​ធ្វើបុណ្យ​ទៀន​នេះ​ឡើយ​។
លោក​អធិការរង​បាន​បញ្ជាក់​អោយ​ដឹង​ទៀត​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​គឺ​មក​ពី​គ្រប់​ទិស​ទី ដែល​ក្នុង​១​ថ្ងៃ​ៗ​មាន​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ពិសេស​មាន​ច្រើន​នៅ​ពេល​រសៀល និង​ពេល​យប់ ព្រោះតែ​បុណ្យ​នេះ​មាន​ជួល​ល្ខោនបាសាក់​មក​សម្តែង និង​ក៏​មាន​ធុង​ប៉ាស់​រាំ​លេង​កំសាន្ត​ផង​ដែរ ។

សូម​បញ្ជាក់​ដែរ​ថា ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ខុស​ទំនៀមទម្លាប់​នេះ គេ​សង្កេត​ឃើញ​មាន​អ្នក​លក់ដូរ​យ៉ាងច្រើន លក់​គ្រឿង​បរិភោគ លក់​សម្លៀក​បំពាក់ និង​របស់របរ​ប្រើប្រាស់​ផ្សេង​ៗ ប្រៀប​ដូច​ទីផ្សារ​ធំ​មួយ​ផង​ដែរ ។ ក្រៅពី​នោះ​គេ​ឃើញ​មាន​អ្នក​សុំទាន​ជា​ច្រើន​នាក់ នៅ​តាម​កាំជណ្តើរ សាលាឆាន់ និង​នៅ​កាំជណ្តើរ​ឡើង​លើ​កំពូលភ្នំ (​មាន​ព្រះ​វិហា​បុរាណ​) ។ ភ្ញៀវ​ដែល​ទៅ​ទីនោះ មួយ​ចំនួន​ទៅ​ធ្វើបុណ្យ មួយ​ចំនួន​ទៅ​ជា​លក្ខណៈ​ទេសចរណ៍​កំសាន្ត ដែល​មក​ពី​គ្រប់​ទិស​ទី និង​ខេត្ត​ឆ្ងាយ​ៗ ហើយ​តាម​ការ​សង្កេត ឆ្នាំ​នេះ វត្ត​ភ្នំ​ទស្ស​ពិត មាន​មនុស្ស​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ