ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុសបញ្ជាក់ពីស្ថានភាពជំងឺលោកតា ហ្វុយ ហ្ស៊ូ ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​លោកតា ហ្វុ​យ ហ្ស៊ូ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ស្ថានភាព​ជំងឺ​សួត​របស់​លោក​រើ​ឡើង​វិញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ក្រោយ​ពេល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​លោកតា ហ្វុ​យ ហ្ស៊ូ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ស្ថានភាព​ជំងឺ​សួត​របស់​លោក​រើ​ឡើង​វិញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។

ក្រោយ​ពេល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ (ICU) កូនប្រុស​របស់​លោក​បាន​បញ្ជាក់​ថា ស្ថានភាព​ឪពុក​លោក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តាមដាន​ពី​ក្រុម​គ្រូពេទ្យ​នៅឡើយ​ក្នុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យ​ដាក់​អុក​ស៊ី​ហ្ស៊ែ​ន​ជាប់​២៤​ម៉ោង​ផង​ដែរ ។

កូនប្រុស​របស់​លោកតា ហ្វុ​យ ហ្ស៊ូ គឺ​លោក ឡុ​ង វណ្ណៈ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា បច្ចុប្បន្ន​ឪពុក​របស់​លោក​កំពុង​សម្រាក​នៅ​បន្ទប់ ICU ក្នុង​មន្ទីរពេទ្យ​រុ​ស្សី ផ្នែក​សួត​កំរិត​ធ្ងន់ ដោយ​ឪពុក​លោក​មាន​អាកា​រៈ​គាត់​ក្អក​ខ្លាំង ហត់​ខ្លាំង នឹង​កំហាក​មាន​ឈាម ។

លោក​បញ្ជាក់​ថា ឪពុក​របស់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​កំហាក​ទៅ​បណ្តុះ​មេរោគ រួច​បាន​ប្រើ​ថ្នាំ​សម្លាប់​មេរោគ តែ​បច្ចុប្បន្ន​ពេទ្យ​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​បណ្តោះអាសន្ន ខណៈ​ពេល​ស្ថានភាព​យ៉ាងណា​នោះ​ទាល់តែ​លទ្ធផល​ពិនិត្យ​មេរោគ​ចេញ​មក​៥​ថ្ងៃ​ទៀត ។

លោក​ថា បច្ចុប្បន្ន​គាត់​ក្អក​ម្តងម្កាល តែ​ក្អក​ខ្លាំង​ហើយ​ហត់​ខ្លាំង​នឹង​ដាក់​អុក​ស៊ី​ហ្ស៊ែ​ន ជាប់​២៤​ម៉ោង បើ​តាម​លោក ឡុ​ង វណ្ណៈ ដំបូង​ពុក​របស់​លោក​ត្រូវ​បាន​នាំ​ទៅ​ពេទ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ ហើយ​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​បានអោយ​ថ្នាំលេប​បាន​៣-៤​ដង ស្រាប់តែ​ឪពុក​លោក​ធ្វើ​ទុក​ខ្លាំង ដង្ហក់​យក​តែ​ម្តង ទើប​គេ​អោយ​បញ្ជូន​មក​ពេទ្យ​រុ​ស្សី ពីព្រោះ​នៅ​ពេទ្យ​រុ​ស្សី​មាន​ឧបករណ៍​សង្គ្រោះ​គ្រប់គ្រាន់ ។

លោក​បញ្ជាក់​ថា ឪពុក​លោក​ធ្លាប់​ឈឺ​សួត (​របេង​) កាល​៣០​ឆ្នាំ​មុន ហើយ​សួត​គាត់​ខូចខាត​ស្រាប់ ហើយ​ឥឡូវ​គាត់​ទើប​ព្យាបាល​ថ្លើម​រួច​កាលពី​ខែ​មុន​ទើប​ធ្វើ​អោយ​អង់ទីគ័រ​គាត់​ចុះ​ខ្សោយ បណ្តាល​អោយ​ងាយ​ឆ្លង​មេរោគ ណាមួយ​គាត់​ធ្លាប់​ឈឺ​សួត​ហើយ សួត​ខូច​ស្រាប់​ផង ទើប​បណ្តាល​អោយ​គាត់​ឈឺ​ធ្ងន់​ភ្លាម​ៗ​ត្រឹមតែ​៥​ថ្ងៃនេះ ។

យ៉ាងណា​សម្រាប់​ស្ថានភាព​ជំងឺ​ឪពុក​របស់​លោក​នា​ពេល​នេះ លោក​មិន​ទាន់​ដឹង​ថា ឪពុក​លោក​នឹង​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ឡើយ ពោល គឺ​អាស្រ័យ​លើ​ក្រុម​លោកគ្រូ​ពេទ្យ​ដែល​កំពុង​តាមដាន​ជំងឺ​នៅឡើយ ។

ជា​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​តារា​កំប្លែង​ជើង​ចាស់​លោក ហ្វុ​យ ហ្ស៊ូ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ ពោល​កន្លង​មក​លោក​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដូច​គ្នា​នេះ បន្ទាប់​ពី​លោក​បាន​ពើបប្រទះ​នូវ​ជំងឺ​រលាក​សួត​រ៉ាំរ៉ៃ និង​មានទឹក​ដក់​ក្នុង​សួត ហើយនឹង​រលាក​តម្រង់​នោម​ផង​ដែរ ។ ក្នុង​វ័យ​៨២​ឆ្នាំ លោក​ស៊ូ សា​វ៉ាង ហៅ​តា ហ្វុ​យ ហ្ស៊ូ បាន​ប្រឡូក​ក្នុង​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ក្រៅពី​អាជីព​សម្តែង​លោក​ក៏​ជា​គ្រូបង្ហាត់​បង្រៀន​សិល្បៈ​ដូច​ក្មេង​ជំនាន់​ក្រោយ​នៅ​ក្នុង​ក្លឹ​ប​សិល្បៈ​ដែល​បង្កើត​ឡើង​ដោយ​រូប​លោក​ផ្ទាល់​ផង​ដែរ ។

យ៉ាងណា ក្រោយ​ស្ថានភាព​ជំងឺ​រួម​រិ​ត រួម​ផ្សំ​នឹង​ភាព​ចាស់ជរា​ផង​នោះ លោក​ក៏​បាន​ឲ្យ​កូនប្រុស​របស់​លោក គឺ​លោក ឡុ​ង វ​ណ្ណះ ជា​អ្នក​ស្នង​ដឹកនាំ​ក្រុម​សម្តែង​សិល្បៈ​របាំ​ជំនួស​លោក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ