ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​បុណ្យ​សពអ្នក​ពុល​ស្រា… ស្រាប់តែ​អ្នក​​ភូមិជួបរឿងដ៏រន្ធត់​

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៦៩​នាក់ ដែល​អ្នកខ្លះ​សង្ស័យ​ពុល​ទឹក និង​អ្នកខ្លះ​ដោយសារ​តែ​ស្លុត​ចិត្តបាន​ថប់ដង្ហើមត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ ។ អ្នក​ស្លាប់​ម្នាក់​ ក៏​ត្រូវ​បាន​ដឹក​មក​ធ្វើបុណ្យ​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ភូមិកំណើត…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៦៩​នាក់ ដែល​អ្នកខ្លះ​សង្ស័យ​ពុល​ទឹក និង​អ្នកខ្លះ​ដោយសារ​តែ​ស្លុត​ចិត្តបាន​ថប់ដង្ហើមត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ ។ អ្នក​ស្លាប់​ម្នាក់​ ក៏​ត្រូវ​បាន​ដឹក​មក​ធ្វើបុណ្យ​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ភូមិកំណើត បន្ទាប់​ពី​ពេទ្យ​រក​ឃើញ​ថា ​បាន​ស្លាប់​ដោយ​ពុល​ស្រា ខណៈ​ទៅ​ធ្វើ​ចំការ​នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ជាទី​ដែល​មាន​អ្នក​ពុលស្លាប់​១៣​នាក់​ កាលពី​ពេល​ថ្មី​ៗ​នេះ ។

ពេល​សព​នាំ​មក​ដល់​ស្រុក ​បាន​ធ្វើ​ឱ្យ​អ្នក​ភូមិ​មាន​អារម្មណ៍​តក់ស្លុត ​ក៏​មាន​អាការ​ថប់ដង្ហើម ត្រូវ​បាន​រថ
យន្ត​សា​មុ​យ​ដឹក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​ នៅ​មន្ទីរពេទ្យ​ស្រុក​ពញាក្រែក តែ​មិន​មាន​អ្នក​ណា​ម្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ រហូត​​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣  ឧសភា មាន​អ្នក​ចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ ។ ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ទុ​យ យ​យ អាយុ​៦៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ទ​ន្សោ​ម ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ប្រាប់​ឱ្យ​ដឹង​ថា ដោយសារ​តែ​ជីវភាព​មានការ​ខ្វះខាត​នោះ​គាត់​និង​សមាជិក​ក្រុម​គ្រួសារ​មាន​គ្នា​ចំនួន​១២​នាក់ បាន​ចេញពី​ខេត្ត​ត្បូងឃ្មុំ​ទៅ​ធ្វើ​ចំការ​នៅ​ខេត្តក្រចេះ​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​សេចក្តីសុខ​សាន្ត​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ ។ គាត់​បាន​រៀបរាប់​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា គាត់​បាន​ដើរទៅ​ធ្វើ​ចំការ​ហើយដោយ​បាន​ដង​ទឹកអូរ​កណ្តុរ​មក​ហូបក្រោយមក​មាន​អាការ​អស់កម្លាំង​ទន់​ដៃជើង និង​ស្រវាំងភ្នែក សង្ស័យ​ពុល​ទឹកអូរ​នោះ​ ក៏​បាន​ដើរ​ចេញ​មក​ផ្លូវជាតិ​ទាំង​លំបាក សូ​ម្បី​តែ​ចៅប្រុស​តូច​ម្នាក់​ឈ្មោះ វិត អាយុ​៣​ឆ្នាំ​កន្លះ​ដែល​បាន​ចុះ​ទៅ​លេង​ទឹកអូរ​នោះ​ក្រោយ​ពី​បាន​ឡើង​មក​លើគោក​វិញ​ក៏​មាន​អាការ​ក្តៅខ្លួន​ផង​ដែរ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុកពញា​ក្រែក ។

ក្រោយ​ពី​គ្រូពេទ្យ​ជួយ​ដាក់​សេរ៉ូម​អស់​ជា​ច្រើន​កំប្លោក អាការ​ខាងលើ​ក៏​បាន​ធូរស្រាល​ហើយ​ស្រវាំងភ្នែក​ក៏​បាត់ ដូច្នេះ​មិនយូរ​ទេ ​គាត់​នឹង​ត្រូវ​ចេញ​ទៅ​ផ្ទះ​នៅ​ភូមិ​ត្រពាំង​ទ​ន្សោ​ម​វិញ ។ ទឹកអូរ​កណ្តុរ​នៅ​ស្រុក​ចិត្រ​បុរី​នោះ​មាន​ទទឹង​ប្រហែល​៥​ម៉ែត្រ នឹង​ទឹក​វិញ​ជម្រៅ​ត្រឹម​ជង្គង់​ក្នុង​រដូវប្រាំង ដែល​ទឹក​នេះ​មាន​ប្រភព​ហូរ​មក​ពី​ខាងលើ​មានទឹក​ទាំង​រដូវប្រាំង​និង​រដូវវស្សា ។បុរស​ឈ្មោះ សោម ហួត អាយុ​៦៤​ឆ្នាំ ប្រាប់​ថា គាត់​ទៅ​ដាំ​ដំឡូង​នៅ​ក្នុង​ខេត្តក្រចេះ​១២​ឆ្នាំ​មក​ហើយ ដើម្បី​បាន​ផល​យក​ទៅ​លក់​ទៅ​លើ​ទីផ្សារ​ដើម្បី​ដោះស្រាយ​ជីវ​ភាព​គ្រួសារ ។

ប្អូនប្រុស​គាត់​ឈ្មោះ សោម ហ៊ី​ម អាយុ​៦០​ឆ្នាំ បាន​ផឹក​ទឹកអូរ​កណ្តុរ​នៅ​កន្លែង​ធ្វើ​ចំការ​នោះ បន្ទាប់​មក​ស្រាប់តែ​មាន​អាការ​មិន​ស្រួល​លុះ​ពេល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តក្រចេះ ក៏​ស្លាប់​និង​បាន​ដឹក​មក​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ភូមិ​ត្រពាំង​ទ​ន្សោ​ម ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ សូ​ម្បី​តែ​គាត់​ក៏​មាន​អាការ​ហេវ​ហត់​ដោយ​ពេទ្យ​បាន​ដាក់​សេរ៉ូម​ឱ្យ​នៅ​កន្លែងផ្ទះ​បុណ្យសព ហើយ​រថយន្ត​ពេទ្យ​បាន​មក​ដឹក​យក​មក​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ពញាក្រែក ។ លុះ​ដាក់​សេរ៉ូម​អស់​៣​ប្លោក ក៏​បាន​ធូរស្រាល​និង​បាន​ដោះ​សេរ៉ូម​ចេញ​មាន​សុខភាព​ជា​ធម្មតា​វិញ ។

លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា​ ប្រជា​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ដែល​មាន​អាការ​ដូច​ជា ក្អួតចង្អោរ ឈឺក្បាល ធី​ង​ធោ​ង ចុកពោះ​ឆ្អល់ពោះ ទន់​ដៃជើង​និង​អស់កម្លាំង​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ទៅ​ដឹក​ចេញពីផ្ទះ​បុណ្យសព នៅ​ក្នុងភូមិ​ត្រពាំង​ទ​ន្សោ​ម ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក​នៅ​យប់​ថ្ងៃ​ទី​១១ ខែឧសភា ។ ពួក​គាត់​អ្នក​ខ្លះទៅ​ធ្វើ​ចំការ​នៅ​ភូមិ​កណ្តុរ ឃុំ​ស្ពង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។ អាការ​ពួក​គាត់​សង្ស័យ​ពុល​តែ​លោក​វេជ្ជបណ្ឌិត​អះអាង​ថា អ្នក​ស្លាប់​គឺ​ពុល​ស្រា ។ នៅផ្ទះ​បុណ្យសព ​ពេល​ដែល​សាច់ញាតិ​បានឃើញ​បែប​នេះ ​ក៏​មាន​អារម្មណ៍​ភ័យ​ខ្លាច ​បណ្តាល​ឱ្យ​ម្នាក់​ៗ​ថប់​ផ្លូវដង្ហើម និង​អស់កម្លាំង​ក្នុង​នោះ​ត្រូវ​បាន​គេ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ដោយ​ខ្លួន​ឯង និង​ខ្លះ​ទៀត​ត្រូវ​បាន​រថយន្ត​ចេញ​ទៅ​ដឹក​មក​យក​មក​សង្គ្រោះ​ទាន់​ពេលវេលា​មាន​ចំនួន​៦៩​នាក់ ៕ ​

អត្ថបទសរសេរ ដោយ