ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Aleix Vidal តូចចិត្ត​នឹង Barcelona ដោយ​មិនសូវ​បាន​ជាន់​ទីលាន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Ernesto Valverde មិនសូវ​ជា​បាន​ឲ្យ Aleix…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Ernesto Valverde មិនសូវ​ជា​បាន​ឲ្យ Aleix Vidal ឡើង​ទាត់​ប៉ុន្មាន​ទេ នៅ​រដូវ​កាល​នេះ ។ បើ​គិត​ទៅ Aleix ចូល​ប្រកួត​បាន​ត្រឹមតែ​១២​នាទី​ប៉ុណ្ណោះ តាំងពី​ខែមីនា មក​ម្ល៉េះ​។ រូបគេ​កំពុង​តែ​គិតគូរ​ពី​រឿង​អនាគត ដោយសារ​តែ​ការ​មិន​ផ្តល់​ឱកាស​ពី​សំណាក់​ក្លិប​បែប​នេះ ។

Aleix បាន​ចេញ​មក​ពី​ក្លិប Sevilla មក​កាន់ Barcelona តែ​មិន​បាន​ល្អ​ដូច​ចិត្ត ។ នៅ​ក្នុង​ការ​ប្រកួត​១០​ប្រកួត​របស់​ក្លិប​ក្នុង​រដូវ​កាល​នេះ Aleix បាន​ជាន់​ស្មៅ​តែ​២​ប្រកួត​ប៉ុណ្ណោះ ។ ដោយ​សារ​តែ​ហេតុនេះ​ហើយ​មហាជន​ជឿ​ថា កីឡាករ​ម្នាក់​នេះ​នឹង​ចាក​ចេញពី​ក្លិប​អ្នកមាន​បុណ្យ​នៅ​រដូវ​កាល​ក្រោយ​នេះ ។

កន្លង​មក​ថ្មី​ៗ​នេះ Aleix បាន​បង្ហោះ​រូប​បង្ហាញ​ពី​អារម្មណ៍​ពិបាកចិត្ត​របស់​ខ្លូ​ន​នៅ​លើ Instagram ដោយ​សរសេរ​ថា «​ខ្ញុំ​អាច​ដួល តែ​ខ្ញុំ​នឹង​មិន​នៅ​ដួល​រហូត​ទេ ។ ទោះបីជា​មាន​អ្វី​កើតឡើង ខ្ញុំ​នៅ​តែ​សប្បាយចិត្ត ខណៈ​ដែល​ខ្ញុំ​មិនដឹង​ថា​នឹង​ទៅ​ទីណា ។ ខ្ញុំ​ក៏​មិន​អន់​ដែរ ហើយ​ខ្ញុំ​នៅ​ទី​នេះ ក្រោកឈរ ហើយ​តស៊ូ​ជា​និច្ច​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Barcelona នៅ​មានការ​ប្រកួត​២​ដង​ទៀត នៅ​មុន​ពេល​រដូវ​កាល​នេះ​ត្រូវ​បញ្ចប់ ។ ការ​ប្រកួត​នោះ​គឺជា​ការ​ជួបនឹង​ក្លិប Real Sociedad ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ