ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជិត​១​ពាន់​គ្រួសារ​កំពុង​ផ្តុំគ្នា សុំការអន្តរាគមន៍បន្ទាន់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​​ជា​២១៦​នាក់ តំណាង​ឱ្យ​៨១៤​គ្រួសារ បាន​​ប្រមូលផ្តុំ​នៅ​ក្នុង​វត្ត​ពោធិ​យ៉ា​រ៉ា​ម ហៅ​វត្ត​ចាស់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​​ជា​២១៦​នាក់ តំណាង​ឱ្យ​៨១៤​គ្រួសារ បាន​​ប្រមូលផ្តុំ​នៅ​ក្នុង​វត្ត​ពោធិ​យ៉ា​រ៉ា​ម ហៅ​វត្ត​ចាស់ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា ដើម្បី​ធ្វើការ​តវ៉ា​សុំ​ឱ្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណ​ង៉ ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​​គាត់ ។

សេចក្តីរាយការណ៍​បន្ត​ថា ប្រជាពលរដ្ឋគឺ​បាន​មក​ពី​​៣​ខេត្ត ១-​ខេត្តកោះកុង​៥០​នាក់ តំណាង​ឱ្យ​៧៤​គ្រួសារ ២-​ខេត្តព្រះវិហារចំនួន​២៥​នាក់ តំណាង​ឱ្យ​៧៥​គ្រួសារ និង​៣-​ខេត្តក្រចេះចំនួន​១៤១​នាក់ តំណាង​ឱ្យ​៦៦៥​គ្រួសារ ។

ទោះបីជា​យ៉ាងណា  គេ​នៅ​មិន​ទាន់​ដឹង​ពី​ដំណោះស្រាយ​បែប​ណា​ពី​ក្រសួង​នោះ​ឡើយ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ