ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ចោរកម្ម បើ​នៅ​តែ​បែប​នេះ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​មុន​នេះ​បន្តិច​បានឱ្យ​ដឹង​ថា ទីតាំង​សង្វៀន​​បញ្ជល់មាន់​ប​ង្ក្រ​ប់ដោយ​​​អាប៉ោង​ខុសច្បាប់​មួយ​កន្លែង​បាន​បើក​លេង​យ៉ាង​គគ្រឹក​គគ្រេង​ជា​ច្រើន​ខែ​មក​ហើយ ដោយ​មិន​មាន​ស្ថាប័ន​ណាមួយ​ចុះ​បង្ក្រាប​ទេ ទីតាំង​នេះ​ស្ថិត​នៅ​ក្នុង​ចំការ​ចំប៉ី ត្រង់​ចំណុច​ជ្រោយ​ច​ង្ហា ក្នុង​ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​មុន​នេះ​បន្តិច​បានឱ្យ​ដឹង​ថា ទីតាំង​សង្វៀន​​បញ្ជល់មាន់​ប​ង្ក្រ​ប់ដោយ​​​អាប៉ោង​ខុសច្បាប់​មួយ​កន្លែង​បាន​បើក​លេង​យ៉ាង​គគ្រឹក​គគ្រេង​ជា​ច្រើន​ខែ​មក​ហើយ ដោយ​មិន​មាន​ស្ថាប័ន​ណាមួយ​ចុះ​បង្ក្រាប​ទេ ទីតាំង​នេះ​ស្ថិត​នៅ​ក្នុង​ចំការ​ចំប៉ី ត្រង់​ចំណុច​ជ្រោយ​ច​ង្ហា ក្នុង​ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា បើ​តាម​សម្តី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា​នេះ​ថា ទីតាំង​លេងល្បែង​ខុសច្បាប់​ខាងលើ​នេះ គឺ​បាន​បើក​លេង​ជា​ច្រើន​ខែ​មក​ហើយ ដោយ​លេង​រាល់ថ្ងៃ​តែ​ម្តង ។ ជាមួយ​នោះ​គេ​ឃើញ​ក៏​អ្នក​ញៀន​ល្បែង​មក​ពី​គ្រប់​​ទិស​ទី​ចូល​មក​លេង​យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ​ចាប់តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច ។

ប្រភព​ដដែល​បន្ត​ថា ជាមួយ​នោះ​ពួក​គាត់​មាន​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខ្លាច​មាន​អំពើ​ចោរកម្ម ឬ​ក៏​បទល្មើស​ផ្សេង​ៗ​កើតឡើង​នៅ​ក្នុង​ភូមិឋាន​របស់​គាត់ ព្រោះ​កន្លង​មកនេះ ក៏​ធ្លាប់​មាន​ចោរលួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ដែល​ដាក់​នៅ​ក្នុង​ចំការ​ម្តុំ​ទីតាំង​លេងល្បែង​ខាងលើ​នេះ​ផង ដែល​គេ​សង្ស័យ​ថា ចោរ​ទាំងនោះ​អាច​មាន​ប្រភព​ចេញពី​ក្រុម​អ្នកលេង​ល្បែង​នេះ​តែ​ម្តង​។

ជាមួយ​នោះ​ផង​ដែរ ពួក​គាត់​ក៏​បាន​សំណូមពរ​ឱ្យ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ សូម​ជួយ​មាន​វិធានការ​ចុះ​បង្ក្រាប និង​បិទ​ទីតាំង​ល្បែង​ស៊ី​ខាងលើ​នេះ​ផង ។

ព័ត៌មាន​ល​ម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ