ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ World Cup 2018 របស់​ក្រុម​ជម្រើសជាតិ​អ៊ុ​យ​រូ​ហ្គា​យ

5 ឆ្នាំ មុន

បើ​និយាយ​ពី World Cup នោះ​គេ​នឹង​នឹកឃើញ​ដល់​អ៊ុយ​រូ​ហ្គា​យ​មិន​ខាន ព្រោះ​ប្រទេស​នេះ​គឺជា​ម្ចាស់ផ្ទះ​ដំបូង​គេ​ចាប់តាំងពី​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពានរង្វាន់​ពិភពលោក​ដ៏​ធំ​មួយ​នេះ​បង្កើត​ឡើង​នា​ឆ្នាំ​១៩៣០​មក​ម៉្លេះ ហើយ​ពេល​នោះ​ពួក​គេ​ក៏​ជា​អ្នក​លើក​ពាន​ផង​ដែរ ។ រដូវ​កាល​ថ្មី​២០១៨ ​នេះជា​ការ​បង្ហាញខ្លួន​លើក​ទី​១៣​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ ហ្គា​យ…

បើ​និយាយ​ពី World Cup នោះ​គេ​នឹង​នឹកឃើញ​ដល់​អ៊ុយ​រូ​ហ្គា​យ​មិន​ខាន ព្រោះ​ប្រទេស​នេះ​គឺជា​ម្ចាស់ផ្ទះ​ដំបូង​គេ​ចាប់តាំងពី​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពានរង្វាន់​ពិភពលោក​ដ៏​ធំ​មួយ​នេះ​បង្កើត​ឡើង​នា​ឆ្នាំ​១៩៣០​មក​ម៉្លេះ ហើយ​ពេល​នោះ​ពួក​គេ​ក៏​ជា​អ្នក​លើក​ពាន​ផង​ដែរ ។ រដូវ​កាល​ថ្មី​២០១៨ ​នេះជា​ការ​បង្ហាញខ្លួន​លើក​ទី​១៣​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ
ហ្គា​យ ដែល​ធ្លាប់​បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​២លើក និង​ឈ្នះ​ពាន​ជើងឯក​ទាំង​ពីរ​លើក​អំឡុង
ឆ្នាំ​១៩៣០ និង​១៩៥០ ។

ក្រុម​ជម្រើសជាតិ​ដែល​បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២១​ក្នុង​តារាង FIFA ខាងលើ ក៏​ធ្លាប់​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៣​លើក​ផង​ដែរ ប៉ុន្តែ​បាន​ត្រឹម​ទទួល​ចំណាត់ថ្នាក់​លេខ​៤​ទាំង​៣​លើក (១៩៥៤, ១៩៧០ និង​២០១០)​ប៉ុណ្ណោះ ។ វត្តមាន​ចុង​ក្រោយ​នៅ World Cup ឆ្នាំ​២០១៤ ក្រុម​ដែល​មក​ពី​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ មិន​អាច​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​បាន​ឡើយ បន្ទាប់​ពី​ចាញ់​កូ​ឡុំ​ប៊ី​ក្នុង​លទ្ធផល​២​ទល់​នឹង​០ ។

ក្តី​រំពឹង ៖ មាន​តែ​ប្រេ​ស៊ី​ល​ប៉ុណ្ណោះ​ដែល​ឈរ​នៅ​កំពូល​តារាង​លើ​អ៊ុយ​រូ​ហ្គា​យ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup នៅ​តំបន់​អា​មេ​រិ​ក​ខាងត្បូង ។ នេះ​បង្ហាញ​ថា ក្រុម​ដែល​មានបទពិសោធន៍​ជោកជាំ និង​ចាស់វស្សា​នៅ World Cup ហាក់​រស់​ឡើង​វិញ​ជាមួយនឹង​សមត្ថភាព​ខ្លាំង​ជាង​មុន​គួរ​ឱ្យ​កត់សម្គាល់ ។ ម្យ៉ាងទៀត​រដូវ​កាល​នេះ ក៏​ជា​សម័យកាល​សម្រាប់​កីឡាករ​ក្មេង​ៗ​ជំនាន់​ក្រោយ​របស់​ពួក​គេ​បញ្ចេញស្នាដៃ​ផង​ដែរ ។ ស្ថិត​នៅ​ពូ​ល A ជាមួយ​រុ​ស្ស៊ី អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​ហ្ស៊ី​ប ធ្វើ​ឱ្យ​អ៊ុយ​រូ​ហ្គា​យ​ប្រឈម​នឹង​ព្យុះ​ភ្លៀង​ច្រើន​ដើម្បី​សម្រេច​ក្តី​បំណង​របស់​ខ្លួន​មុន​ឡើង​ទៅ​វគ្គ​បន្ត ។

គ្រូបង្វឹក ៖ អតីត​គ្រូបង្វឹក​ក្លិប​AC Milan លោក Oscar Tabarez បាន​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​ជា​លើក​ទី​២​នៅ​ឆ្នាំ​២០០៦ និង​បន្ត​រហូត​មក​ទល់​សព្វថ្ងៃ ខណៈ​ការ​ដឹកនាំ​ដំបូង​របស់​គ្រូ​បង្គោល​វ័យ​៧១​ឆ្នាំ​រូប​នេះ​គឺ​អំឡុង​ឆ្នាំ​១៩៨៨ ដល់​១៩៩០ ។ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​លោក Tabarez នា​ពេល​កន្លង​មក បាន​ជួយ​ឱ្យ​អ៊ុយ​រូ​ហ្គា​យ​ឈ្នះ​ពានរង្វាន់​អា​មេ​រិ​ក​ខាប់ Copa America តែ​ម្តង​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១១ ។

កីឡាករ ​Super Star ​ប្រចាំ​ក្រុម ៖ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​មួយ​រូប​មិន​ថា​នៅ​ក្លិប​Barcelona និង​ក្រុម​ជម្រើសជាតិ Luiz Suarez គឺជា​កីឡាករ​ដែល​តែង​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ​អ៊ុយ​រូ​ហ្គា​យ ។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​នៅ​ឆ្នាំ​២០០៧ ដោយ​បង្ហាញខ្លួន​បាន​ចំនួន​៩៧​ដង និង​ស៊ុត​បាន​៥០​គ្រាប់ ។

រីឯ​វត្ត​មាននៅ​ក្លិប​ Barcelona ១២៧​ប្រកួត Suarez រកបាន​១០៩​គ្រាប់ ។ ជ័យជម្នះ​របស់​អ៊ុយ​រូ​ហ្គា​យ​កាលពី​លើក​ពាន Copa America ឆ្នាំ​២០១១ ក៏​ជា​ចំណែក​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្សែប្រយុទ្ធ​ស្នូល​ខាងលើ​នេះ​ផង​ដែរ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប(​បណ្តោះអាសន្ន​) ៖ 

-​អ្នកចាំទី ៖ Fernando Muslera (Galatasaray), Martín Silva (Vasco), Martín Campaña (Independiente), Esteban Conde (Nacional) ។

-​ខ្សែការពារ ៖ ប្រធាន​ក្រុម Diego Godín និង María Giménez (Atletico), Sebastián Coates (Sporting CP), Gastón Silva (Independiente), Guillermo Varela (Peñarol), Maxi Pereira (Porto) ។

-​ខ្សែបម្រើ ៖ Cristian Rodríguez (Peñarol), Gastón Ramírez និង , Lucas Torreira (Sampdoria), Carlos Sánchez (Monterrey), Matías Vecino (Inter), De Arrascaeta (Cruzeiro), Nahitan Nández (Boca Juniors), Rodrigo Bentancur (Juventus), Diego Laxalt (Genoa) ។

-​ខ្សែប្រយុទ្ធ ៖ Luis Suárez (Barcelona), Edinson Cavani (Paris SG), Cristhian Stuani (Girona), Maxi Gómez (Celta Vigo), Diego Rolan (Malaga), Abel Hernández (Hull) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ