ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​អាសូរ​ជីដូន​ស្រែកយំ​អាណិត​ចៅ​តូច​លង់ទឹក​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គួរ​ឲ្យ​អាណោចអាធ័ម​ ដោយសារ​តែ​ជីវភាព​ក្រលំបាក កុមារាម្នាក់​ដើរ​តាម​បងស្រី​ទៅ​បេះ​ត្រកួន​បាន​រអិល​ដួល​លង់ទឹក​ស្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ត្រពាំង​ខាង​មុខ​ផ្ទះ ដែល​ស្ថិត​នៅ​ភូមិ​ដី​ថ្មី…

រាជធានី​ភ្នំពេញ ៖ គួរ​ឲ្យ​អាណោចអាធ័ម​ ដោយសារ​តែ​ជីវភាព​ក្រលំបាក កុមារាម្នាក់​ដើរ​តាម​បងស្រី​ទៅ​បេះ​ត្រកួន​បាន​រអិល​ដួល​លង់ទឹក​ស្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ត្រពាំង​ខាង​មុខ​ផ្ទះ ដែល​ស្ថិត​នៅ​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

កុមា​រា​រង​គ្រោះ​ឈ្មោះ ប៊ុត សុខ ហៅ​អា​ផ្លូច អាយុ​៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១ នៅ​សាលា​បឋម​សិក្សា សុភមង្គល ពោធិ៍​ចិន​តុង រស់នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ឪពុក​ឈ្មោះ សាំង បុល អាយុ​៤១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ជាមួយ​បងស្រី ស្ថិត​ក្នុង​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​កុមា​រា​រង​គ្រោះ​បាន​រៀបរាប់​ថា គាត់​មានកូន​ចំនួន​៦​នាក់ ក្នុង​នោះ​កូនស្រី​២​នាក់ និង​កូនប្រុស​ចំនួន​៤​នាក់ ដែល​កូនស្រី​ច្បង​អាយុ​២០​ឆ្នាំ ហើយ​កូនពៅ​អាយុ​៧​ឆ្នាំ ។ ជីវភាព​របស់​គាត់​សព្វថ្ងៃ​ទីទាល់​ក្រ រក​ព្រឹក​ខ្វះ​ល្ងាច និង​រក​ល្ងាច​ខ្វះ​ព្រឹក ដោយ​គាត់​ជា​អ្នក​រត់​ម៉ូតូឌុប ហើយ​បាន​ឲ្យ​កូន​ៗ​របស់​គាត់ រស់នៅ​ជាមួយ​ជីដូន​អាយុ​៧៤​ឆ្នាំ ព្រោះ​គាត់​ជា​បុរស​ពោះម៉ាយ លែងលះ​ប្រពន្ធ​ប្រមាណ​ជាង​៣​ឆ្នាំ​មក​ហើយ ចំណែក​រូប​គាត់​ជា​អ្នក​រត់​ម៉ូតូឌុប ពេល​ខ្លះ​គាត់​ឆ្លៀត​ធ្វើការ​សំណង់​ដើម្បី​ចិញ្ចឹម​កូន​ៗ​ផង​ដែរ ។

តាម​សម្តី​បងស្រី និង​ឪពុក​របស់​កុមា​រា​រង​គ្រោះ​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៣ ឧសភា កូនស្រី​របស់​គាត់​ដែល​ទើប​អាយុ​ជាង​១០​ឆ្នាំ​បាន​ទៅ​បេះ​ត្រកួន​នៅ​ត្រពាំង​ខាង​មុខ​ផ្ទះ​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ ដែល​រំលង​ផ្លូវ​រថភ្លើង​ជាប់​ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ នៅ​ពេល​នោះ​ដែរ ក្មេង​ៗ​បាន​នាំ​គ្នា​ចូល​ទៅ​បេះ​ត្រកួន​ក្នុង​ត្រពាំង​ទឹក​មាន​គ្នា​៦​នាក់ មានកូន​អ្នកស្រុក​ភូមិ​ផង​របង​ជាមួយ​ខ្លះ នៅ​ពេល​នោះ​កុមា​រា​រង​គ្រោះ​ខាងលើ​បាន​ដើរទៅ​បេះ​ត្រកួន​ជាមួយ​បងស្រី លុះ​បេះ​ហើយ ក្មេង​ស្រី​ជា​បង​បាន​ដើរមក​ផ្ទះ​វិញ ឃើញ​ប្អូន​មក​តាម​ក្រោយ នាង​មិន​បាន​ចាប់អារម្មណ៍​មើល​ប្អូន​ទៀត​ឡើយ លុះ​បាត់​ប្អូន នាង​ក៏​បាន​ដើរ​រក​គ្រប់​ច្រកល្ហក តែ​ពុំ​ឃើញ​ឡើយ ។ បន្ទាប់​មក​ឪពុក ព្រមទាំង​ជីដូន​ដើរ​រក​តាំងពី​ម៉ោង​៣​រសៀល រហូត​ទល់​ព្រលប់ នៅ​មិនឃើញ​កុមា​រា​រង​គ្រោះ​ទៀត ពេល​នោះ​ឪពុក​បាន​សួរនាំ​កូនស្រី​របស់​គាត់ ដោយ​ដឹង​ថា ក្មេង​ៗ​បាន​ទៅ​បេះ​ត្រកួន​នៅ​ត្រពាំង​នៅ​ខាង​មុខ​ផ្ទះ បន្ទាប់​មក​ប្រជាពលរដ្ឋ​ក្នុងភូមិ​កើតហេតុ​ដែល​មាន​ព្រំប្រទល់​ខណ្ឌ​ជាប់​គ្នា​បាន​នាំ​គ្នា​ចុះ​រាវរក ខ្លះ​មុជទឹក​រកតែ​ពុំ​ឃើញ​សោះ លុះ​នាំ​គ្នា​រាវរក​រហូត​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ទើប​ឃើញ​សព​កុមា​រា​រង​គ្រោះ​អណ្តែត​ទឹក ហើយ​ប្រជាពលរដ្ឋ​បាន​បី​សព​មក​លើគោក​។

ចំណែក​ជីដូន​បាន​ស្រែកយំ​​អាណិត​ចៅ ហើយ​គាត់​បាន​រៀបរាប់​ថា ជា​រៀងរាល់ថ្ងៃ ចៅ​របស់​គាត់​តែង​សុំ​លុយ​ទៅ​រៀន ហើយ​ពេល​បងស្រី​ទៅ​បេះ​ត្រកួន​ដូច​រាល់ដង គាត់​មិន​ដែល​ឱ្យ​ចៅ (​កុមា​រា​រង​គ្រោះ​) ទៅ​ជាមួយ​ឡើយ ដោយនៅ​តូច​ជាងគេ​ពេក​។

ក្រោយ​ពេល​កើតហេតុ សព​កុមា​រា​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ និង​ធ្វើ​លិខិត​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ពោធិ៍​ចិន​តុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ