ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​សុ​បិ​នអោប​ប្រពន្ធ បែរ​ជា​ចាប់កូន​ឯងរហូត​ដល់​នាង​ស្រែក​យំ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​យោង​តាម​បញ្ជារ​របស់​លោក​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១៣ ឧសភា ២០១៨ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ជិន…

ខេត្តកំពង់ចាម ៖ បើ​យោង​តាម​បញ្ជារ​របស់​លោក​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១៣ ឧសភា ២០១៨ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ជិន ព្រួញ អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ជាំ​ជ្រៃ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ដោយ​កំពុង​តែ​សាក​សួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​លើ​កូនស្រី​របស់​ខ្លួន​ទើបតែ​អាយុ​៦​ឆ្នាំ​ប៉ុណ្ណោះ ។

បើ​តាម​នគរបាល​ស្រុក​ចំការលើ​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​បុរស​សង្ស័យ​ជា​ឪពុក​បាន​ចេញពីផ្ទះ​ទៅ​ផឹកស៊ី លុះ​មក​ដល់​យប់​ថ្ងៃ​ទី​១២ ឧសភា ត្រឡប់​មក​ផ្ទះ​វិញ ចំណែក​ប្រពន្ធ​បាន​ទៅ​ម្តាយ​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ឯណោះ​បាត់​ក្រោយ​ពី​លែង​គ្នា ។ លុះ​រហូត​ដល់​ម៉ោង​៩​យប់​ក៏​បាន​ដេក​ជាមួយនឹង​កូនស្រី​របស់​ខ្លួន ស្រាប់តែ​យល់​សុ​បិ​ន្ត​ឃើញ​​ដេក​អោប​ប្រពន្ធ ក៏​ចាប់​កូនស្រី​រំលោភ​ដោយ​នឹក​ស្មាន​តែ​ប្រពន្ធ រហូត​ដល់​ក្មេង​ស្រី​​រង​គ្រោះ​ស្រែកយំ​ហៅ​អ៊ុំ​ដែល​ដេក​នៅ​លើ​ផ្ទះ​នោះ​ឲ្យ​ជួយ ។ ពេល​ស្តាប់​ឮ​អ៊ុំ​បាន​ក្រោក​​មក​មើល ស្រាប់តែ​ឃើញ​ឪពុក​កំពុង​តែ​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​។ ហើយ​នា​យប់​​ថ្ងៃ​ដដែល​នោះ អ៊ុំ​ក្មេង​ស្រី​រង​គ្រោះ​ក៏​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំការ​អណ្តូង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ហៅ​បុរស​ជា​ឪពុក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ព្រមទាំង​វាស់​ជាតិ​អាល់កុល​ឃើញ​កំរិត​ដល់​១.៦៥​ផង​ដែរ ។

បុរស​សង្ស័យ​ជា​ឪពុក​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​លែងលះ​នឹង​ប្រពន្ធ​២​ខែ​មក​ហើយ ដោយ​​ប្រពន្ធ​ចាកចេញ​ទៅ​រស់នៅ​ជាមួយនឹង​ម្តាយ​វិញ​នៅ​ខេត្តកំពង់ធំ​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​នោះ ខ្លួន​ផឹកស្រា​អស់​៥​កំប៉ុង រួច​ជិះ​កង់​មក​មើល​កូនស្រី​នៅ​ស្រុក​ចំការលើ ពេល​ដែល​មក​ដល់​ត្រង់​គេ​ឡើងអ្នកតា​ក៏​បាន​ជួប​ជាមួយនឹង​បងថ្លៃ និង​កូនស្រី រួច​បាន​ផឹកស្រា​ម្នាក់ឯង​ទៀត​ដល់​ម៉ោង​ប្រហែល​៥​ល្ងាច ទើប​ឈប់​ផឹក​ក៏​ដេក​លើ​អង្រឹង​ក្រោម​ផ្ទះ ។ បន្ទាប់​មក​បាន​ឡើង​ទៅ​ដេក​លើ​ផ្ទះ​ជាមួយនឹង​កូន​៣​នាក់ ដោយ​ស្រវឹង​ខ្លាំង​បាត់​បង់​ស្មារតី និង​នឹកឃើញ​ចង់​រួម​ភេទ នៅ​ពេល​យប់​នោះ​ក៏​ចាប់​ស្រាតខោ​កូន និង​បាន​រួម​ភេទ តែ​កូនស្រី​ឈឺ​ពេក​ក៏​ស្រែកយំ​តែ​ម្តង​ផ្អើល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ