ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​មាន​ច្រើន​ម្ល៉េះ​មនុស្ស​បែប​នេះ​ការងារ​សុចរិត​មាន​មិន​ខ្វះ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក​ស៊ុត សំ​អុ​ន ប្រធាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើ​ស​ន្និ​សិ​ទ​ព័ត៌មាន​បង្ហាញមុខ​ក្រុម​ក្មេង​ទំនើង ជា​ជនសង្ស័យ​ជាប់ចោទ​ពី​បទ​ធ្វើ​សកម្មភាព​លួច ឆក់ មុន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ក្រុម​ក្មេង​ទំនើង​ចំនួន​០៧​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក​ស៊ុត សំ​អុ​ន ប្រធាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើ​ស​ន្និ​សិ​ទ​ព័ត៌មាន​បង្ហាញមុខ​ក្រុម​ក្មេង​ទំនើង ជា​ជនសង្ស័យ​ជាប់ចោទ​ពី​បទ​ធ្វើ​សកម្មភាព​លួច ឆក់ មុន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

ក្រុម​ក្មេង​ទំនើង​ចំនួន​០៧​នាក់ ធ្វើ​ដំណើរ​មក​ពី​ភ្នំពេញ​ជា​ជនសង្ស័យ​ជាប់ចោទ​បាន​ធ្វើ​សកម្មភាព​លួច​-​ឆក់​ទ្រព្យសម្បត្តិ​ជនជាតិ​បរទេស​មាន​ស្ថាន​ទម្ងន់ទោស ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​០២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ក្របួច​បាន​ទាំង​ចង្កោម បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទ្រព្យសម្បត្តិ​ជនជាតិ​ចិន​បាន​សម្រេច ហើយ​នាំ​បក្សពួក​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​០២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

លោក​វរសេនីយ៍ឯក ស៊ុត សំ​អុ​ន​ប្រធាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង នៅ​ក្នុង​ពេល​ធ្វើ​ស​ន្និ​សិ​ទ​ព័ត៌មាន​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ទាំង​០៧​ខាងលើ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ កន្លង​មកនេះ​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ LY YINYU ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​ចិន​ជា​អ្នក​ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ​G58770514 ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​កាស៊ីណូ​ជិន​បុរី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​១១ ភូមិ​០៤ សង្កាត់​លេខ​០៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ថា នៅ​វេលា​ម៉ោង​២ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨​កន្លង​មកនេះ ខណៈ​ស្ត្រី​រង​គ្រោះ​ខាងលើ​ធ្វើ​ដំណើរ​មក​ដល់​ខាង​មុខ​យានដ្ឋាន​ជួសជុល​រថយន្ត​យីហោ​អា​រុណ​រះ ស្ថិត​ក្នុងភូមិ​០២ សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ស្រាប់តែ​មាន​ក្មេង​ស្ទាវ​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ជិះ​ម៉ូតូ​មក​អែបជិត រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​របស់​គាត់​បាន​ដោយ​សុវត្ថិភាព ហើយ​ក៏​ជិះ​ម៉ូតូ​រត់គេច​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ឯ​ផ្ទះសំណាក់ ។

បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ខាងលើ​រួច​មក និង​ទទួល​បាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​យ៉ាងណា​ស្វែងរក​អត្តសញ្ញាណ​ជនសង្ស័យ​ឈាន​ទៅ​បង្ក្រាប​ឲ្យ​ខាង​តែ​បាន ។ ពេល​នោះ​កម្លាំង​ជំនាញ​នៃ​ផែន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្ងន់ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​០២ បាន​ធ្វើការ​ស្រាវជ្រាវ​រក​កន្លែង​ស្នាក់​នៅ​ក៏​ប្រទះ​ឃើញ​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​បុរី​កម្មករ វិ​ថី​(C.T) ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ក្រុម​ក្មេង​ទំនើង​ដែល​បាន​ធ្វើ​សកម្មភាព​លួច​-​ឆក់​ដែល​មានឈ្មោះ​ដូច​ខាងក្រោម​នេះ​

ទី​១- ឈ្មោះ​រ៉ា ណា​រ៉ា​ន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សំបូ​រមាស ឃុំ​សំបូ​រមាស ស្រុក​មុខកំពូល ខេត្តកណ្តាល​ជា​ជន​ដៃដល់ ។ ទី​២ – ឈ្មោះ គឹ​ម កុសល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​គីឡូ​លេខ​១០ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ ជា​ជន​ដៃដល់ ។ ទី​៣- ឈ្មោះ សុខ វណ្ណ​ឌី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​វត្ត​ទួល ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (​សមគំនិត​) ទី​៤-​ឈ្មោះ បៃ សុគន្ធ​បញ្ញា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខ័​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ (​សមគំនិត​) ។ ទី​៥ – លី ប៊ុ​ន​ណា​ង​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​មុខរបរ​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​សមគំនិត​) ។ ទី​៦-​ឈ្មោះ​ក្រី រ៉ា​វី ហៅ​ចន្ទ​ដា​វី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​វត្ត​ទួល ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (​សមគំនិត​) ទី​៧-​ឈ្មោះ ម៉ាច វុ​ទ្ធី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​មាន​ទីលំនៅ​ភូមិ​វត្ត​ទួល ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (​សមគំនិត​) ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​កាបូបដៃ​ពណ៌​ខ្មៅ​០១ លុយ​ដុល្លារ​១៥០​ដុល្លារ លុយ​ចិន​៥០០ yuan លិខិតឆ្លងដែន​០២​ច្បាប់ ប័ណ្ណបើកបរ​០២​សន្លឹក​នាឡិកាដៃ​ពណ៌​លឿង​០១​គ្រឿង ទូរស័ព្ទ​ដៃ​ម៉ាក​phone7 plush ០១​គ្រឿង កាត​មួយ​ចំនួន ។

ម៉ូតូ​ជា​មធ្យោបាយ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​ចំនួន​០៣​គ្រឿង ដែល​មាន​ភិនភាគ​ដូច​ខាងក្រោម ១- ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១FK- 7043 ។ ២- ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១GO-5278 ។ ៣ – ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១GZ-7495 ។

លោក​វរសេនីយ៍ឯក​ស៊ុត សំ​អុ​ន​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា នេះ​ជា​សកម្មភាព​ការ​បង្ក្រាប​លើក​ទី​០៣​ហើយ​ដែល​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​បង្ក្រាប​បាន​ទាន់​ពេលវេលា​ទៅ​លើ​ជនសង្ស័យ​មក​ពី​ភ្នំពេញ​មក​ធ្វើ​សកម្មភាព​លួច​-​ឆក់​ទ្រព្យសម្បត្តិ​ភ្ញៀវ​ទេសចរណ៍​មាន​លក្ខណ​:​ជា​ក្រុម​ៗ ។
ចំពោះ​ជនសង្ស័យ និង​វត្ថុ​តាង​កម្លាំង​នគរបាល​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ