ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ទឹក​សុទ្ធ​លក់​ ​ផ្ទុះ​ឆេះ​ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ទឹក​សុទ្ធ​លក់​ម្នាក់​បាន​រងរ​បួស​ធ្ងន់ និង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​បាន​ស្លាប់ ដោយសារ​បើក​លឿន​ជ្រុល​ធ្លាក់​ចូល​ក្នុង​អូរ​ហើយ​ផ្ទុះ​ឆេះ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ឧសភា នៅ​ត្រង់​ចំណុច​ភូមិ​អូរ​មុន្នី​២ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។ មន្ត្រី​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ទឹក​សុ​ទ្ឋ​នោះ​ជិះ​គ្នា​ពីរ​នាក់ ដោយ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ឈ្មោះ​គី​ន…

ខេត្តបាត់ដំបង​៖ អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ទឹក​សុទ្ធ​លក់​ម្នាក់​បាន​រងរ​បួស​ធ្ងន់ និង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​បាន​ស្លាប់ ដោយសារ​បើក​លឿន​ជ្រុល​ធ្លាក់​ចូល​ក្នុង​អូរ​ហើយ​ផ្ទុះ​ឆេះ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ឧសភា នៅ​ត្រង់​ចំណុច​ភូមិ​អូរ​មុន្នី​២ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។

មន្ត្រី​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ទឹក​សុ​ទ្ឋ​នោះ​ជិះ​គ្នា​ពីរ​នាក់ ដោយ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ឈ្មោះ​គី​ន សម្បត្តិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​បឹង​រាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង រង​របួសធ្ងន់ និង​ឈ្មោះ​សម្បត្តិ សំបូរ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ់ រស់នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ជា​អ្នក​រួម​ដំណើរ​បាន​ស្លាប់ ដោយសារ​ភ្លើង​ឆេះ​ផង និង​ម៉ូតូ​សង្កត់​ផង​។ បើ​តាម​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​នោះ​បាន​បើក​លឿន​ហើយ​ជ្រុល​ធ្លាក់​ក្នុង​អូរ ហើយ​ម៉ូតូ​បាន​ផ្ទុះ​ឆេះ​ទើប​បណ្ដាល​ឲ្យ​ស្លាប់​អ្នក​រួម​ដំណើរ​ម្នាក់ និង​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​រង​របួសធ្ងន់​ផង​ដែរ​។

បើ​តាម​សាក្សី​បាន​និយាយ​ថា នៅ​កន្លែង​កើតហេតុ​ជា​ចំណុច​ផ្លូវ​កោង ហើយ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ទឹក​សុទ្ធ​លក់​នោះ​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បត់​មិន​ទាន់​ក៏​ជ្រុល​ធ្លាក់​ចូល​ក្នុង​អូរ​តែ​ម្ដង​។ សាក្សី​ដដែល​បាន​បញ្ជាក់​ថា ពេល​នោះ​ស្រាប់តែ​ម៉ូតូ​បាន​ផ្ទុះ​បង្ក​ជា​អគ្គី​ភ័យ​ឆេះ​ទាំង​ម៉ូតូ ឆេះ​ទាំង​អ្នក​ជិះ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រីឯ​ម្នាក់​ទៀត​របួសធ្ងន់ ហើយ​ត្រូវ​អ្នក​ភូមិ​និង​សមត្ថកិច្ច​ជួយ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​។

បច្ចុប្បន្ន សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ