ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ថ្ងៃ​តែ​មួយ ឆក់​យក​ជីវិត​មនុស្ស និងសត្វ​តែ​មួយ​ប៉ប្រិចភ្នែក

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​តែ​ប៉ប្រិចភ្នែក​បាន​ឆក់​យក​ជីវិត​មនុស្ស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ម្នាក់​របួសស្រាល ព្រមទាំង​យក​​ជីវិត​គោ​៣​ក្បាល​ទៀត​ក្នុង​ថ្ងៃ​តែ​មួយ ប៉ុន្តែ​នៅ​កន្លែង​ផ្សេង​គ្នា​។ បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​ទី​១ បាន​កើតឡើង​កាលពី​ម៉ោង​២​និង​៤០​នាទី​រសៀល…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​តែ​ប៉ប្រិចភ្នែក​បាន​ឆក់​យក​ជីវិត​មនុស្ស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ម្នាក់​របួសស្រាល ព្រមទាំង​យក​​ជីវិត​គោ​៣​ក្បាល​ទៀត​ក្នុង​ថ្ងៃ​តែ​មួយ ប៉ុន្តែ​នៅ​កន្លែង​ផ្សេង​គ្នា​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​ទី​១ បាន​កើតឡើង​កាលពី​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី ១១ ឧសភា ស្ថិត​នៅ​ភូមិ​តាអោ​ង ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ដោយ​ករណី​រន្ទះបាញ់​ចំ​ជើង​សរស​ផ្ទះ​បែក​ដាច់​ចំនួន​២​ដើម បណ្តាល​ឱ្យ​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ ប៉ិច ម៉ាច ភេទ​ស្រី អាយុ​២៨​ឆ្នាំ រង​របួស​។ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ក៏​មាន​ករណី​រន្ទះបាញ់​ចំ​គោ​ចំនួន​២​ក្បាល​ងាប់​ភ្លាម​ៗ ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង​លាយ​លំនឹង​ផ្គរ​រន្ទះបាញ់ ស្ថិត​នៅ​ភូមិ​ប្រ​នាគ ឃុំ​ចើ​ង​ដើ​ង មាន​ម្ចាស់​ឈ្មោះ មោ​ញ យេ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ​។

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ចំណែក​គ្រោះ​ធម្មជាតិ​ទី​២ កើតឡើង​នៅ​ក្នុងស្រុក​កំពង់ស្វាយ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ឧសភា ស្ថិត​ក្នុងភូមិ​ខ្សាច់​ជី​រស់ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ រន្ទះបាញ់​បុរស​ស្លាប់​ម្នាក់ ដោយ​ជន​រង​គ្រោះ​ឈ្មោះ អ៊ឹ​ង សំ​អាន អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អំពិល ឃុំ​សំព្រោ​ច ស្រុក​ស្ទោង ខេត្តកំពង់ធំ ខណៈ​ពេល​ជន​រង​គ្រោះ​ទៅ​បាញ់ថ្នាំ​ស្រូវ​ពេល​កំពុង​ភ្លៀង ស្រាប់តែ​រន្ទះបាញ់​ស្លាប់​តែ​ម្តង​។ ហើយ​នៅ​ម៉ោង​៤​និង​៣០​នាទី នៅ​ភូមិ​ទៀម​ចាស់ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ រន្ទះ​ក៏​បាន​បាញ់​ស្លាប់​គោ​១​ក្បាល មាន​ម្ចាស់​ឈ្មោះ សៀត យី​ម ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ខណៈ ម្ចាស់​យក​គោ​ទៅ​ចង់​ឲ្យ​ស៊ី​ស្មៅ​នៅ​ខាងក្រោយ​ភូមិ​ពេល​មេឃ​កំពុង​ភ្លៀង​ធ្លាក់ បណ្តាល​ឲ្យ​រន្ទះបាញ់​ស្លាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ