ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Antoine Griezmann ស្ទាក់ស្ទើរ​រឿង​ចេញពី Atletico Madrid

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​ពូកែ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid ឈ្មោះ Antoine Griezmann បាន​បង្ហើប​ថា…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​ពូកែ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid ឈ្មោះ Antoine Griezmann បាន​បង្ហើប​ថា ខ្លួន​មិន​ទាន់​ច្បាស់​រឿង​ចាកចេញ​ទៅ​កាន់ Barcelona ឬ​អត់​ទេ​។

តាម​ការ​ចុះ​ផ្សាយ​របស់ L’Equipe កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ឲ្យ​ដឹង​ថា កីឡាករ​អាយុ​២៧​ឆ្នាំ​រូប​នេះ​មាន​ទាន់​អាច​សម្រេចចិត្ត​នៅឡើយ បើ​ទោះបីជា​ក្លិប​របស់​ខ្លួន​កំពុង​ស្វែងរក​អ្នក​មក​ជំនួស​ហើយ​ក៏​ដោយ​។

នៅ​ពេល​នេះ Antoine កំពុង​តែ​ស្ថិត​នៅ​ការ​សម្រេចចិត្ត​នៅ​ដដែល​ជាមួយនឹង​ការ​ឡើង​លុយ ឬ​ក៏​ចាកចេញ​ទៅ Barcelona ដោយ​ទទួល​លុយ​១០០​លាន​អឺ​រ៉ូ​ពី​ការ​ទិញ​ផ្តាច់​កុងត្រា​។ បើ​ទោះបីជា​ប្រូ​បាប​នៃ​ការ​ចាកចេញ​ទៅ Barcelona មាន​ច្រើន​មែន ក៏​កីឡាករ​រូប​នេះ​នៅ​តែ​គោរព​ក្លិប​នា​ពេល​បច្ចុប្បន្ន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Atletico Madrid កំពុង​ប្រ​ម៉ា​ញ់​យក Angel Di Maria និង Edinson Cavani មក​ជំនួស​កន្លែង​របស់ Antoine​។ តែបើ​ពេល​នេះ Antoine មិន​ទាន់​ច្បាស់​ខ្លួន​ឯង យើង​មាន​តែ​តាមដាន​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ