ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹង​ពុះកញ្ជ្រោល ទាញ​កាំភ្លើងខ្លី​ភ្ជង់​ក្បាល​ឪពុកចុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ដោយសារ​តែ​កំហឹង​ពុះកញ្ជ្រោល បន្ទាប់​ពី​ឃើញ​ឪពុកចុង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ម្ដាយបង្កើត​របស់​ខ្លួន​ញឹកញាប់​ពេក ។ បុរស​នោះ​ក៏​បាន​ទាញ​កាំភ្លើងខ្លី​ដែល​បាន​លាក់​ទុក​អា​ម៉េ​បញ្ចូល​គ្រាប់​រួច​ភ្ជង់​ក្បាល​ឪពុកចុង​គំរាម​បាញ់​សម្លាប់​ចោល តែ​ក៏​ត្រូវ​បាន​ឪពុកចុង​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​តែ​ម្តង​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ ក្នុងភូមិ​ព្រៃ​ក​ថ្លឹង…

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ដោយសារ​តែ​កំហឹង​ពុះកញ្ជ្រោល បន្ទាប់​ពី​ឃើញ​ឪពុកចុង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ម្ដាយបង្កើត​របស់​ខ្លួន​ញឹកញាប់​ពេក ។ បុរស​នោះ​ក៏​បាន​ទាញ​កាំភ្លើងខ្លី​ដែល​បាន​លាក់​ទុក​អា​ម៉េ​បញ្ចូល​គ្រាប់​រួច​ភ្ជង់​ក្បាល​ឪពុកចុង​គំរាម​បាញ់​សម្លាប់​ចោល តែ​ក៏​ត្រូវ​បាន​ឪពុកចុង​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​តែ​ម្តង​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ ក្នុងភូមិ​ព្រៃ​ក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ឱ្យ​ដឹង​​ថា កូនប្រុស​ដែល​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ ឆាង សា​រ៉េ​ត អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ហើយ​ត្រូវ​នគរបាល​ដកហូត​បាន​កាំភ្លើងខ្លី​ម៉ាក​កា​៥៩ គ្មាន​លេខ​១​ដើម និង​គ្រាប់​១​គ្រាប់ ។ ចំណែក​ឪពុកចុង​ឈ្មោះ នាង យ៉េ​ត អាយុ​៤១​ឆ្នាំ​ស្នាក់​នៅ​ជាមួយ​គ្នា ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា កន្លង​មក​ឪពុកចុង​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ដែល​ត្រូវជា​ម្ដាយបង្កើត​របស់​ជនសង្ស័យ​ញឹកញាប់ ។ លុះ​នៅ​សៀ​ល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ បាន​បន្ត​ឈ្លោះ​គ្នា​ម្តងទៀត ធ្វើ​ឲ្យ​ជនសង្ស័យ​ខាងលើ​ខឹង​ខ្លាំង​ណាស់ ក៏​បាន​យក​កាំភ្លើងខ្លី​ម៉ាក​កា​៥៩​មួយ​ដើម​ដែល​លាក់​ទុក​យូរហើយ​អា​ម៉េ​បញ្ចូល​គ្រាប់​ភ្ជង់​ក្បាល​ឪពុកចុង​គំរាម​បាញ់​សម្លាប់​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ជន​រង​គ្រោះជា​ឪពុកចុង​បាន​ដើរ​គេច​ចេញ រួច​បាន​ទៅ​ប្ដឹង​នគរបាល​ខណ្ឌដង្កោ ឲ្យ​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ប៉ុន្តែ​ជនសង្ស័យ​ដឹងខ្លួន​ទាន់​បាន​រត់គេច​ខ្លួន​ចេញពីផ្ទះ លុះដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល បាន​ត្រឡប់​ចូល​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​តែ​ម្ដង​។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ភ្ជង់​កាំភ្លើង​ទៅ​លើ​ឪពុកចុង​ប្រាកដ​មែន ។ ចំណែក​អាវុធ​ខ្លី​ម៉ាក​កា​៥៩​នេះ ខ្លួន​រើស​បាន​កាល​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​មុខ​វត្ត​ព្រែក​ថ្លឹង ស្ថិត​នៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ដោយ​មិន​បាន​យក​កាំភ្លើង​នោះ​ទៅ​ប្រគល់​ជូន​នគរបាល​ទេ បាន​លាក់​ទុក​គំរាម​ឪពុកចុង​ព្រោះ​ខឹង​គាត់​យូរ​មក​ហើយ ដោយសារ​ពូកែ​រករឿង​ឈ្លោះ​ទាស់ទែង​ម្ដាយបង្កើត​របស់​ខ្លួន​ខ្លាំង​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ