ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ជនជួញដូរ និង​ប្រើ​ប្រាស់​គ្រឿងញៀ.ន​ដូច​វែក​ចក (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​អង្គស្នួល​បាន​បង្ក្រាប​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជាប់​ជា​ប្រចាំ​ដូច​ភ្លៀងរលឹម ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​មិន​អស់​ដែរ ដូច​ជា​ការ​វែក​វក​អ​ញ្ចឹ​ង ព្រោះ​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​មក​ហើយ ប៉ុន្តែ​មិន​អស់​ទាល់តែ​សោះ​នៅ​តែ​មាន​ជា​ហូរហែ​។ ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា…

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​អង្គស្នួល​បាន​បង្ក្រាប​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជាប់​ជា​ប្រចាំ​ដូច​ភ្លៀងរលឹម ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​មិន​អស់​ដែរ ដូច​ជា​ការ​វែក​វក​អ​ញ្ចឹ​ង ព្រោះ​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​មក​ហើយ ប៉ុន្តែ​មិន​អស់​ទាល់តែ​សោះ​នៅ​តែ​មាន​ជា​ហូរហែ​។

ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ដ​ហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពើក បាន​ចុះ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ក្នុង​ការ​ជួញដូរ​គ្រឿង​១​ក្រុម​មាន​គ្នា​ចំនួន​៣​នាក់​ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​នៅ​តាម​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​អង្គ​សំណាង ឃុំ​ពើក​ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ទាំង​៣​នាក់​នោះ​រួម​មាន​១-​ឈ្មោះ​ធួ​ក រតនៈ ហៅ​តឿ អាយុ​២២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ស្រម៉ ឃុំ​ពើក​ស្រុក​អង្គស្នួល ខេត្តកណ្តាល ២-​ឈ្មោះ​ធួ​ក គ​ន្ធា អាយុ​១៥​ឆ្នាំ មុខរបរ​កម្មករ​ចាប់​មាន់ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ស្រម៉ ឃុំ​ពើក ស្រុក​អង្គស្នួល​ខេត្តកណ្តាល និង​៣-​ឈ្មោះ​ម៉​ន សំណាង ហៅ​ម៉​ង់ អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ចាប់​មាន់ មាន​ទីលំនៅ​ក្នុងភូមិ ទួល​ស្រម៉ ឃុំ​ពើក ស្រុក​អង្គស្នួល​ខេត្តកណ្តាល ។

នគរបាល​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ថ្នាំ​ញៀន​ចំនួន​៨​កញ្ចប់​តូច​, កាំភ្លើង​ច្នៃ​បាញ់​គ្រាប់កង់​១​ដើម​, ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​, ថ្នាំ​ញៀន​ចំនួន​៦​កញ្ចប់​តូច​រុំ​ស្កុ​ត​ពណ៌​ក្រហម​ដាក់​ក្នុង​កញ្ចប់​បារី, គ្រាប់កង់​ដែល​ជា​គ្រាប់​សម្រាប់​បាញ់កាំភ្លើង​ឆ្នៃ​ចំនួន​១៩​គ្រាប់​, ទូរ​សព្ទ័​ដៃ​១​គ្រឿង​ម៉ាក​អាយ​ខ​ល (iCall) ពណ៌​មាស ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ​ជា​ពិសេស​ក្រុម​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​ក្រុម​ចោរលួច​ចោរប្លន់​ជាដើម​។ ដោយឡែក ជនសង្ស័យ​ឈ្មោះ​ធួ​ក រតនៈ​ហៅ​តឿ​ខាងលើ​បាន​សារភាព​ថា​ខ្លួន បាន​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ ឡុ​ង ភេទ​ប្រុស អាយុ​ប្រហែល ២១​ឆ្នាំ នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ យក​មក​លក់​បន្ត ដោយ​ទិញ​ម្តង​ៗ​តម្លៃ​១០០.០០០​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ