ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាចមែន… លែងស្គាល់បងស្គាល់ប្អូន ឱ្យតែចង់រួមភេទ

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្វែងរក​ឃើញ និង​បាន​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​១០ ​ឧសភា នៅ​នឹង​ផ្ទះ​របស់​ខ្លួន​​​ស្ថិត​ក្នុងភូមិ​កែវ​មុនី ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី…

​ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្វែងរក​ឃើញ និង​បាន​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​១០ ​ឧសភា នៅ​នឹង​ផ្ទះ​របស់​ខ្លួន​​​ស្ថិត​ក្នុងភូមិ​កែវ​មុនី ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​ល្បួង​ប្អូនស្រី​ជីដូនមួយ​ទើប​អាយុ​១២​ឆ្នាំ យក​ទៅ​លាក់​ទុក​នៅផ្ទះ​ខ្លួន ​ដើម្បី​រួម​ភេទ​ ។​

​សេចក្តីរាយការណ៍បន្តថា ជន​សង្ស័យ​​​ឈ្មោះ​ង៉ា​ម កុក​ងឺ ហៅ​ពេជ្រ សោភា អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​,​ឃុំ​ខាងលើ ។ រីឯ​ក្មេង​ស្រីអាយុ​១២​ឆ្នាំ ​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​​គ្នា ។ ​ឪពុក​ជន​រង​គ្រោះ ​ឈ្មោះ​ពេជ្រ រតន​: អាយុ​៤៨​ឆ្នាំ បាន​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​នគរបាល​ស្រុក​សង្កែហើយ កាលពី​ថ្ងៃ​ទី​០២ ​ឧសភា កន្លងមក ក្រោយ​ពី​បាត់​កូនស្រី​គាត់​ពី​ផ្ទះ​ ដោយ​គ្មាន​ដំណឹង​ ។​

​បើ​តាម​ឪពុក​ក្មេង​ស្រី​​​ប្រាប់​សមត្ថកិច្ច​ថា កូនស្រី​គាត់​បាត់​ពី​ផ្ទះ​តាំងពី​យប់​ថ្ងៃ​ទី​២៩​ មេ​សា ​កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​គ្មាន​ដំណឹង​ឡើយ​ ។ រូប​លោក និង​សមត្ថកិច្ច​បាន​ស្វែងរក​កូនស្រី​អស់​រយះ​ពេល​ជាង​មួ​យស​ប្ដា​ហ៍ទើប​ទ​ទូល​បាន​តម្រុយ​ដ៏​អកុសល​នេះ​។ គាត់​និយាយ​ថា តាម​ពិត​កូនស្រី​គាត់​ដែល​ទើប​មាន​អាយុ​១២​ឆ្នាំ ត្រូវ​ក្មួយ​ប្រុស ​គាត់​នាំ​យក​ទៅ​លាក់​ទុក​នៅផ្ទះ ដើម្បី​លូ​ង​លោម​រួម​ភេទ​។ ក្រោយ​ពី​ដឹង​តម្រុយ​នេះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ឧសភា លោក​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្រុក​សង្កែ និង​សមត្ថកិច្ច​ស្រុក​រុក្ខ​គិរី ចុះ​ឃាត់ខ្លួន​ក្មួយ​ប្រុស​កំហូច​រូប​នេះ​តែ​ម្ដង​។​

​ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យបាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ពង្រត់​ប្អូនស្រី​ជីដូនមួយ ​នាំ​យក​ទៅ​នៅផ្ទះ​ខ្លួន​មែន ហើយ​ក៏​បាន​រួម​ភេទជា​ច្រើន​លើក​ជាមួយ​នាង​ដែរ ​។

ព័ត៌​មានលម្អឹតនឹងមានផ្សាយជូន​បន្ត​លើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ