ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿងអ្វី​​កើតឡើង​ចំពោះ​ភេទ​ទី​៣​ម្នាក់​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ដែល​ជា​ភេទ​ទី​៣​ម្នាក់​ត្រូវ​បាន​កំលាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ប្រគល់​អោយ​កំលាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ដែល​ជា​ភេទ​ទី​៣​ម្នាក់​ត្រូវ​បាន​កំលាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ប្រគល់​អោយ​កំលាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​ជា​ភេទ​ទី​៣ ឈ្មោះ វណ្ណ ភក្តី អាយុ​២៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប និង​សុំទាន ស្នាក់​នៅ ម្តុំ ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៥០ ពណ៌​ខៀវខ្ចី ពាក់​ស្លាក​លេខ ថ-៣៦៧៦ ភព​១​។

កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ប្រទះ​ឃើញ​បុរស​ដែល​ជា​ភេទ​ទី ៣​ខាងលើ​នេះ កំពុង​បណ្ដើរ​ម៉ូតូ មាន​សម្ភារៈ​សាក់​កាដូ ដោយ​មានការ​សង្ស័យ​បាន​ឃាត់​សួរនាំ ពេល​នោះ​បុរស​ដែល​ជា​ភេទ​ទី​៣​បាន​និយាយ​ថា រូប​គាត់​ជា​អ្នក​រត់​ម៉ូតូឌុប ទើបតែ​ឌុ​ប​បុរស​ម្នាក់​មក​ជិត​កន្លែង​កើតហេតុ តែ​ម៉ូតូ​របស់​គាត់​អស់​សាំង​ធាក់​មិន​ឆេះ ក៏​បណ្តើ​រទាំង​កណ្ដាល​យប់​តែ​ម្ដង ។ ភ្លាម​ៗ​នោះ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​មានការ​សង្ស័យ បាន​សុំ​ឆែក​សាក់​កាដូ​ដែល​មាន​សភាព​សំពីងសំពោង ហើយ​បើក​មើល​សាំង​ម៉ូតូ ដែល​គាត់​និ​យា​ថា​អស់ ពេល​នោះ​ឃើញ​សាំង​នៅ​ច្រើន ហើយ​បាន​ឆេ​ក​មើល​សាក​កាដូ ដែល​​មាន​សម្ភារៈ​ជា​ច្រើន ក្នុង​នោះ​មាន​លុយ​ក្រដាសប្រាក់​១.០០០​រៀល ៥០០​រៀល និង​១០០​រៀល ជា​ច្រើនសន្លឹក​ រួម​ទាំង​សំលៀក​បំពាក់ និង​អាវទ្រនាប់​ផង​ដែរ បន្ទាប់​មក​បុរស​ដែល​ជា​ភេទ​ទី​៣​ខាងលើ​នេះ​បាន​សារភាព​ថា រូប​គាត់​ជា​អ្នក​សុំទាន ហើយ​ពេល​ខ្លះ​គាត់​រត់​ម៉ូតូឌុប ដើម្បី​ជីវភាព​ប្រចាំ​ថ្ងៃ ។

ដោយនៅ​តែ​មានការ​សង្ស័យ កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​នាំ​បុរស​ដែល​ជា​ភេទ​ទី​៣​ខាងលើ​ទៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​សាកសួរ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ