ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ភ្លើង​ប្រចណ្ឌ​ទើប​ក្លា​យ​ជា​បែប​នេះ(មានវីដេអូ)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​មេជាង​សំណង់​បាន​ប្រចណ្ឌ និង​វាយ​ធ្វើ​បាន​ប្រពន្ធ​ដោយ​ឆក់​ខ្សែភ្លើង​ដាក់​ប្រពន្ធ​ ហើយ​ឆក់​ខ្លួនឯង​សម្លាប់  តែ​សំណាងល្អ​ប្រពន្ធ​រត់គេច​ខ្លួន​រួច នៅ​តែ​ខ្លួនឯង​ឆក់​ស្លាប់​នៅ​បន្ទប់​ជួល ។ ហេតុ​ការ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​មេជាង​សំណង់​បាន​ប្រចណ្ឌ និង​វាយ​ធ្វើ​បាន​ប្រពន្ធ​ដោយ​ឆក់​ខ្សែភ្លើង​ដាក់​ប្រពន្ធ​ ហើយ​ឆក់​ខ្លួនឯង​សម្លាប់  តែ​សំណាងល្អ​ប្រពន្ធ​រត់គេច​ខ្លួន​រួច នៅ​តែ​ខ្លួនឯង​ឆក់​ស្លាប់​នៅ​បន្ទប់​ជួល ។ ហេតុ​ការ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​នេះ នៅ​ភូមិ​ទួល​ខ្មាន់ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដែល​ប្រើ​ហិង្សា​នោះ​មានឈ្មោះ សូត ថ្លឹង អាយុ​៣៦​ឆ្នាំ ជា​មេជាង​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​អង្គាដី ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។ ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​គឺ​ឈ្មោះ អ៊ោ​ក បាន  អាយុ​៣៤​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​តាម​ហាង​ខារ៉ាអូខេ ។

ទាក់ទង​នឹង​មូលហេតុ​នេះ​គឺ បុរស​ជា​ប្តី​ប្រចណ្ឌ​ប្រពន្ធ ហើយ​ទាមទា​ឲ្យ​ប្រពន្ធ​ឈប់​ធ្វើការ​នៅ​ហាង​កា​រ៉ា​អូ​ខេ​នោះ បន្ទាប់​មក​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ឯកភាព​ថា ឈប់ ហើយ​ក៏​ឈប់​ធ្វើការ​តាំងពី​ថ្ងៃ​ទី​១០ មក​ម្ល៉េះ ។

ដោយ​យប់​ម្សិលមិញ​នេះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ធ្វើការ​បាត់​ពី​ផ្ទះ​មួយ​យប់​ទល់​ភ្លឺ ហើយ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ទើប​ស្ត្រី​ជា​ប្រពន្ធ​បាន​ត្រឡប់​មក​វិញ ហើយ​ត្រូវ​ប្តីចាក់សោ​ទ្វា​ជាប់​ប្រពន្ធ ​និង​គាត់​នៅ​បន្ទប់ រួច​បាន​វាយ​ធ្វើបាប​នាង ​ដោយ​វាយ​ក្បាល​នាង​៤​ញ​ញូ​រ​សម្លាប់​ផង និង​វាយ​នៅ​អង្រែ​១ ព្រមទាំង​បាន​យក​ខ្សែភ្លើង​រុំ​ឆក់​ប្រពន្ធ និង​ខ្លួនឯង ឲ្យ​ស្លាប់​ទាំង​២​នាក់​តែ​ម្តង តែ​ដោយ​ប្រពន្ធ​បាន​រត់​ចេញពី​បន្ទប់​ទាន់​ស្រែក​ឲ្យ​គេ​ជួយ ។ ចំណែក​បុរស​ជា​ប្តី​បាន​ឆក់​ស្លាប់​ខ្លួនឯង​តែ​ម្តង ។ រឿង​នេះ​ផ្តើម​ចេញពី​រឿង​ប្រចណ្ឌ​​ប្រពន្ធ​ធ្វើការ​នៅ​ហាង​កា​រ៉ា​អូ​ខេ ។

បញ្ជាក់ ៖ ២​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​រស់នៅ​ជាមួយ​គ្នា​ជា​អស់​យៈ​ពេល​ជាង​១០​ឆ្នាំទៅ​ហើយ ដោយ​មានកូន​២​នាក់ ហើយ​មានកូន​ប្រុស​អាយុ​១៣​ឆ្នាំ និង​កូនស្រី​មាន​អាយុ​៨​ឆ្នាំ ៕

https://www.youtube.com/watch?v=sM9nxp9ERMg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ