ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​បន្ត​កសាង​របាំង​បេតុង​ការពារ​កុំ​ឲ្យ​ទឹកទន្លេ​លិច​ក្រុង​កំពង់ចាម(មានវីដេអូ)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា ស្ថាប័ន​ពាក់ព័ន្ធ​បាន​ខិតខំ កសាង​ទំនប់​បេតុង​ច្រាំង ទន្លេមេគង្គ​ចាប់​ពីមុខ​សណ្ឋាគារ​មេគង្គ​ដល់​ត្រង់​ចំ​ណុ​កំពង់​សាឡា​ង ហើយ​ដែល​មាន​ប្រវែង​ជាង​៦០០​ម៉ែត្រ បាន​ចំណាយ​ថវិការ​ចូល​ខ្ទង់លាន​ដុល្លារ​ហើយ ។ ប្រ​យោ​ជ​ន៏​ដើម្បី​ឲ្យ​មាន​មាន​សោ​ភ័​ណ្ឌ​ភាព…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា ស្ថាប័ន​ពាក់ព័ន្ធ​បាន​ខិតខំ
កសាង​ទំនប់​បេតុង​ច្រាំង ទន្លេមេគង្គ​ចាប់​ពីមុខ​សណ្ឋាគារ​មេគង្គ​ដល់​ត្រង់​ចំ​ណុ​កំពង់​សាឡា​ង ហើយ​ដែល​មាន​ប្រវែង​ជាង​៦០០​ម៉ែត្រ បាន​ចំណាយ​ថវិការ​ចូល​ខ្ទង់លាន​ដុល្លារ​ហើយ ។ ប្រ​យោ​ជ​ន៏​ដើម្បី​ឲ្យ​មាន​មាន​សោ​ភ័​ណ្ឌ​ភាព និង​ជា​របាំង​ការពារ​ទឹក​មិន​ឲ្យ​ហូរ​ជន់​លិច ចូល​ក្រុង​កំពង់ចាម​នោះ​ទេ ។

អ្នកស្រី មុ​ច ស្រឿ​ន អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ពើក ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១០
ឧសភា ២០១៨​ថា កាលពីមុន​នៅ​មាត់ទន្លេ​ក្រុង​កំពង់ចាម មាន​តែព្រៃ​ត្រែង និង​ច្រាំង​បាក់ តែ​ប៉ុណ្ណោះ
តែ​ក្រោយមក​ទៀត ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ក៏​បាន​ចាប់ផ្តើម​ធ្វើការ​អភិ​វ
ឌ្ឈ​ន៍​បន្តិច​ម្តង​ៗ​នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេមេគង្គ​ក៏​ចាប់ផ្តើម​មាន​ភាព​ស្រស់​ស្អាត ។

អ្នកស្រី មុ​ច ស្រឿ​ន ប្រាប់​បន្ត​ថា នៅ​ថ្ងៃ​ទី​១០ ឧសភា ២០១៨ គាត់​បាន​ធ្វើ​ដំណើរ​ចេញពី​ស្រុក​កំណើត
មក​កាន់​ក្រុង​កំពង់ចាម ជាមួយនឹង​ចៅស្រី ដើម្បី​របស់របរ​មួយ​ចំនួន​សម្រាប់​យក​ទៅ​ប្រើប្រាស់ ហើយ
ឆ្លៀត​នាំ​ចៅ​ដើរ​ដង្ហែរ​តាម​មាត់ទន្លេ​ក៏​បានឃើញ​សួនច្បារ​នៅ​ពីក្រោយ​របាំង​បេតុង ការពារ​ទឹកទន្លេ​មិន
ឲ្យ​ហូរ​ចូល​ក្រុង​កំពង់ចាម ។ ដោយ​មាន​ចំងាយ​ដល់​ទៅ​រាប់រយ​ម៉ែត្រ​មាន​ចាក់​បេតុង និង​ផ្កា​លំអរ​ពិតជា​ស្រស់​ស្អាត គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយ​ពេល​ដែល​ដើរ​បណ្តើរ​ខ្យល់ជំនោរ​ទន្លេ​បោកបក់​មក​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ដូច​ជា បាន​ធូរស្រាល​ពី​ទុក្ខ​កង្វល់​មួយ​ចំនួន​ផង​ដែរ ។ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​នៅ​តាម​ជួរ​ដង​ទន្លេមេគង្គ ដោយ​មាន​ភាព​ស្រស់​ស្អាត ហើយ​នៅ​ថ្ងៃក្រោយ​ប្រសិនបើ​ទំនេរ គាត់​នឹង​នាំ​កូនចៅ​មក​លេង​ក្រុង​កំពង់ចាម​បន្ត​ទៀត​ព្រោះ​ថាបើ​តាម​កត់សំគាល់​មិន​ចាញ់​នៅ​ខេត្ត​ផ្សេង​ៗ​នោះ​ទេ ។

យុវតី​ឈ្មោះ ស្រី លី​ន អាយុ​១៦​ឆ្នាំ រៀន​ថ្នាក់​ទី​១០ ស្រុក​ព្រៃឈរ​ប្រាប់​ថា ដោយ​ទំនេរ​ពី​ការ​សិក្សា​នោះ​ពួក​នាង​មាន​គ្នា​ជិត​១០​នាក់ បាន​ធ្វើ​ដំណើរ​មក​លេង​នៅ​សួនច្បារ​ក្រុង​កំពង់ចាម​ឃើញ​មាន​របាំង​បេតុង​មួយ​ខ្សែ​ប្រវែង​រាប់រយ​ម៉ែត្រ ដែល​ជា​ផ្នែក​មួយ​ការពារ​មិន​ឲ្យ​ទឹកទន្លេ​ឡើង​មក​លិច​ក្រុង​កំពង់ចាម ក្នុង​រដូវវស្សា​នោះ​ទេ ចំណែក​នៅ​ខាងក្នុង​វិញ​មាន​ដាក់​បង់​សម្រាប់​ឲ្យ​អង្គុយ​លំហែរ​កាយ និង​សួនច្បារ​ពិតជា​ស្រស់​ស្អាត​មែន ។

លោក​អ៊ុំ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កាលពីមុន​ច្រាំង​ទន្លេ
ត្រង់​ចំណុច​មុខ​សណ្ឋាគារ​មេគង្គ​ក្រុង​កំពង់ចាម​បាន​បាក់​ស្រុត​ច្រាំង​ទន្លេ​ដែល​បង្ក​ឲ្យ​មាន​ក្តី​ព្រួយ​បា រ​ម្ភ
ហើយ​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​សែន បាន​ចាត់​ឲ្យ​ក្រសួង​ធនធានទឹក​ចាត់​ឲ្យ
មន្ត្រី​ចុះ​មក​សិក្សា និង​សាងសង់​របាំង​បេតុង​ទាន់​ពេលវេលា ដើម្បី​ការពារ​ផ្ទះ​ប្រជាពលរដ្ឋ​មិន​ឲ្យ​បាក់​លិច​ចូល​ទៅ​ក្នុង​ទន្លេ​នោះ​ទេ ។ និង​បាន​កសាង​ជា​បន្តបន្ទាប់​មក​ទៀត​រហូត​មក​ដល់​រដូវប្រាំង​ឆ្នាំ​២០១៨​នេះ​បាន​បន្ត​ធ្វើ​របាំង​ការពារ​ទឹក​បន្ត​ទៀត​ក្រោម​ស្ពាន​គី​ហ្សុ​ណា សរុប​បាន​ជាង​៦០០​ម៉ែត្រ​ដោយ​បាន​ចំណាយ​ប្រាក់​អស់​រាប់​ពាន​លាន​រៀល គោលដៅ​នឹង​ធ្វើ​បន្ត​ដល់​ប្រ​ឌឹ​សកោះ​ប៉ែន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ