ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៨​គ្រួសារ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ទទួល​អំណោយ​មនុស្សធម៌

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្រួសារ​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ចំនួន​៨​គ្រួសារ បាន​សម្តែង​ទឹកចិត្ត​រីករាយ ក្រោយ​ពី​បាន​ទទួល​អំណោយ​សង្គ្រោះ​ពី​លោក​ឧកញ៉ា កុយ សុវណ្ណ ប្រធាន​កិ​តិ្ត​យស​សម្ព័​ន្ឋ​យុវជន ស្រឡាញ់​សន្តិ​ភាព​សាខា​ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​១០…

ខេត្តកំពង់ឆ្នាំង ៖ គ្រួសារ​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ចំនួន​៨​គ្រួសារ បាន​សម្តែង​ទឹកចិត្ត​រីករាយ ក្រោយ​ពី​បាន​ទទួល​អំណោយ​សង្គ្រោះ​ពី​លោក​ឧកញ៉ា កុយ សុវណ្ណ ប្រធាន​កិ​តិ្ត​យស​សម្ព័​ន្ឋ​យុវជន ស្រឡាញ់​សន្តិ​ភាព​សាខា​ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១៨ នៅ ភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ 

លោក តាំង ប៊ុ​ន​ទត មេឃុំ​ជ្រៃ​បាក់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ឧកញ៉ា កុយ សុវណ្ណ និង​ក្រុមការងារ​សម្ព​ន្ធ័​យុវជន​ស្រឡាញ់​សន្តិភាព​ទាំងអស់​ដែល​បាន​ចុះ​មក​សួរសុខទុក្ខ និង​ចែក​អំណោយ ដល់​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ​ដែល​រង​គ្រោះ​ខូចខាត​ផ្ទះសម្បែង​ដោយ​ខ្យល់ព្យុះ​កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា កន្លង​ទៅ​នេះ ។ ក្នុង​នាម​លោក​ជា​មេឃុំ​តំណាង​អោយ​ប្រជាពលរដ្ឋ​សូម​គាំទ្រ​គោលនយោបាយ​ដឹកនាំ​របស់ សម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សូម​ប្តេជ្ញា​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន អោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ខាង​មុខ​នេះ​។ ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ធម្មជាតិ​បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា និង​ក្រុមការងារ និង​សូម​ជូនពរ​ដល់​លោក​ឧកញ៉ា និង​ក្រុមការងារ​ទាំងអស់ សូម​ជួប​នូវ​ពុ​ទ្ធពរ​​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឧកញ៉ា កុយ សុវណ្ណ ប្រធាន​កិ​តិ្ត​យស សម្ព​ន្ធ័​យុវជន​ស្រឡាញ់​សន្តិភាព ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​សម្ព​ន្ធ័​យុវជន​ស្រឡាញ់​សន្តិភាព របស់​គណ​ប្រជាជន​កម្ពុជា សូម​ចូលរួម​សោកស្តាយ​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ​ដែល​បាន​រង​គ្រោះ​ខូចខាត​ផ្ទះ​ដោយ​ខ្យល់​ក​ន្ត្រាក់​នា​ប៉ុន្មាន​ថ្ងៃមុន​នេះ ហើយ​សម្តេចតេជោ​ ហ៊ុន សែន ក៏​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​បងប្អូន​រង​គ្រោះ​ទាំងអស់​ផង​ដែរ គឺ​សម្តេច​តែង​គិតគូរ និង​ជួយ​ដល់​ជន​រង​គ្រោះ​គ្រប់​ៗ​រូប ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ ។ គណបក្ស​ប្រជាជន​មិន​បាន​សន្យា​ខ្យល់​ដូច​គណ​បក្ស​មួយ​ចំនួន​នោះ​ទេ ពោល​គឺ​ពេល​ណា​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ផ្សេង​ៗ គឺ​មន្ត្រី​គណបក្ស​ប្រជាជន នឹង​ចុះ​មក​ដល់​មូលដ្ឋាន​តែ​ម្តង ​។

ចំពោះ​អំណោយ ចែក​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ក្នុង​ពេល​នោះ​រួម​មាន​គ្រួសារ​ដែល​រង​គ្រោះ​រំលំ​ផ្ទះ​២​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​១​បាវ​ទម្ងន់​៥០​គីឡូក្រាម ថវិកា​៤០​ម៉ឺន​រៀល និង​៦​គ្រួសារ​ទៀត​ដែល​ផ្ទះ​រង​ការ​ខូចខាត​ស្រាល បាន​ទទួល​ថវិកា​ក្នុង​១​គ្រួសារ ថវិកា​១០​ម៉ឺន​រៀល ក្រៅពី​នោះ​មាន​ត្រីខ​១​យួរ ទឹកស៊ីអ៊ីវ​វ​១​យួរ ទឹកត្រី​១​យួរ ស្ករស​១​គីឡូ និង មី​១​កេស ដូច​ៗ​គ្នា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ