ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​៥​នាក់ ស្រី​ម្នាក់​នាំ​គ្នា​លួចលាក់ ដល់​ចាប់​ជាប់​ម្នាក់ៗ​ធ្វើ​មុខ​គួរ​អាណិត

7 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន ១៣​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ។ លោក​ឧត្តមសេនីយ៍ត្រី ចាប…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន ១៣​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ។

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​រឹទ្ធ ស្នងការ​រង​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ ឧសភា​នេះ​ថា ជនសង្ស័យ​ក្នុង​ចំណោម​១៣​នាក់​នោះ​មាន​ជនសង្ស័យ​ទាំង​៦​នាក់ ១- ឈ្មោះ​ហាប ហៀ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ២-​ឈ្មោះ​រ៉ាត់​រ៉ូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៣- ឈ្មោះ​អ៊ិ​ន ឆើត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ៤-​ឈ្មោះ ជី​ន ជួយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ៥- ឈ្មោះ ហុង សុខ ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​៦- ឈ្មោះ​បួង ខេ​ម​ម៉ា ភេទ​ស្រី អាយុ​២០​ឆ្នាំ ។ ទាំង​៦​នាក់​នេះ ជា​អ្នក​ចែកចាយ​ផង សេព​ផង និង​រស់​ក្នុងភូមិ​ឃុំ​គោក​រមៀត និង​ឃុំ​ថ្មពួក ស្រុក​ថ្មពួក រីឯ​៧​នាក់​ទៀត​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​។

លោក​វរសេនីយ៍ត្រី​ថា អធិការរង​ទទួល​បន្ទុក​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ្យ​ដឹង​ថា ការ​​បង្ក្រាប​កាលពី​ថ្ងៃ​ទី​៨ និង​៩ ឧសភា នៅ​ឃុំ​គោក​រមៀត និង​ឃុំ​ថ្មពួក​នេះ ជា​ការ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ។ ហើយ​ការ​បង្ក្រាប​នេះ កម្លាំង​ដកហូត​វត្ថុ​តាង​ដូច​ជា គ្រឿងញៀន សម្ភារ​:​ប្រ​ព្រឹ​ត្តឹ​បទល្មើស គ្រាប់​កាំភ្លើង​បាន​មួយ​ចំនួន​។

ក្រោយ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ជនសង្ស័យ​៦​នាក់​ទៅ​កាន់​តុលាការខេត្ត រីឯ​៧​នាក់​ផ្សេង​ទៀត​បាន​បញ្ជូន​ទៅ​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ដើម្បី​ព្យាបាល​គ្រឿងញៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ