ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jose Mourinho ថា​ធុំក្លិន​មិន​ស្រួល​នៅ Manchester United

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា អ្នកគ្រប់គ្រង​ក្លិប​បិសាច​ក្រហម Manchester United លោក Jose Mourinho…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា អ្នកគ្រប់គ្រង​ក្លិប​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​ប្រាប់​ថា លោក​មាន​អារម្មណ៍​ធុំក្លិន​អ្វី​មិន​ស្រួល​នៅ​ក្នុង​ក្លិប​របស់​លោក ។ លោក​ជឿជាក់​ថា ក្លិប​របស់​លោក​សំបូរ​ទៅ​ដោយ​កីឡាករ​មិនល្អ​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួតប្រជែង ។ លោក​និយាយ​បែប​នេះ មក​ពី​លោក​ឃើញ​ក្លិប​របស់​លោក​ចាញ់​ពិន្ទុ​គេ​ច្រើន​ពេក ។

អ្នកគ្រប់គ្រង​ក្លិប​ម្នាក់​នេះ​បាន​និយាយ​ថា «​តើ​ពិន្ទុ​ប៉ុន្មាន​ដែល​យើង​មិន​ដល់ Manchester City​? វា​ពិតជា​មិន​ត្រូវ​នោះ​ទេ ដែល​យើង​ដូចនេះ ។ កីឡាករ​ខ្លះ​ដែល​យើង​មាន គេ​ត្រូវ​តែ​លេង​ឲ្យ​បាន​ស្មើ​ជើង និង​ត្រូវ​មានគុណ​ភាព​ខ្ពស់​ជាង​នេះ​» ។ លោក​បាន​បន្ត​ថា «​ខ្ញុំ​ជឿជាក់​លើ​កីឡាករ​ខ្លះ​ច្រើន​ជាង​កីឡាករ​ខ្លះ​ទៀត ។ ខ្ញុំ​ព្យាយាម​ឲ្យ​កីឡាករ​ទាំងអស់​មាន​ក្តី​បំណង​ដូច​ៗ​គ្នា​នៅ​ពេល​ប្រកួត​» ។

គួរ​បញ្ជាក់​ថា កីឡាករ​មួយ​ចំនួន​ដែល Mourinho ជឿ​ទុកចិត្ត​រួម​មាន Matteo Darmian, Daley Blind, Luke Shaw និង Anthony Martial ។ ពួក​គេ​សុទ្ធតែ​មានការ​លំបាក​ក្នុង​ការ​ឆ្លងកាត់​រដូវ​កាល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ