ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែកំពុង​ដេក​ជាមួយប្រុស​ស្នេហ៍ កូនលបចាក់សាំងដុត​​ទាំង​រស់​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ព្រោះតែ​ហាម​ឃាត់​ម្តាយ​មិន​ស្តា​ប់រឿងទៅ​​ទាក់ទង​ស្នេហា​ជាមួយ​បុរស​ចំណាស់​ម្នាក់ ដែល​មាន​ប្រពន្ធ​និង​កូនទៅហើយនោះ ​​ក៏បាន​ទិញ​​​សាំង​កន្លះ​លី​ត្រ​​ចាក់​ដុត​ទាំង​ម្តាយ​​និង​បុរស​ជា​ប្រុស​​ស្នេហ៍ ​នៅក្នុងមុងពេលកំពុងដេកលង់លក់ទាំង២ ​បណ្តាលឱ្យ​ឆាប​​ឆេះ​ខ្លួន​រង​របួស​យ៉ាង​ធ្ង​ន់ធ្ងរ​ ​ហើយ​​ត្រូវ​​ក្រុម​គ្រួសារ​ជួយ​ដឹក​ពួកគាត់ យក​មក​សង្គ្រោះ​​នៅ​មន្ទី​ពេទ្យ​​ ហេតុការណ៍​នេះ​​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល…

ខេត្តស្វាយរៀង​ ៖ ព្រោះតែ​ហាម​ឃាត់​ម្តាយ​មិន​ស្តា​ប់រឿងទៅ​​ទាក់ទង​ស្នេហា​ជាមួយ​បុរស​ចំណាស់​ម្នាក់ ដែល​មាន​ប្រពន្ធ​និង​កូនទៅហើយនោះ ​​ក៏បាន​ទិញ​​​សាំង​កន្លះ​លី​ត្រ​​ចាក់​ដុត​ទាំង​ម្តាយ​​និង​បុរស​ជា​ប្រុស​​ស្នេហ៍ ​នៅក្នុងមុងពេលកំពុងដេកលង់លក់ទាំង២ ​បណ្តាលឱ្យ​ឆាប​​ឆេះ​ខ្លួន​រង​របួស​យ៉ាង​ធ្ង​ន់ធ្ងរ​ ​ហើយ​​ត្រូវ​​ក្រុម​គ្រួសារ​ជួយ​ដឹក​ពួកគាត់ យក​មក​សង្គ្រោះ​​នៅ​មន្ទី​ពេទ្យ​​ ហេតុការណ៍​នេះ​​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០៨ ​និង​១០​នាទី​យប់​ថ្ងៃ​ទី​៨ ​ឧសភា​ ស្ថិត​ក្នុងភូមិ សំបួរ​ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង​។

​សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​​រង​គ្រោះ​ឈ្មោះ​ពេជ្រ ឆុ​ន ​អាយុ​៦៧​ឆ្នាំ ជា​​កសិករ (រង​របួសធ្ងន់) និង​ស្ត្រី​ជា​ម្តាយ​ឈ្មោះពេជ្រ សាន់ ​អាយុ​៥៣​ឆ្មាំ ជា​​កសិករ (រង​របួសធ្ងន់ដូចគ្នា) ​អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​ ។ ​ដោយឡែក​ ជនដៃដល់ជាកូន​ឈ្មោះ​តូច សា​វឿ​ន ហៅ​ទិ​ត្យ អាយុ​២៥​ឆ្នាំ  ។

បើ​តាម​​​សាច់ញាតិ​​​ឱ្យ​ដឹងទៀត​ថា មុន​នឹង​ឈាន​ដល់​ការ​ដុត​ម្តាយបង្កើត​និង​បុរស​​​នោះ គឺ​កូនប្រុស​នេះ​ធ្លាប់​ហាម​មិន​ឱ្យ​​ម្តាយ​​ខ្លួន​ទាក់ទង​​​បុរស​​នេះ​ទេ ព្រោះ​អី​បុរស​ចំណាស់​នោះ​មាន​ប្រពន្ធ​និង​កូន​រួច​ទៅ​ហើយ និង​មិន​ទាន់​បាន​លះលែងគ្នា​ដាច់ស្រេច​ទៀតផង  ម្យ៉ាងវិញទៀត​ពេល​ឃើញ​ម្តាយ​ធ្វើ​ដូច្នេះ គឺ​ធ្វើ​ឱ្យ​កូនប្រុស​​ខ្មាស់​គេ ​។

អត្ថបទសរសេរ ដោយ