ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ការ​លើក​ពី​សេនា​រី​យោ​អតីត​បក្ស​ប្រឆាំង គឺជា​អន្ទាក់​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន អះអាង​ថា ការ​ផ្តល់​គំនិត​ចង់​ឲ្យ​អតីត​បក្ស​ប្រឆាំង​មាន​នីតិ​សម្បទាន​មុន ឬ​ក្រោយ​បោះ​ឆ្នោត​នោះ​ជា​អន្ទាក់​នយោបាយ​ដែល​រាជរដ្ឋាភិបាល​មិន​អាច​លេង​ចូល​បាន​ឡើយ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន អះអាង​ថា ការ​ផ្តល់​គំនិត​ចង់​ឲ្យ​អតីត​បក្ស​ប្រឆាំង​មាន​នីតិ​សម្បទាន​មុន ឬ​ក្រោយ​បោះ​ឆ្នោត​នោះ​ជា​អន្ទាក់​នយោបាយ​ដែល​រាជរដ្ឋាភិបាល​មិន​អាច​លេង​ចូល​បាន​ឡើយ ។

លោក សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ឧសភា​ថា មាន​អតីតមន្ត្រី​របស់​អតីត​បក្ស ប្រឆាំង​ម្នាក់​បាន​លើក​ជា សេនា​រី​យោ​មួយ​ហាក់ដូចជា មាន​ចេតនា​ល្អ​ណាស់ ។ ប៉ុន្តែ បើ​ពិនិត្យ​ទៅ​អាច​ថា ជា​អន្ទាក់​នយោបាយ ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ពី​សេនា​រី​យោ​ដែល​អតីតមន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​បាន​លើក​មាន​ដូច​ជាទី​១ – ការ​ចង់​ឲ្យ​មានការ​ផ្តល់​នីតិសម្បទា​ឲ្យ​អតីត​បក្ស​ប្រឆាំង​បាន​មុន​ការ​បោះ​ឆ្នោត​បាន​ចូលរួម​បោះ​ឆ្នោត ។ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​នៅ​តែ​ឈ្នះ​ឆ្នោត​ដដែល ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​នឹ ង​ត្រូវ​ទទួលស្គាល់​ជា​អន្តរជាតិ ។ ទី​២ – បើ​អតីត​បក្ស​ប្រឆាំង​មាន​នីតិសម្បទា​ក្រោយ​ការ​បោះ​ឆ្នោត​នោះ​នឹង​មាន​បញ្ហា​ប្រឈម​ច្រើន​ជាមួយ​អន្តរជាតិ ។

រាជរដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ត្រូវ​ទទួលស្គាល់​ពី​អន្តរជាតិ​ឡើយ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន​ក៏​មាន​បញ្ហា​ដែរ ។

លោក​បញ្ជាក់​ការ​លើក​សេនា​រី​យោ​ទាំង​ពីរ​ខាងលើ​នេះ​ហាក់​មាន​ទំនោរ​ឲ្យ​មានការ​ផ្តល់​នីតិសម្បទា​ឲ្យ​អតីត​បក្ស​ប្រឆាំង​ឲ្យ​បាន មុន​ការ​បោះ​ឆ្នោត ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា ។

លោក​ថា ចំពោះ​សេនា​រី​យោ​ខាងលើ​នេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​មិន​មាន​សមត្ថកិច្ច​សម្រេច​ជំនួស​តុលាការ​ឡើយ​មិន​អាច​លេង​ចូល​ទេ ។ សំណុំរឿង កឹ​ម សុខា បាន​និង​កំ ពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ គ្មាន​ស្ថាប័ន​ណា​អាច​លូកដៃ​ចូល​កិច្ចការ​តុលាការ​ជា​ដាច់ខាត ។ ការ​ដោះ​លែង ឬ​មិន​ដោះ​លែង​អតីត​បក្ស​ប្រឆាំង​អាស្រ័យ ដោយ​សាច់​រឿង និង​ការ​កាត់សេចក្តី​របស់​ស្ថាប័ន​តុលាការ​មិន​អាច​ធ្វើ​តាម​ការ​ចង់បាន​របស់​ជន​ណា ឬ​ស្ថាប័ន​ជាតិ អន្តរជាតិ​ណា​ឡើយ ។

ចំណែក​ទី​២ – ការ​ចង់​ឲ្យ​មានការ​ផ្តល់​នីតិសម្បទា​ឲ្យ​អតីត​បក្ស​ប្រឆាំង​ក្រៅពី​ស្ថាប័ន​តុលាការ គឺជា​ចេតនា​អាក្រក់​ចង់​បង្វែរ​សាច់​រឿង​ល្មើសច្បាប់​របស់​អតីត​បក្ស​ប្រឆាំង ទៅ​ជា​រឿង​នយោបាយ​ដែល​ប្រែប្រួល​ទៅ​តាម​សភាពការណ៍ ។
ឆ្លើយ​តប​ទៅ​អ្នក​ដែល​លើក​ឡើង​ពី​សេនា​រី​យោ​ដោយ​មិន​បា​នប​ញ្ជេ​ញ​ឈ្មោះ​លោក​សុខ ឥ​សាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា « អ្នក​ដែល​លើក​សេន​សរី​យោ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន​នេះ​ស្គាល់ សម្តេច​តេ​ជោតិ​ច​ពេក​ហើយ ។ អ្នក​ណា​ក៏​បានដឹង​ដែរ​ថា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ សម្តេច​មានបទពិសោធន៍​ជ្រាលជ្រៅ​ជាង​អ្នកនយោបាយ​អតីត​បក្ស​ប្រឆាំង​អាច​ប្រៀបធៀប​ទៅ​នឹង​សម្តេច​ហូប​អំបិល​ច្រើន​ជាង​អ្នកនយោបាយ​ទាំងនោះ​ហូប​បាយ​ទៅ​ទៀត កុំ​ចង់​យក​អន្ទាក់​មក​ដាក់​សម្តេច​ធ្វើ​ហាក់ដូចជា ជួយ​ឈឺឆ្អាល​ចំពោះ​សម្តេច​ណាស់ នោះ​មិន​ទទួល​បាន​ជោគជ័យ​ជា​ដាច់ខាត​» ។

ជា​ការ​កត់សម្គាល់​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ស្រប​ពេល​ដែល​ស្ថាប័ន​នៃ​អង្គការសហប្រជាជាតិ សម្រេច​ចាត់​ទុក​ការ​ឃុំខ្លួន​លោក កឹ​ម សុខា ជា​ការ​បំពាន​ទៅ​លើ​ច្បាប់​អន្តរជាតិ ។

យោង​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កឹ​ម សុខា បាន​លើក​ឡើង​ថា បន្ទាប់​ពី​ទ​0​ទួល​បាន​ពាក្យបណ្តឹង​ពី​អង្គការ​FIDH (International Federation for Human Rights) ក្រុមការងារ​នៃ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ដោះស្រាយ​ការ​ឃុំខ្លួន​ដោយ​បំពាន​(UN Working Group on Arbitrary Detention) បាន​បើក​សវន​ការ​កាលពី​ចុង​ខែមេសា ឆ្នាំ​២០១៨ ហើយ​ធ្វើ​សេចក្តី​សន្មត​ថា ការ​ចាប់ខ្លួន​លោក​កឹ​ម សុខា គឺជា​ការ​បំពាន​លើ​សេចក្តី​ប្រកាស​ជាស​កល​នៃ​សិទ្ធិ​មនុស្ស និង​កិច្ចព្រមព្រៀង​អន្តរជាតិ ។ ស្ថាប័ន​អង្គការសហប្រជាជាតិ​នេះ​បាន​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​លោក​កឹ​ម សុខា​ជា​បន្ទាន់ និង​ស្នើរ​ឲ្យ​អ​ជ្ញា​ធរ​កម្ពុជា​សង​នូវ​ជំងឺ​ចិត្ត និង​ការ​ប៉ះប៉ូវ​ផ្សេង​ៗ​ទៀត​ដល់​រូប​លោក ។

លោក​សុខ​ឥ​សាន ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ក្រុម​ជន​មួយ​ចំនួន​ចេះ​តែ​ចង់​ឲ្យ​មានការ​ចរចា​នយោបាយ ដើម្បី​បាន​ដោះ​លែង កឹ​ម សុខា ឲ្យ​រួច​ពី​ការ​ឃុំឃាំង ដោយ​ចង់​បង្វែ ង​ដាន​រឿង​ផ្លូវច្បាប់​ទៅ​ជា​រឿង​នយោបាយ​ទៅ​វិញ ។

ចំណែក​ជនបរទេស​មួយ​ចំនួន​មិន​ព្រម​ធ្វើ​យល់​ពី​ច្បាប់​អន្តរជាតិ ចេះ​តែ​ចង់​ចាប់បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​តាម​ចិត្ត​ខ្លួន ដោយ​រំលោភ​ល​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ