ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​រន្ធត់​ណាស់ លេង​កិន​បែកក្បាល​នៅ​កន្លែង​បែប​នេះ

7 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​ដី​បើក​ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​បណ្តាល​ឲ្យ​កិន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​រថយន្ត​បង្ក​ត្រូវ​បាន​កាមេរ៉ា​សុវត្ថិភាព​របស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ថត​បាន ខណៈ​ពេល​កំពុង​បើក​រត់គេច ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៤​រសៀល​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៨​នេះ…

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​ដី​បើក​ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​បណ្តាល​ឲ្យ​កិន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​រថយន្ត​បង្ក​ត្រូវ​បាន​កាមេរ៉ា​សុវត្ថិភាព​របស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ថត​បាន ខណៈ​ពេល​កំពុង​បើក​រត់គេច ។
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៤​រសៀល​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។

បើ​តាម​ការ​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​រថយន្ត​ដឹក​ដី​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ហើយ​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ ខណៈ​បើកបរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឲ្យ​រថយន្ត​កិន​ចំ​ក្បាល​បែក​ស្លាប់​ម្ចាស់​ម៉ូតូ​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ។

ចំណែក​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជ្រាវ​លោក គង់ ប៊ឹ​ប បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ រី ណា​រិ​ន ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។ បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ហើយ​រថយន្ត​បាន​បើក​ពីក្រោយ​ស្រប​ទិស​គ្នា ពី​ទិស​ត្បូង​ទៅ​ទិស​ជើង ហើយ​រថយន្ត​ក៏​បុក​កិន​ចំ​ពីក្រោយ បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

លោក គង់ ប៊ឹ​ប បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង ហើយ​ធ្វើការ​វាស់វែង រួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ចេញ ដើម្បី​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​បង្ក​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ហើយ​បើក​រត់គេច​នោះ​ត្រូវ​បាន​កាមេរ៉ា​សុវត្ថិភាព​ថត​ជាប់​សកម្មភាព​ដែល​រថយន្ត​បង្ក​នោះ​បើក​រត់គេច ហើយ​បាន​បង្ហាញ​ថា រថយន្ត​នោះ​ធុន​កូរ៉េ ពណ៌​ខៀវ ចង្កូត​ស្តាំ ថែម​ទៀត​ផង ។ តាម​រយៈ​ការ​ថត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នេះ សមត្ថកិច្ច​សង្ឃឹមថា ១០០​ភាគរយ និង​ស្រាវជ្រាវ​រក​ឃើញ ដើម្បី​យក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ជូន​ជន​រង​គ្រោះ​ឲ្យ​ខាន​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ