ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​2​ ប្ដូរ​ថ្ងៃ​ប្រកួត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ ក្រោម​ប្រធាន​បទ ​«​កីឡា​ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍ​» បាន​ផ្លាស់​ប្តូរ​ថ្ងៃ​ប្រកួត​ដោយ​ថយ​ពី​កម្មវិធីប្រកួត​មុន​ចំនួន​១​ថ្ងៃ ។ ជាមួយ​គ្នា​នេះ​ការ​ដាក់​សំណើសុំ​ព្រះ​រាជទាន​ភ្លើង​គប់​ពី​ព្រះ​មហាក្សត្រ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដើម្បីដង្ហែ​យក​មក​ដុត​បំភ្លឺ​ក្នុង​ពិធី​បើក​ការ​ប្រកួត​ក៏​បាន​ធ្វើ​រួចរាល់​ហើយ​​ដែរ​គឺ​រង់​ចាំតែ​ការ​ឆ្លើយ​តប​ពី​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​។ យោង​តាម​កម្មវិធី​ថ្មី…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ ក្រោម​ប្រធាន​បទ ​«​កីឡា​ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍ​» បាន​ផ្លាស់​ប្តូរ​ថ្ងៃ​ប្រកួត​ដោយ​ថយ​ពី​កម្មវិធីប្រកួត​មុន​ចំនួន​១​ថ្ងៃ ។ ជាមួយ​គ្នា​នេះ​ការ​ដាក់​សំណើសុំ​ព្រះ​រាជទាន​ភ្លើង​គប់​ពី​ព្រះ​មហាក្សត្រ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដើម្បីដង្ហែ​យក​មក​ដុត​បំភ្លឺ​ក្នុង​ពិធី​បើក​ការ​ប្រកួត​ក៏​បាន​ធ្វើ​រួចរាល់​ហើយ​​ដែរ​គឺ​រង់​ចាំតែ​ការ​ឆ្លើយ​តប​ពី​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​។

យោង​តាម​កម្មវិធី​ថ្មី ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​២ ឆ្នាំ​២០១៨ ក្រោម​ការ​សហការ​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ត្រូវ​ចាប់​ផ្តើម​ធ្វើ​ពី​ថ្ងៃ​ទី​២៤ ខែឧសភា និង​បិទ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា គឺ​ខុស​ពី​កម្មវិធី​ប្រកួត​ចាស់​​ដែល​​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៥ ខែឧសភា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ធ្វើ​ឱ្យ​កម្មវិធី​​​ប្រកួត​​​របស់​កីឡា​ទាំង​២៧​ប្រភេទ​ក៏​ផ្លាស់​ប្តូរ​ទៅ​តាម​ហ្នឹង​ដែរ ។ ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្វាយ​លិខិត​១​ច្បាប់​ដល់​ព្រះមហាក្សត្រ​ស្នើ​សុំ​ព្រះ​រាជ​ទាន​ភ្លើង​គប់​ពី​ព្រះ​អង្គ ដើម្បី​ដង្ហែ​ចេញពី​ព្រះ​បរមរាជវាំង មក​ដុត​បំភ្លឺ​គប់​នៅ​ពហុ​កីឡ​ដ្ឋាន​​ជាតិ​ជា​កន្លែង​ប្រារព្ធ​ពិធី​បើក​ការ​​ប្រកួត​កីឡា​ជាតិ លើក​ទី​២ ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។

ខាងក្រោម​នេះ​ជាតា​រាង​ការ​ប្រកួត​កីឡា​ទាំង​២៧​ប្រភេទ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ
លើក​ទី​២ ​ឆ្នាំ​២០១៨ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ