ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិចស៊ីស​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​មួយ​គ្រឿង​​​បុកម៉ូតូ​កង់​បី​​ដែល​ឈប់​តាម​ចិញ្ចើម​ផ្លូវពេញទំហឹង​បណ្តាល​អោយ​រង​ការ​ខូចខាត ខណៈ​អ្នក​បើកម៉ូតូ​ចុះទៅផឹកទឹកមួយភ្លែត​​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​វិទ្យាល័យ​បាក់​ទូក តាម​បណ្តោយ​ផ្លូវ​១៦៩…

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​មួយ​គ្រឿង​​​បុកម៉ូតូ​កង់​បី​​ដែល​ឈប់​តាម​ចិញ្ចើម​ផ្លូវពេញទំហឹង​បណ្តាល​អោយ​រង​ការ​ខូចខាត ខណៈ​អ្នក​បើកម៉ូតូ​ចុះទៅផឹកទឹកមួយភ្លែត​​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​វិទ្យាល័យ​បាក់​ទូក តាម​បណ្តោយ​ផ្លូវ​១៦៩ ស្ថិត​ក្នុង​វាល់វង់ ខណ្ឌ​៧​មក​រា​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក ឡិច​ស៊ី​ស RX៣៣០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​២AI-១២៤៧ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៦៩ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងស្តាំ​ទៅ​បុក​គូទ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ម៉ាក​បា​ចា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​១GV-៩៩៨៨ បើកបរ​ដោយ​បុរស​ម្នាក់​កំពុង​តែ​ឈប់​ចត​ផឹកទឹក​នៅ​ចិញ្ចើម​ផ្លូវ​បុក​ចំ​ពីក្រោយ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​រុល​ឡើង​ទៅ​លើ​ឃឿ​ន​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងឆ្វេង ចំណែក​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត​កាង​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ តែ​មិន​បាន​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ទេ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ឲ្យ​ភាគី​ទាំង​ពីរ​ចរចា​ដោះស្រាយ​គ្នា ដោយ​ភាគី​ខាង​រថយន្ត​ព្រម​ចេញ​សំណង​ចំនួន​៣៥០​ដុល្លារ​អោយទៅ​ភាគី​ខាង​ម៉ូតូ​កង់​បី​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ