ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះវីវរហើយ​… កូនប្រុស​លោកស្នង​ការរងទី១​ខេត្តព្រៃវែង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មន្ត្រី​នគរបាលស័ក្ដិ​២​ម្នាក់ ប្រចាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ចាម ស្រុក​កំពង់ត្របែក ដែលគេដឹងថា​​ជា​កូនប្រុស​បង្កើត​របស់​លោក​ស្នងការ​រង​ទី​១ខេត្តព្រៃវែង ​ត្រូវបាន​​រង​ការ​​​ចោទ​ប្រកាន់ពីបទ​​ ចាប់រំលោភនារីម្នាក់និង​បង្ខាំង​នាង​ទុក​សម្រាប់​រំលោភ​អស់​រយៈពេល​ជាង​៤​ខែ​…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មន្ត្រី​នគរបាលស័ក្ដិ​២​ម្នាក់ ប្រចាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ចាម ស្រុក​កំពង់ត្របែក ដែលគេដឹងថា​​ជា​កូនប្រុស​បង្កើត​របស់​លោក​ស្នងការ​រង​ទី​១ខេត្តព្រៃវែង ​ត្រូវបាន​​រង​ការ​​​ចោទ​ប្រកាន់ពីបទ​​ ចាប់រំលោភនារីម្នាក់និង​បង្ខាំង​នាង​ទុក​សម្រាប់​រំលោភ​អស់​រយៈពេល​ជាង​៤​ខែ​ ។ ​មិន​​តែប៉ុណ្ណោះ បាន​រៀប​គម្រោង​លក់​នាង​ឱ្យ​ទៅ​ឱ្យ​ប្រុស​ផ្សេង និង​គំរាម​បាញ់​សម្លាប់​​នាង​​ទាំង​ពូជ​ទៀតផង ។ ​នេះបើ​យោង​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​ ។

​សេចក្តីរាយការណ៍បន្តថា ជន​ដែល​រង​ការ​​ចោទឈ្មោះ ឌឹ​ម មក​រា ជាមន្ត្រី​នគរបាល​បំរើ​ការ​នៅ​ប៉ុស្ត៍​រដ្ឋបាល​ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មាន​ឋានន្តរស័ក្ដិ​ជា​អនុសេនីយ៍ទោ និង​ជា​កូនប្រុស​បង្កើត​របស់​លោកឧត្ដម​សេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុ​ម ស្នងការ​រង​ខេត្តព្រៃវែង​ ។ ចំណែក​ឯ​នារី​រង​គ្រោះ​មាន​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ ។​

​​ទោះបីជា​យ៉ាងនេះ​ក្តី បុរសដែល​រង​ការ​ប្តឹង​ចោទប្រកាន់​ បាន​ប្រាប់​អ្នក​ព័​ត៌​មាន​​ថា រូបគេ​ពិតជា​មាន​ទំនាក់​ទំនង​ជាមួយ​នារី​រង​គ្រោះ រហូត​ឈាន​ដល់​ទំនាក់ទំនង​ផ្លូវភេទ​មែន ប៉ុន្តែ​រូបគេ​មិន​បាន​ចាប់រំលោភ​ដូច​ការ​ចោទ​នោះ​ទេ គឺ​ពួក​គេ​ស្រលាញ់​ព្រមព្រៀង​គ្នា​ទាំង​សងខាង ហើយ​នៅ​អំឡុង​ដើមឆ្នាំ​2018​នោះ ។ ​

​ជុំវិញ​ករណី​ខាងលើ​នេះ ត្រូវបាន​លោក​ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង​បាន​ឱ្យ​​ដឹងនៅ​ព្រឹក​ថ្ងៃ​ទី១០ ឧសភា​ នេះដែរ​​ថា ភាគី​ខាង​នារី​ដែល​អះអាង​ថា​ ត្រូវ​គេ​ចាប់រំលោភ​នោះ បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក​ហើយ​ កាលពី​ព្រឹក​ថ្ងៃ​09​ ឧសភា ហើយ​បច្ចុប្បន្ន​នេះ មន្ត្រី​ជំនាញ​កំពុង​ហៅ​ភាគី​ទាំង​២​ មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទៅ​តាម​និ​តិ​វិធី​ហើយ​ ។ ​

ព័ត៌មានលម្អឹតនឹងមាន​ផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ