ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គុក១ជីវិតហើយ… ចៅសម្លា.ប់​ជីដូន​87ឆ្នាំ​យ៉ាងព្រៃ.ផ្សៃ​នោះ​

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​ឃាតកម្ម​មួយ​ដែល​ជនជាប់ចោទ​ជា​ចៅ​បានវាយ​សម្លាប់​ជីដូន​របស់​ខ្លួន តម្រូវ​ឱ្យ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។ ជនជាប់ចោទ​ឈ្មោះ ឆាយ…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​ឃាតកម្ម​មួយ​ដែល​ជនជាប់ចោទ​ជា​ចៅ​បានវាយ​សម្លាប់​ជីដូន​របស់​ខ្លួន តម្រូវ​ឱ្យ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។ ជនជាប់ចោទ​ឈ្មោះ ឆាយ សុ​ី​ន​ហូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​រស់នៅ​ជាមួយ​ជីដូន​ផ្ទះ​លេខ​២៤ ផ្លូវ​លេខ​៥៩២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។ ការ​ប្រកាស​សាលក្រម​នោះ​ដឹកនាំ​ដោយ​លោក ហេង កេស​រោ ប្រធាន​ក្រុមប្រឹក្សា លោក តុ​ប ឈុ​ន​ហេង និង​លោក ម៉េ​ង តូ​នី ចៅ​ក្រម​ក្រុមប្រឹក្សា និង​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង តំណាង​ឲ្យ​ស្ថាប័ន​អយ្យ​ការ​អម​សាលាដំបូង ។ សាលក្រម​បាន​ប្រកាស​ធ្វើ​ឡើងជា​សាធារណៈ​នៅ​ចំពោះ​មុខ​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី ព្រមទាំង​ភ្ញៀវ​ចូលរួម​ស្តាប់​ផង​ដែរ​។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ២០១៨ លោក ហេង កេស​រោ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ​មក​បើក​សវនាការ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ជា​ចៅប្រុស​ម្នាក់​ដែល​បាន​វាយ​សម្លាប់​ជីដូន តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ។

អង្គ​សវនាការ​លោក ស្រី ម៉ាក់​នី តំណាង​អយ្យការ​សវនាការ បាន​ចោទប្រកាន់​លើ​ឈ្មោះ ឆាយ ស៊ី​ន​ហូ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន លើ​ជីដូន​បង្កើត​របស់​ខ្លួន​អាយុ​៨៧​ឆ្នាំ ដែល​បាន​ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​២៤ ផ្លូវ​៥៩២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។
ចំពោះ​មុខ​អង្គ​សវនាការ ជនជាប់ចោទ​បាន​សារភាព​ថា នៅ​យប់​កើតហេតុ​នោះ​ខ្លួន​បាន​បើក​ដំបូលផ្ទះ ឡើង​ទៅ​អង្គុយ​លេង​នៅ​ខាងលើ ពេល​នោះ​ជីដូន​របស់​ខ្លួន​ឃើញ ក៏​ហៅ​ឲ្យ​ចុះ​មក​ក្រោម​វិញ ទើប​ខ្លួន​ខឹង​ក៏​ចុះ​ទៅ​យក​ដំបង​ឈើ​ជ្រុង​វាយ​ជីដូន​ចំនួន​៥​ដំបង រហូត​ដល់​ស្លាប់​តែ​ម្តង​ទៅ ។ ក្រោយ​ពេល​វាយ​ជីដូន​សម្លាប់​ហើយ ក៏​ត្រូវ​បងស្រី​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ភ្លាម​ៗ ។

លោក នាង ហៃ មេធាវី​ការពារ​ក្តី​ឲ្យ​ជន ជាប់ចោទ បាន​សំណូមពរ​ឲ្យ​តុលាការ​កែប្រែ​បទ​ចោទ​លើ​កូនក្តី​របស់​លោក ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ទៅ​ជា​បទ​ឃាតកម្ម​ធម្មតា​វិញ ។ លោក​មេធាវី​លើក​ឡើង​បែប​នេះ​ដោយ​សំអាង​ហេតុ​ថា កូនក្តី​របស់​លោក​មាន​សតិ​មិន​គ្រប់ ពោល​គឺ​ញៀន​ថ្នាំ​រហូត​វិកលចរិត​ទៅ​ហើយ ។ ដូច្នោះ ​មនុស្ស​វិកលចរិតបង្ហាញ​ឲ្យ​ឃើញ​ថា កាលណា​បើ​ខឹង​ភ្លាម​វ៉ៃ​ភ្លាម មិន​មាន​ចេតនា​គិត​ទុកជា​មុន​ដូចដែល​តំណាង​អយ្យការ​ចោទប្រកាន់​នោះ​ទេ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ