ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះមើល​ឡើង​វិញ​… រឿង​នាងចោទរំលោ.ភ ប្រុសថាត្រូវគ្នា​ទេ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នគរបាល​ស្រុក​ថា​ឡាបរិ​វ៉ា​ត់ បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​ពី​នារី​រូប​ស្រស់​សាច់​សខ្ចី​ម្នាក់​ប្តឹង​ចោទ​ថា​បាន​ចាប់រំលោភ​នាង កាលពី​វេលា​រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​៧ ​ឧសភា នៅ​ឃុំ ​ព្រះ​​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់…

ខេត្តស្ទឹងត្រែង ៖ នគរបាល​ស្រុក​ថា​ឡាបរិ​វ៉ា​ត់ បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​ពី​នារី​រូប​ស្រស់​សាច់​សខ្ចី​ម្នាក់​ប្តឹង​ចោទ​ថា​បាន​ចាប់រំលោភ​នាង កាលពី​វេលា​រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​៧ ​ឧសភា នៅ​ឃុំ
​ព្រះ​​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។ មន្ត្រី​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ឱ្យ​ដឹង​ថា ជនជាប់ចោទ​ឈ្មោះ គុយ កី អាយុ​៣៣​ឆ្នាំត្រូវ​បាន​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​៨ ​ឧសភា យោង​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ ដែល​ចោទ​ប្រកាន់​ថា ​បាន​ចាប់រំលោភ​នាង​នៅ​ក្នុង​អង្រឹង​រហូត​បាន​សម្រេច ។

ក្រោយ​នាំ​ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បាន​សាកសួរ​ពី​ដំណើររឿង និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ ។ បុរស​ដែល​រង​ការ​ចោទប្រកាន់​នេះ​និយាយ​ថា ខ្លួន​និង​នាង​រស់នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា ហើយ​នៅ​ថ្ងៃ​ទី​៦ ខែឧសភា នាង​បានឱ្យ​ក្មេង​ប្រុស​ម្នាក់​មក​មើល​ដល់​ផ្ទះ​ថា​ តើ​ខ្លួន​នៅ​ឬ​អត់​ហើយ​ទៅ​ប្រាប់​នាង​វិញ​ ។​បន្ទាប់​មក​នាង​ក៏​មក​ដល់​ផ្ទះ ក្រោយ​ពី​ដឹង​ថា​ខ្លួន​មាន​របួស​ដោយសារ​ដួល​ម៉ូតូ ហើយ​នាង​ក៏​បាន​បបួល​ទៅ​ផ្ទះ​របស់​នាង​ដោយ​ប្រាប់​ថា នៅផ្ទះ​របស់​នាង​មាន​ថ្នាំ​សម្រាប់​លាប​របួស ។

នៅ​ពេល​នោះ ខ្លួន​ក៏​បាន​ជិះ​ម៉ូតូឌុប​នាង​ទៅ​ផ្ទះ​របស់​នាង​វិញ ហើយ​ពេល​ទៅ​ដល់​ខ្លួនបាន​សួរ​នាង​ថា តើ​ឪពុក​ម្តាយ​នាង​នៅ​ឬ​អត់?នាង​ក៏​ប្រាប់​ថា​នៅ ឯ​ខ្លួន​ក៏​ប្រាប់​នាង​ថា​«​បើ​គាត់​នៅ​មិន​អី​ទេ ខ្ញុំ​ត្រឡប់​ទៅ
​រោង​​អារឈើ​វិញ​»​ដែល​នៅ​ចម្ងាយ​ពី​ផ្ទះ​ជាង​១​គីឡូម៉ែត្រ ។ ខណៈនោះ​ស្រាប់តែ​នាង​ឡើង​លើ​ម៉ូតូ​ហើយ​និ
យាយ​ថា​ទៅ​ជាមួយ​ដែរ ពេល​នោះ​ខ្លួន​ក៏​ជិះម៉ូតូឌុប​នាង​ចេញពីផ្ទះ​របស់​នាង​ទៅ​រោង​អារឈើ​នោះ​ទៅ ។
បុរស​រូប​នេះ​និយាយ​ទៀត​ថា នៅ​រោង​អារឈើ​របស់​ខ្លួន​មាន​ចង​អង្រឹង​មួយ ហើយ​ខ្លួន​និងនាង​បាន​ដេក​ក្នុង​

អង្រឹង​នោះ​ទាំង​២​នាក់ និង​បាន​សា​សងសម្តី​ផ្អែមល្ហែម​ទៅ​វិញ​ទៅ​មក រ​ហូត​ឈាន​ដល់​ការ​រួមមេត្រី​បាន​សម្រេច​​​ចំនួន​២​ដង គឺ​នៅ​កណ្តាល​យប់​ម្តង និង​នៅ​វេលា​ទៀប​ភ្លឺ​ម្តងទៀត​។ លុះ​ព្រឹក​ឡើង ទើប​ខ្លួន​ឌុ​ប​នាង​ត្រឡប់​មក​ផ្ទះ​ជា​ធម្មតា​វិញ ប៉ុន្តែ​ក្រោយមក​នៅ​ថ្ងៃ​ទី​៨ ខែឧសភា ស្រាប់តែ​សមត្ថកិច្ច​មក​ចាប់ខ្លួន ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​នាង​ថា​ខ្លួន​ចាប់រំលោភ​នាង​ទៅ​វិញ ។

លោក ដួង ស៊ី​វុ​ត្ថា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ថ្លែង​ថា បើ​តាម​ការ​ស្រាវជ្រាវ​គឺ​សកម្មភាព​នេះ​មិន​អាច​ចោទ​ប្រកាន់​មនុស្ស​ប្រុស​ដែល​ជាប់ចោទ​នោះ​ថា​រំលោភសេពសន្ថវៈ​ទេ ព្រោះ​បើជា​ករណី​ចាប់រំលោភលុះត្រាតែ​មាន​ស្លាកស្នាម​ប្រវាយប្រតប់់​រហែក​អាវ​រហែក​ខោ តែ​សកម្មភាព​នោះ​កើត​ឡើង​នៅ​លើ​អង្រឹង​តែ​មួយ ។ លោក​បន្ថែម​ថា បើ​តាម​ការ​សន្និដ្ឋាន អ្នក​ទាំង​២​អាច​ត្រូវរ៉ូវ​គ្នា​ក្រោយ​ការ​សាសង​ផ្អែមល្ហែម ។

ទោះបីជា​បែប​ណា លោកនាយ​ការិយាល័យថា ករណី​ខាងលើ​នេះ ​នគរបាល​បាន​ត្រឹម​បញ្ជូន​ជនជាប់ចោទ​ទៅ​សាលាដំបូង​ខេត្ត ទុក​ឱ្យ​ព្រះរាជអាជ្ញារ​ពិនិត្យ​សម្រេច​ដោយ​ផ្ទាល់ ព្រោះ​មាន​តែព្រះរាជអាជ្ញា​ទេ​ដែល​មាន​សិទ្ធិ​ចោទ ឬ​ត្រូវ​លុប​ចោលការ​ចោទប្រកាន់​នេះ​បាន ។ លោកនាយ​ការិយាល័យ​បញ្ជាក់​ថា នាង​ដើម
បណ្តឹង​ជា​ស្ត្រី​មេម៉ាយ ធ្លាប់​ទៅ​ប្រទេស​ថៃ​ទើបតែ​ត្រឡប់​មក​វិញ ៕ ​

អត្ថបទសរសេរ ដោយ