ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ iOS11.3 និង​11.3.1​បង្ក​ផល​ប៉ះពាល់​ដល់ iPhone

5 ឆ្នាំ មុន

នៅ​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន Apple មាន​ផែនការ​ធំ​ៗ​សម្រាប់​ទូរស័ព្ទ iPhone ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​ជួប​បញ្ហា​ដំណើរការ​ប្រព័ន្ធ iOS ដែល​កំពុង​ប៉ះពាល់​ដល់ iPhone ម៉ូ​ដ​ចាស់​ៗ…

នៅ​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន Apple មាន​ផែនការ​ធំ​ៗ​សម្រាប់​ទូរស័ព្ទ iPhone ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​ជួប​បញ្ហា​ដំណើរការ​ប្រព័ន្ធ iOS ដែល​កំពុង​ប៉ះពាល់​ដល់ iPhone ម៉ូ​ដ​ចាស់​ៗ ។

ក្នុង​ឯកសារ​របស់​ក្រុមហ៊ុន​ដែល​បាន​លេច​ចេញ បាន​ឲ្យ​ដឹង​ថា Apple កំពុង​តែ​ព្រមាន​ថា iOS 11.3 និង iOS 11.3.1 បាន​បង្ក​ផល​ប៉ះពាល់​ដល់ iPhone ។ អ្វី​គួរ​កត់សម្គាល់​ជាងគេ គឺ iPhone 7 និង iPhone 7 Plus មិន​អាច​ប្រើប្រាស់ Microphones បាន​ក្នុងអំឡុងពេល​និយាយ​ទូរស័ព្ទ ឬ​ពេល​ប្រើប្រាស់ FaceTime ឡើយ ។ អតិថិជន​បាន​រាយការណ៍​ពី​បញ្ហា​នេះ​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​ដូច​ជា Twitter និង​វេទិកា​របស់ Apple ផ្ទាល់​ផង​ដែរ ។

ក្រុមហ៊ុន MacRumors រាយការណ៍​ថា Apple បាន​ប្រាប់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ ឲ្យ​ស្វែងរក​បញ្ហា​នៅ​ក្នុង​ប្រព័ន្ធ​សំឡេង ហើយ​ទូរស័ព្ទ​ដែល​រង​ការ​ប៉ះពាល់​នឹង​បង្ហាញអក្សរ Device could not detect dock ឬ Accessory not supported ជាដើម ។

ប៉ុន្តែ​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ជាងគេ​ក្នុង​ករណី​នេះ គឺ Software កំពុង​តែ​ធ្វើ​ឲ្យ Hardware ខូច​ ។ ជា​ទូទៅ រាល់​បញ្ហា​ដែល​ប្រព័ន្ធ iOS បង្ក​ឡើង តែងតែ​អាច​ដោះស្រាយ​បាន ដោយ​គ្រាន់តែ​ធ្វើការ Update ប៉ុណ្ណោះ ។ ប៉ុន្តែ​ករណី​នេះ តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​យក​ទូរស័ព្ទ​របស់​ខ្លួន​ទៅ​ជួសជុល​ផ្ទាល់ ។

ទោះជា​យ៉ាងណា Apple មិន​ទាន់​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ ហើយ​ក៏​មិន​ច្បាស់​ដែរ​ថា Apple នឹង​ចេញ​មុខ​បកស្រាយ​ឬ​អត់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ