ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​សាហា.វ​ម្ល៉េះ​ដល់​ទៅ​ផ្ទះ​១៥​ខ្នង

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ករណី​ភ្លៀង​មួយ​មេ លាយឡំ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​មក​ចំ​លើ​ឃុំ​ចំនួន​ពីរ ក្នុងស្រុក​ពញាឮ កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា បណ្ដាល​ឲ្យ​ផ្ទះ​១២​ខ្នង​ប៉ើង​ដំបូល និង​មួយ​ខ្នង​រលំ ។…

ខេត្តកណ្ដាល ៖ ករណី​ភ្លៀង​មួយ​មេ លាយឡំ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​មក​ចំ​លើ​ឃុំ​ចំនួន​ពីរ ក្នុងស្រុក​ពញាឮ កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា បណ្ដាល​ឲ្យ​ផ្ទះ​១២​ខ្នង​ប៉ើង​ដំបូល និង​មួយ​ខ្នង​រលំ ។

លោក​ដួង តេ​ង អធិការ​នគរបាល​ស្រុក​ពញា​ឭ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ​មាន​ភ្លៀង​មួយ​មេ លាយឡំ និង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​មក​ចំ​ឃុំ​ពីរ គឺ​ឃុំ​ភ្នំ​បាត និង​ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ បណ្ដាល​ឲ្យ​ផ្ទះ​ប៉ើង​ដំបូល និង​រលំ​ផ្ទះ​១៥​ខ្នង ។ នៅ​ភូមិ​បន្ទាយ​តូច ឃុំ​ភ្នំ​បាត ស្រុក​រង​ការ​ខូចខាត​ចំនួន​៧​ខ្នង​ផ្ទះ រួម​មាន​ទី​១ – ផ្ទះ​មួយ​ខ្នង​ប្រក់​ស័ង្កសី ដួល​រាប​ដល់​ដី ទំហំ ៦​គុណ​៩​ម៉ែត្រ និង​សម្ភារ​ខូចខាត​ទាំងស្រុង ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ព្រំ ឆុង ភេទ​ប្រុស ។ ទី​២- ផ្ទះ​ទំហំ​៦​គុណ​៩​ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​ស៊ី​ប្រូ របើក​ដំបូល​ចំនួន​២៥​សន្លឹក ម្ចាស់ផ្ទះ​ឈ្មោះ ណៃ រ៉ា ភេទ​ប្រុស ។ ទី​៣- ផ្ទះ​ទំហំ​៦​គុណ​៩​ម៉ែត្រ សង់​ពី​ឈើ​លើ ថ្ម​ក្រោម​ប្រក់​ក្បឿង របើក​ក្បឿង​ចំនួន​១០០​សន្លឹក និង​ស៊ី​ប្រូ​មួយ​ចំនួន ម្ចាស់ផ្ទះ​ឈ្មោះ សាន សឺ​ម ភេទ​ប្រុស ។ ទី​៤- ផ្ទះ​ទំហំ​៦​គុណ​១២​ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី របើក​ដំបូល​ចំនួន​២៥​សន្លឹក ម្ចាស់ផ្ទះ​ឈ្មោះ សាន វ​ណ្ណា ភេទ​ប្រុស ។​ទី​៥ -​ផ្ទះ​ទំហំ​៦​គុណ​៧​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី របើក​ដំបូល​ចំនួន​២៥​សន្លឹក ម្ចាស់ផ្ទះ​ឈ្មោះ សូត្រ ទិ​ត ភេទ​ប្រុស ។ ទី​៦- ផ្ទះ​ទំហំ​៦​គុណ​៧​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី របើក​ដំបូល​ចំនួន​៥​សន្លឹក ម្ចាស់ផ្ទះ​ឈ្មោះ ហុំ គី​ម ភេទ​ប្រុស ។ ទី​៧- ផ្ទះ​ទំហំ​៥​គុណ​៦​ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី របើក​ដំបូល​ចំនួន​៥​សន្លឹក ម្ចាស់ផ្ទះ​ឈ្មោះ ឃុ​ត ឃួ​ន ភេទ​ប្រុស ។

នៅ​ភូមិ​ត្រពាំង​អណ្ដូង ឃុំ​ទំនប់​ធំ រង​ការ​ខូចខាត​ផ្ទះ​ចំនួន​៥​ខ្នង ផ្ទះបាយ​១​ខ្នង រោង​គោ​១ និង​រោង​ដាក់​ចំបើង​១​រួម មាន​៖ ផ្ទះ​ទំហំ​៤​គុណ​៥​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី របើក​ជញ្ជាំង និង​ដំបូល​ចំនួន​៣​សន្លឹក ម្ចាស់ផ្ទះ ឈ្មោះ នួន សុខ​ណេ​ង ភេទ​ប្រុស ។ ផ្ទះ​ទំហំ​៦​គុណ​៨​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ក្បឿង​របើក​ដំបូល​ចំនួន​២៧​សន្លឹក ម្ចាស់ផ្ទះ​ឈ្មោះ ហុ​ន ជៀស ភេទ​ប្រុស ។ ផ្ទះ​ទំហំ​៦​គុណ​៩​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ក្បឿង​របើក​ដំបូល​ចំនួន​១៥​សន្លឹក ម្ចាស់ផ្ទះ​ឈ្មោះ​គង់ ខុន ភេទ​ប្រុស ។ ផ្ទះ​ទំហំ​៦​គុណ​៧​ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​របើ ក​ដំបូល​ចំនួន​៤​សន្លឹក ម្ចាស់ផ្ទះ​ឈ្មោះ ញឹ​ង ចក់ ភេទ​ប្រុស ។ ផ្ទះ​ទំហំ​៤​គុណ​៥​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី​របើក​ដំបូល​ចំនួន​៥​សន្លឹក ម្ចាស់ផ្ទះ​ឈ្មោះ ពត ផា​ន ភេទ​ប្រុស ។ រោង​គោ​ទំហំ​៦​គុណ​៥​ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី ដួល​រលំ ម្ចាស់​ឈ្មោះ ទិល ម៉ូ​ញ ភេទ​ប្រុស ។ រោង​សម្រាប់​ដាក់​ចំបើង សង់​ពី​ឈើ​ប្រក់​ស័ង្កសី របើក​ដំបូល ម្ចាស់​ឈ្មោះ ហម ជៀប ភេទ​ប្រុស ។ ផ្ទះបាយ​ទំហំ​៣​គុណ​៤​ម៉ែត្រ​របើក​ដំបូល​ចំនួន​៣​សន្លឹក ម្ចាស់ផ្ទះ​ឈ្មោះ ប្រាក់ សា​មិត្ត ភេទ​ស្រី ។

សរុប​រង​ការ​ខូចខាត​រួម​មានផ្ទះ​ចំនួន​១៥​ខ្នង ផ្ទះបាយ​១​ខ្នង រោង​គោ​០១ និង​រោង​ដាក់​ចំបើង​១ ។ ករណី​ខាងលើ​ពុំ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ