ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​បើករថយន្ត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​​ស្រវឹង​បាន​បើករថយន្ត​ម៉ាក​កាម​រី​គូទ​ហើម ក្នុង​ល្បឿន​លឿន ហើយ​​រេ​ចង្កូត​ឡើង​លើ​ឃឿ​ន​សួន​ពុះ​ចែកផ្លូវ​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឱ្យ​បាក់​ដល់​ដី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​​ស្រវឹង​បាន​បើករថយន្ត​ម៉ាក​កាម​រី​គូទ​ហើម ក្នុង​ល្បឿន​លឿន ហើយ​​រេ​ចង្កូត​ឡើង​លើ​ឃឿ​ន​សួន​ពុះ​ចែកផ្លូវ​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឱ្យ​បាក់​ដល់​ដី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​វ៉េ​ង​ស្រេង កែង​នឹង​ផ្លូវ​ដី​ថ្មី ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​វ័យ​ជាង​៤០​ឆ្នាំ មិនដឹង​ជា​ចេញមកពី​​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ បាន​បើករថយន្ត​ម៉ាក កាម​រី​គូទ​ហើម ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ ២C-០៤០៩ ធ្វើ​ដំណើរ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ឡើង​លើ​ឃឿ​ន​សួន​ពុះ​ចែកផ្លូវ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​បង្គោល​ភ្លើង​បាក់​​ដល់​ដី​អស់​១​ដើម ហើយ​ពេល​នោះ​ដែរ អ្នកបើកបរ​រថយន្ត​បង្ក​មិន​ព្រម​ឈប់​រថយន្ត​នោះ​ទេ គឺ​បាន​ព្យាយាម​បើករថយន្ត​រត់គេច​ទាំង​រថយន្ត​បាក់​រ៉ូ​ទីល​ខាងឆ្វេង​បាន​២០០​ម៉ែត្រ ទើប​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ដេញតាម​​ឃាត់​រថយន្ត​ ហើយ​ភ្លាម​ៗ​នោះ​ដែរ គេ​បានឃើញ​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត ដោយ​មាន​ស្នាម​របួស​បែក​មាត់ រួច​ហើយ​បាន​ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៏​បាន​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​អោយមក​ស្ទូច​យក​រថយន្ត​បង្កទៅ​រក្សា​ទុក​នៅ​កា​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ