Uber បានដាក់បង្ហាញគំរូរថយន្តចេះហោះរបស់ខ្លួន នៅឯកិច្ចប្រជុំកំពូល Uber Elevate ប្រចាំឆ្នាំលើកទី២ ដែលបង្ហាញពីគំរូដើមសម្រាប់រថយន្តតាក់ស៊ីហោះនៅលើអាកាស ។
ក្រុមហ៊ុនសង្ឃឹមថា រថយន្តហោះនេះនឹងបង្ហាញខ្លួនដល់អ្នកធ្វើដំណើរនៅរយៈពេលពី២ ទៅ៥ឆ្នាំខាងមុខ ។ រថយន្តនេះអាចហោះឡើងត្រង់ចុះឡើង ហើយអាចចតនៅកន្លែងផ្សេងៗបានយ៉ាងងាយស្រួលដូចជា នៅលើដំបូលផ្ទះ និងទីធ្លា ជាដើម ។
សម្រាប់គំរូដំបូងនេះ Uber មានគម្រោងធ្វើវាឲ្យមានអ្នកបញ្ជា ។ ប៉ុន្តែគម្រោងនៅថ្ងៃខាងមុខ គឺនឹងធ្វើឲ្យវាមានសមត្ថភាពបើកដោយខ្លួនឯងបាន គ្មានអ្នកបញ្ជា ។
គំរូនេះមើលទៅដូចជា Drone យក្សច្រើនជាងឧទ្ធម្ភាគចក្រ ដោយសារតែមានស្លាបចក្រដល់ទៅ៤ ។ ខាងបុគ្គលិករបស់ Uber បានបង្ហើបថា គេនឹងធ្វើឲ្យវាមានសុវត្ថិភាពខ្ពស់ ហើយអាចហោះបានកម្ពស់ពី៣០០ម៉ែត្រ ទៅ ៦០០ម៉ែត្រពីដី ជាមួយនឹងសំឡេងស្ងាត់ជាងឧទ្ធម្ភាគចក្រ (គឺដូចសំឡេងរថយន្តធុនធំធម្មតាបើកនៅលើដី) ។
Uber ជាដៃគូជាមួយ NASA ក្នុងការអភិវឌ្ឍសេវាកម្ម UberAIR កំពុងតែប្រឈមនឹងការប្រកួតប្រជែងក្នុងវិស័យអាកាស ។
Kitty Hawk ជាក្រុមហ៊ុនរថយន្តតាក់ស៊ីស្វយ័តមួយ ដែលគាំទ្រដោយក្រុមហ៊ុនយក្ស Alphabet (មេធំរបស់ Google) បានបង្ហាញយន្តហោះពាណិជ្ជកម្មចុងក្រោយរបស់ខ្លួន ឈ្មោះថា Cora កាលពីខែមីនា ។ ក្រុមហ៊ុននេះកំពុងធ្វើការជាមួយរដ្ឋាភិបាលនូវែលសេឡង់ ដើម្បីធ្វើអាជីវកម្មតាក់ស៊ីរត់លើអាកាសផងដែរ។
គូប្រកួតប្រជែងមួយទៀត គឺក្រុមហ៊ុន Airbus បានធ្វើការហោះហើរប្រកបដោយជោគជ័យជាលើកដំបូងនៃរថយន្តហោះស្វ័យប្រវត្តិរបស់ខ្លួន នៅក្នុងខែកុម្ភៈ ។
Uber និយាយថា អ្នកដំណើរនឹងបង់ប្រាក់ដំបូងដូច Uber Black ដែរ ប៉ុន្តែនៅពេលដែលសេវាមានអ្នកដំណើរគ្រប់កម្រិត តម្លៃនឹងថយចុះដូច Uber X សម្រាប់ការធ្វើដំណើរដូចគ្នា ។
ក្រុមហ៊ុននេះគ្រោងនឹងបង្កើត UberAIR នៅ Dallas-Fort Worth និងទីក្រុង Los Angeles នៅឆ្នាំ២០២៣ ដោយមានការធ្វើតេស្តក្នុងទីក្រុងទាំងនេះនៅឆ្នាំ២០២០ ៕
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំកាលពីថ្ងៃទី១៩កុម្ភៈ បានសម្ដែងទំនុកចិត្តរបស់លោក ហើយពុំបារម្ភចំពោះការប្ដឹងលោក ដោយក្រុមចម្រុះរបស់រដ្ឋ១៦...
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសវៀតណាមកំពុងរៀបចំទទួលមេដឹងនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ដែលមកជួបគ្នាកំពូលលើកទី២ជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនាស...
ប្រទេសឥណ្ឌា ៖ យន្តហោះ២គ្រឿងរបស់ក្រុមយន្តហោះសម្ដែងប្ញទ្ធិ SURYA KIRANនៃកងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃទី១៩កុម្ភៈ នៅព្រលានយន្តហោះ YELAHANKA តំបន់បឹងហ្គាល័រ ជា...
ការមានចិត្តទោសៈ លោភៈ មោហៈ, ការភ្លាំងភ្លាត់, ការភ្លើតភ្លើន, អ្នកខ្លះក៏មានលក្ខណៈសមរម្យ ខ្លះក៏មានចរិតច្រឡើសបើស និងខ្លះទៀតក៏ព្រហើនកោងកាច វាជាលក្ខណៈធម្មតាទៅហើយ...
អ្នកប្រដាល់ស្បែកខ្មៅជនជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលទើបរៀបការ ប្រពន្ធខ្មែររស់នៅទីក្រុងភ្នំពេញ បានចាប់ផ្តើមល្បីខ្លាំងក្នុងឆាកប្រយុទ្ធគុនចម្រុះលើទឹកដីអាស៊ី...
រឿងដែលអ្នកមិនគួរធ្វើពេលចង់បានកូន តើមានអ្វីខ្លះទៅ ?1.អ្នកមិនត្រូវបរិភោគការ៉ុតច្រើននោះទេ ព្រោះវាមានសារធាតុម្យ៉ាងដែលធ្វើឱ្យអ្នកមិនអាចមានកូននៅពេលដែល...
ខេត្តរតនគិរី ៖ សូមរំលឹកថា កាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៨កន្លងមក មានករណីរំលោភសម្លាប់លើនារីក្រមុំអាយុ២០ឆ្នាំម្នាក់ នៅចំណុចចមការកៅស៊ូក្នុងភូមិពាក់ ឃុំយាទង់...
ខេត្តកំពង់ឆ្នាំង ផ្ទះក្បឿងពីរខ្នងធ្វើអំពីឈើខាងលើ ថ្មខាងក្រោម ត្រូវបានអគ្គីភ័យឆាបឆេះ ខណៈម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ឋមិននៅផ្ទះ ។ ហេតុការណ៍នេះបានបង្កឱ្យ...
ស្មាតហ្វូនប្រមូលទិន្នន័យជាច្រើនរបស់អ្នកប្រើប្រាស់ដែលរួមមានដូចជាលេខកូដសម្ងាត់ និង ទីតាំងដែលអ្នកប្រើប្រាស់បានទៅជាដើម ។ ខាងក្រោមនេះគឺជាព័ត៌មានសំខាន់ៗ...
ខេត្តតាកែវ ៖ យុវជនម្នាក់បានផឹកថ្នាំពុលសម្លាប់ខ្លួន ព្រោះតែតូចចិត្តម្តាយមិនទៅស្តីដណ្តឹងនារីម្នាក់ធ្វើជាប្រពន្ធ ព្រោះខ្លួនបានស្រឡាញ់ពេញបេះដូងសមទៅតាមបំណង...
អ្នកជំនាញផ្នែកចិត្តវិទ្យាកុមារ និងទីប្រឹក្សារដ្ឋាភិបាលអាល្លឺម៉ង់ Julia von Weiler បាននិយាយថា កុមារអាយុក្រោម១៤ឆ្នាំមិនគួរត្រូវបានអនុញ្ញាតឲ្យប្រើស្មាតហ្វូនឡើយ...
ខេត្តកំពង់ចាម ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅត្រង់ចំណុចរង្វង់មូលក្បាលស្ពានគីហ្ស៊ុណា ត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ការធ្វើដំណើរតាមម៉ូតូ...
ខេត្តសៀមរាប ៖ យោងលើស្ថានភាពជាក់ស្តែងដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានធ្វើការអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិណ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំង Lionel Messi និងគូប្រជែង Cristiano Ronaldo ត្រូវបានគេចាត់ទុកជាកីឡាករខ្លាំងផ្តាច់គេលើលោកខាងវិស័យបាល់ទាត់ ដោយមានការប្រកែកគ្នា...
រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់បានផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយគាត់មិនបានចូលដេកទេ បានដើររកត្រីទាំងយប់អធ្រាត្រតែម្នាក់ឯង បន្ទាប់មកក៏បានដួលផ្កាប់មុខ...
ខេត្តព្រះវិហារ ៖ ដោយឃើញថាទណ្ឌិតចំនួន៣៣នាក់មានការកែប្រែខ្លួន មានចរិកលក្ខណៈល្អឡើងវិញ និងផ្អែកតាមអនុវត្តទោស ២ភាគ៣ នៃច្បាប់ស្តីពីពន្ធនាគារ ប្រធានពន្ធនាគារ...
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់លើគំនរខ្សាច់នៅមុខផ្ទះប្រជាពលរដ្ឋដែលគេកំពុងសាងសង់ កាលពីម៉ោង8និង...
ខេត្តសៀមរាប ៖ កូនប្រសារប្រុសខឹងឪពុកក្មេកស្តីបន្ទោសឱ្យដោយសារឪពុកឃើញឈ្លោះទាស់ទែងគ្នាជាមួយប្រពន្ធ(កូនបង្កើត) ខណៈពេលនោះឪពុកខឹងដែលយកកូនស្រីរបស់គាត់ចាប់ដាក់...
https://www.youtube.com/watch?v=va87dJfh8igរាជធានីភ្នំពេញ ៖ បច្ចុប្បន្ន មានប្រជាពលរដ្ឋរស់តាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នាំគ្នាមកយ៉ាងផុសផុលប្រជ្រៀតគ្នាចូលទៅចាក់...
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្មេងស្រីអាយុជាង១ខួបម្នាក់បានរអិលជើងដាំក្បាលចូលក្នុងធុងទឹក បណ្តាលឲ្យឈ្លក់ទឹកស្លាប់ បង្កឲ្យមានការ...