ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ ! បុរស​អូ​ទ្រី​ស​សម្លា.ប់​ស្ត្រី​ម្នាក់​យក​សាច់​ធ្វើ​អាហារ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​វ៉េ​រ៉េ​ណា ស្ត្រា​ណា​ដ​(Verena Strnad) អយ្យការ​ប្រទេស​អូ​ទ្រី​សបាន​បញ្ជាក់​ប្រាប់​អ្នកកាសែត​នៅ​ក្នុងស្រុក​ថា បុរស​ម្នាក់​នៅ​ក្រុង​វី​យែ​ន អាយុ​៦៣​ឆ្នាំ​បាន​ធ្វើឃាត​ស្ត្រី​ម្នាក់​នៅផ្ទះ​របស់​ខ្លួន​កាលពី​ចុងខែ​មីនា និង​កាប់​សាច់​ជា ដុំ​ៗ…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​វ៉េ​រ៉េ​ណា ស្ត្រា​ណា​ដ​(Verena Strnad) អយ្យការ​ប្រទេស​អូ​ទ្រី​សបាន​បញ្ជាក់​ប្រាប់​អ្នកកាសែត​នៅ​ក្នុងស្រុក​ថា បុរស​ម្នាក់​នៅ​ក្រុង​វី​យែ​ន អាយុ​៦៣​ឆ្នាំ​បាន​ធ្វើឃាត​ស្ត្រី​ម្នាក់​នៅផ្ទះ​របស់​ខ្លួន​កាលពី​ចុងខែ​មីនា និង​កាប់​សាច់​ជា ដុំ​ៗ ។ ជន​នេះ​បាន​សារភាព​ថា​ខ្លួន​សម្លាប់ ស្ត្រី​នោះ ហើយ​រក្សា​ទុក​សាច់​ក្នុង​ទូទឹកកក​សម្រាប់​ទទួលទាន ។

កាលពី​ពាក់កណ្ដាល​ខែមេសា​កន្លង​មក សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ដងខ្លួន ក្បាល និង​អវយវៈ​ផ្សេង​ទៀត​របស់​នារី​រង​គ្រោះ​នៅ​បឹង​មួយ​នៅ​ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ក្រុង​វី​យែ​ន ស្ថិត​នៅ​ក្នុង​ខ្ទម និង​ទូក​របស់​ជនល្មើស ។ ឆ្កែ​របស់​ប៉ូលិស​បាន​ប្រទះ​ឃើញ​ស្នាម​ឈាម​នៅ​ក្បែរ​ខ្ទម​នោះ ។

ក្រោយមក​ប៉ូលិស​ចូល​ឆែកឆេរ​ផ្ទះ​របស់​ជនល្មើស​ប្រទះ​ឃើញ​បំណែក​សាច់​នៅ​ក្នុង​ទូទឹកកក ។
បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សុ​ើ​ប​អង្កេត​ដើម្បី​ប​ព្ជា​ក់​ពី​ភិនភាគ​របស់​អ្នក​ស្លាប់ ដោយ​មាន​ជំនឿ​ថា​ជា​ស្ត្រីភេទ​មាន​អាយុ​ប្រហែល​ពី​២០ ទៅ​៣០​ឆ្នាំ រាង​ស្គម​មាន​កម្ពស់​ពី​១,៥៥ ទៅ​១,៦៥​ម៉ែត្រ ​។ នាង​ប្រហែលជា​បាន​ជួប​ជនល្មើស​នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​វី​យែ​ន​ខាងលិច​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ