ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំពុល​គីមី​នាំ​ចូល​ខុសច្បាប់​ប្រមាណ​១០​តោន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ថ្នាំពុល​គីមី​ប្រមាណ​១០​តោន​សម្រាប់​បំរើ​វិស័យ​កសិកម្ម​ដែល​លួច​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​តាម​កាណូត ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធ្វើការ​បង្ក្រាប​បាន ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៩…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ថ្នាំពុល​គីមី​ប្រមាណ​១០​តោន​សម្រាប់​បំរើ​វិស័យ​កសិកម្ម​ដែល​លួច​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​តាម​កាណូត ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធ្វើការ​បង្ក្រាប​បាន ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ដែល​មាន​ឈ្មួញ​ដឹក​តាម​ទូក​មក​ពី​ប្រទេស​វៀតណាម​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ក្នុង​ចំណោម​ថ្នាំពុល​គីមី​ទាំងនោះ មាន​១៣​ប្រភេទ​ត្រូវ​បាន​គេ​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថា មិន​មាន​ចុះបញ្ជី​ជាមួយ​ក្រសួងកសិកម្ម និង​មួយ​ចំនួន​ទៀត​មិន​មាន​តាម​ច្បាប់ ព្រមទាំង​មួយ​ចំនួន​ផ្សេង​ទៀត​មិន​បាន​បង់ពន្ធ​។ ហើយ​ថ្នាំ​ទាំងនោះ មាន​ថ្នាំ​សំលាប់​សត្វល្អិត ថ្នាំ​បំប៉ន​ដំណាំ និង​ថ្នាំ​កំចាត់​ស្មៅ​ជាដើម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ