ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ឆ្នាំ​២០១៩​ប្រជាពលរដ្ឋ​សង្កាត់​ភ្លើង​ឆេះរ​ទេស​នឹង​មានទឹក​ស្អាត​ប្រើ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ខណៈ​វេលា​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ អភិបាល​រាជធានី​ភ្នំពេញ​គាត់​បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រព័ន្ធ​ទឹក​ស្អាត ដើម្បី​ត​ភ្ជាប់​ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​សង្កាត់​ភ្លើង​ឆេះរ​ទេស ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ខណៈ​វេលា​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ អភិបាល​រាជធានី​ភ្នំពេញ​គាត់​បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រព័ន្ធ​ទឹក​ស្អាត ដើម្បី​ត​ភ្ជាប់​ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​សង្កាត់​ភ្លើង​ឆេះរ​ទេស ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជា​៨ ភូមិ ដែល​មាន​រាប់​ពាន់​គ្រួសារ​មិន​ទាន់​មានទឹក​ស្អាត​ប្រើ​ទេ ។ នៅ​ខណៈ​នេះ​អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​រដ្ឋាករទឹក​កំពុង​តែ​ពិនិត្យ​ស្ថានភាព​ផង​ដែរ ។

អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​បាន​អះអាង​ថា នៅ​ឆ្នាំ​២០១៩​ខាង​មុន​នេះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ភ្លើង​ឆេះរ​ទេស​នឹង​មានទឹក​ស្អាត​ប្រើប្រាស់ ដោយ​បច្ចេកទេស​នៅ​ចុងឆ្នាំ​២០១៨​នេះ​នឹង​មានការ​រៀបចំ​ប្រព័ន្ធ​ទុយោ ត​ពី​ក្បាល​រ៉ូ​ម៉ា​ណេ​ប្រព័ន្ធ​ចែកចាយ​ទឹកនឹង​ចូល​ទៅ​តំបន់​ភ្លើង​ឆេះរ​ទេស ។

បញ្ជាក់ ៖ ខណៈ​ពេល​អភិបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ដើម្បី​ដោះស្រាយ និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​មួយ​ផ្នែក ដែល​អត់​ទឹក​នោះ​មាន​៨​ភូមិ ចឹ​ង​អភិបាល​រាជធានី​ភ្នំពេញ កំពុង​តែ​សិក្សា​មើល​ថា ត្រូវ​ដឹក​ទឹក​ជូន​ពួក​គាត់ ដើម្បី​លក់​ក្នុង​តម្លៃ​ថោក (​ដូច​តម្លៃ​រដ្ឋ​) ប៉ុន្តែ​មិន​ទាន់​ភ្ជាប់​ទុយោ​ទាន់​ពេល ។ ជា​ចុង​ក្រិ​យ​អភិបាល​រាជធានី​ភ្នំពេញ សម្រេច​ថា ជួយ​សម្រួល​ដឹក​ទឹក​ជួន​ប្រជាពលរដ្ឋ ដោយ​គិត​ក្នុង​តម្លៃ​ដូច​រដ្ឋ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ