ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកឡើង​ទើប​ដឹងថា «ច្រឡំ»…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ជំហាន​ដំបូង​ភ្លាម​ៗ បាន​ផ្ទុះ​ឡើង​នា​វេលា​រំលង​អធ្រាត្រ​ ឈានចូល​ ថ្ងៃ​ទី​៩  ឧសភា ដែល​ការ​និយាយ​ត​ៗ​គ្នា​តាម​វិទ្យុ និង​តាម​ហ្វេ​ស​ប៊ុ​ក ​មានការ​ស៊ែរ​(Share)ត​ៗ​គ្នា…

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ជំហាន​ដំបូង​ភ្លាម​ៗ បាន​ផ្ទុះ​ឡើង​នា​វេលា​រំលង​អធ្រាត្រ​ ឈានចូល​ ថ្ងៃ​ទី​៩  ឧសភា ដែល​ការ​និយាយ​ត​ៗ​គ្នា​តាម​វិទ្យុ និង​តាម​ហ្វេ​ស​ប៊ុ​ក ​មានការ​ស៊ែរ​(Share)ត​ៗ​គ្នា ​ជុំវិញ​ចោរលួច​កាត់​ដែក​ស្ពាន​បេ​ឡត៍​ ដែល​ទើប​សម្ពោធ​ឱ្យ​ប្រើប្រាស់​កាលពី​រសៀល​ថ្ងៃ​ទី​៨ខែឧសភា ។ ព័ត៌មាន​នេះ ​ធ្វើ​ឱ្យ​ម្នាក់​ៗ​ មានការ​ហួសចិត្ត និង​បាន​ដាក់​បណ្តាសា​យ៉ាង​ចាស់​ដៃដល់​ជនសង្ស័យ​៤​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ជាប់ចោទ​ជា​ចោរលួច​កាត់​ដែក​សសរស្ពាន​បេ​ឡេ​ត៍​នោះ ។ ដំបូង​ៗ​លើ​យ ជនជាប់ចោទ​មិន​ត្រឹមតែ​ជាប់​ឈ្មោះ​ថា ​ជា​ចោរ​ទេ តែ​បាន​ឈាន​ទៅ​ដល់​បទឧក្រិដ្ឋ​ ធ្វើ​វិទ្ធង្សនា​ផង​ដែរ ។

ទោះបីជា​បែប​ណា មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ប្រកាស​ភ្លាម​ៗ​ ជុំវិញ​ព័ត៌មាន​ទាំងនេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៩  ឧសភា​ ថា ពុំ​មានការ​លួច​កាត់​ដែក​ស្ពាន​បេ​ឡេ​ត៍​នោះ​ទេ ការ​ពិត​ក្រុម​ជន​ទាំងនោះ​ បាន​នាំ​គ្នា​ទៅ​ប្រមូល​យក​ដែក​ដែល​សេសសល់​ចេញពី​ការដ្ឋាន​ប៉ុណ្ណោះ​។ ការ​ប្រកាស​នេះ ក៏​បានឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងស្ពាន​នេះ ​អាច​ធ្វើ​ដំណើរ​បានជា​ធម្មតា ។

ការ​ប្រកាស​ឆ្លើយ​តប​ភ្លាម​ៗ​នេះ គឺ​បន្ទាប់​ពី​មានការ​ចុះ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ ​នៅ​កន្លែង​កើតហេតុ នា​ព្រឹក​ថ្ងៃ​ទី​៩  ឧសភា ដោយ​មន្ត្រី​ជំនាញ​ក្រសួង និង​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ រួម​ជាមួយ​តំណាង​ក្រុមហ៊ុន​OCIC ។ ក្រោយ​ពី​ការ​ត្រួតពិនិត្យ​ ក៏​បាន​បញ្ជាក់​ច្បាស់​ថា ពុំ​មាន​អ្នក​លួច​កាត់​ដែក​សសរស្ពាន ឬ​ដៃ​ស្ពាន ​ដូច​ការ​ផ្អើល​ត​ៗ​គ្នា​កាលពី​យប់​នោះ​ទេ ។

តាម​ពិត គឺ​ពលរដ្ឋ​នាំ​គ្នា​ជិះទូក​មក​យក​ដែក​ដែល​សេសសល់​ពី​ការ​សម្អាត​ការដ្ឋាន និង​ដែក​ការពារ​សុវត្ថិភាព​ការដ្ឋាន​ក្នុង​ពេល​សាងសង់​កន្លង​មក ខណៈ​ដែល​ការដ្ឋាន​កំពុង​រុះរើ​ ដើម្បី​ដឹក​ចេញ​ ។ ឯ​ចំពោះ​ដែក​ស្ពាន​បេ​ឡេ​ត៍​ទាំងមូល មិន​មានការ​បាត់បង់ ឬ​ប៉ះពាល់​ដល់​គ្រោង​ដែក​ស្ពាន​នោះឡើយ ។

តាម​ព័ត៌មាន​ដំបូង​ៗ ​ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​បន្ទាប់​ពី​មាន​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​ជាង​១០​ទូក នាំ​គ្នា​ ទៅ​យក​ដែក​ពីក្រោម​ស្ពាន ហើយត្រូវ​សមត្ថកិច្ច​ដេញ​តាម​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែឧសភា នៅ​តាម​ផ្លូវជាតិ​លេខ​៦ ចំណុច​ស្ពាន​បេ​ឡេ​ត៍​ដែល​ទើបនឹង​សម្ពោធ​ឱ្យ​ឆ្លងកាត់​ទន្លេសាប ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន ៖១-​ឈ្មោះ ម៉ោះ ម៉ូត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នកនេសាទ​ត្រី ស្នាក់​នៅ​លើ​ទូក មានស្រុក​កំណើត​នៅ​ខណ្ឌ​ជ្រោយចង្វា ២-​ឈ្មោះ ម៉ាត់ គ្រី​យា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ជា​អ្នកនេសាទ ស្នាក់​នៅ​ក្នុងខណ្ឌ​ជ្រោយចង្វា និង​មានស្រុក​កំណើត​នៅ​ស្រុកកំពង់ត្របែក ខេត្ត​ព្រែ​វែង ៣-​ឈ្មោះ ទី​ស្មាន់ កោះ​ទៀត​អាតុ អាយុ​១៧​ឆ្នាំ ជា​អ្នកនេសាទ​ត្រី ស្នាក់​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយ​សង្វា និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល និង៤-​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ។

ប្រភព​ព័ត៌មាន​ពី​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វា​ឱ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ពួក​គេ គឺ​មាន​សន្តិសុខ​ម្នាក់​ឈ្មោះ សារី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់​នៅ​បុរី​រុងរឿង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា បាន​រាយ ការណ៍​ប្រាប់​ថា មាន​ខ្មែរ​អ៊ិ​ស្លា​ម​ជាង​១០​ទូក​នាំ​គ្នា​ទៅ​លួច​កាត់​យក​ដែក​ក្រោម​ស្ពាន​ដែល​ទើប​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មិន​ទាន់​ទាំង​បាន​១​ថ្ងៃ​ស្រួលបួល​ផង ។ ព័ត៌មាន​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​អន្តរា គមន៍​ខណ្ឌ​ជ្រោយចង្វា នាំ​គ្នា​ទៅ​កាន់​ចំណុច​ខាងលើ ។

នៅ​ពេល​នោះ ក្រុម​ជន​ទាំងនេះ​នាំ​គ្នា​ជិះទូករត់​ទៅ​ខាងជើង​សំដៅ​ទៅ​ម្តុំ​ច្រាំង​ចំរេះ​រួច​គេចខ្លួន​បាត់​អស់ ឯ​កម្លាំង​អន្តរាគមន៍​រួម​នឹង​សន្តិសុខយាម​ស្ពាន ចាប់​បាន​តែ​ទូក​មួយ​គ្រឿង​ដែលដឹក​ដែក​រួច​នាំ​យក​មក​កន្លែង​កើតហេតុ​វិញ ។ លុះ​ប្រមាណ​កន្លះ​ម៉ោង​ក្រោយមក កម្លាំង​អន្តរាគ​មន៍​និង​សន្តិសុខ​ជ្រោយចង្វា បាន​ស្រាវ ជ្រាវ​រក​ឃើញ​ទូក​ជិត​១០​គ្រឿង​ទៀត​ចត​នៅ​ក្បែរសណ្ឋាគារ​សុខា​កំពុង​ទម្លាក់​ដែក​ចុះ​ទៅ​ក្នុង​ទឹក​ដើម្បី​កុំឱ្យ​គេ​ដឹង ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បានចំនួន​៤​នាក់ និង​ដកហូត​បាន​វត្ថុ​តាង​ដែក​កសាងស្ពាន​ជា​ច្រើន​កំណាត់ រួច​នាំ​យក​ទៅ​សាកសួរ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ