ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​យន្ត​ដឹកឈើ​បុក និង​កិន​បុរស​ម្នាក់​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​គោ​យន្ត​បុក​កៀប​ជាប់ពី​​ក្រោម​ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ចំណែក​ម្ចាស់​គោ​យន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​គោ​យន្ត​ដឹកឈើ​នៅ​កន្លែង​កើត ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​គោ​យន្ត​បុក​កៀប​ជាប់ពី​​ក្រោម​ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ចំណែក​ម្ចាស់​គោ​យន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​គោ​យន្ត​ដឹកឈើ​នៅ​កន្លែង​កើត ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ ចន្លោះ​គីឡូម៉ែត្រ​៧៥ និង​៧៦ លើ​ផ្លូវ​លេខ​៤៤ នៅ​ចំណុច​ភូមិ​ផ្លោ​ច ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់​បើក​គោ​យន្ត​ដោយ​មាន​ដឹកឈើ​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​គោ​យន្ត​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​ពីរ​នាក់​ម៉ាក​ហុងដា​សេ​១២៥ ព​ណ៌ខ្មៅ ស៊េរី​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ ១CH-០៣៤៥ ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​កិន​ទាំង​ម៉ូតូ និង​អ្នកបើកបរ​ជាប់​ពីក្រោម​គោ​យន្ត​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់​។ ចំណែក​អ្នក​បើក​គោ​យន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ណាត លាង​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​ឈ្មោះ​ពក ដេ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​រស់​ភូមិ​ត្រពាំង​ក្រើ​ញ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ ចំណែក​ម៉ូតូ​ត្រូវ​ខូចខាត​ទាំងស្រុង ។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្រោយ​កើតហេតុ សព​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ​គោ​យន្ត និង​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​។

លោក​វរសេនីយ៍ទោ​ប៊ុត ប៊ុ​ន​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១៨ ថា បច្ចុប្បន្ន​កំលាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នក​បើក​គោ​យន្ត អោយ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ភាគី​ជន​រង​គ្រោះ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ