ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកពុល​​បាន​កើនឡើងនៅ​ព្រឹកនេះ​…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ទៀត ពាក់ព័ន្ធ​ករណី​ពុល គិត​រហូត​មក​ដល់​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា នេះ ជន​រង​គ្រោះ​មានការ​កើនឡើង រហូត​ដល់​៣៤​នាក់​​ហើយ ។…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ទៀត ពាក់ព័ន្ធ​ករណី​ពុល គិត​រហូត​មក​ដល់​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា នេះ ជន​រង​គ្រោះ​មានការ​កើនឡើង រហូត​ដល់​៣៤​នាក់​​ហើយ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី​០៩ ឧសភា មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​មាន​មនុស្ស​ប្រុស​-​ស្រី​១៤​នាក់ ត្រូវ​បាន​ក្អូ​ត​ចង្អោ​គ្រប់​គ្នា ដែល​សង្ស័យ​ថា បណ្តាល​មក​ពី​ពុល​ទឹក ស្ថិត​នៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។

ប៉ុន្តែ​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ទាំង​១៤​នាក់​នោះ គឺ​មានការ​ជួយ​សង្គ្រោះ​ទាន់ ពុំ​មានប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ ។ ក្នុង​នោះ ប្រជាពលរដ្ឋ​៦​នាក់​មាន​អាកា​រៈ​ធូរស្បើយ​ហើយ អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។ នៅ​សល់​តែ​៨​នាក់​ទៀត កំពុង​តែ​ធ្វើការ​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​បង្អែក ស្រុក​ស្នួល ខេត្តក្រចេះ ។

ព័ត៌មាន​ល​ម្អឹ​ត​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ