ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ដៃ​ផង​… គាត់​ជួញ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ

7 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​​ម្នាក់ត្រូវបាន​​ឃាត់ខ្លួនពី​បទ​​ជួញដូរ​គ្រឿងញៀន​ កាលពី​វេលា​ម៉ោង​០៣ និង១៥​នាទី​រសៀល​ថ្ងៃ​ទី​៩ ​ឧសភា ស្ថិត​នៅ​លើ​ដងផ្លូវ​មួយ​កន្លែង ​ក្នុងភូមិ​ពោ​ធិ៍ ឃុំ​ព្រៃ​ខ្ពស់…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​​ម្នាក់ត្រូវបាន​​ឃាត់ខ្លួនពី​បទ​​ជួញដូរ​គ្រឿងញៀន​ កាលពី​វេលា​ម៉ោង​០៣ និង១៥​នាទី​រសៀល​ថ្ងៃ​ទី​៩ ​ឧសភា ស្ថិត​នៅ​លើ​ដងផ្លូវ​មួយ​កន្លែង ​ក្នុងភូមិ​ពោ​ធិ៍ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ជាមួយនឹង​ថ្នាំ​ញៀន​ដ៏​ច្រើន​​សន្ធឹកសន្ធាប់​​ ​។ ជាមួយ​ការឃាត់ខ្លួននេះ គឺ​បន្ទាប់​កម្លាំង​​​ចាប់​បាន​បក្សពួក​គេ​​ម្នាក់ ​កាលពី​វេលាម៉ោង១០ និង២០នាទី​​យប់​ថ្ងៃទី​០៨ ឧសភា ​នៅ​​លើ​ផ្លូវត្រង់ចំណុច​ក្រុមទី៣ ភូមិ​ប​វេល១ ឃុំបវេល ស្រុកបវេល ដោយ​ប្រើល្បិច​ឱ្យជនសង្ស័យទាំង២នាក់​​ទំនាក់​ទំនងគ្នា ធ្វើ​ជា​​​ចង់​​ទិញ​ថ្នាំ​ញៀន ទើប​ចូលអន្ទាក់សមត្ថកិច្ចតែម្តង ។

​លោក សុខ សារិន អធិការស្រុកបវេលបានឱ្យដឹងទៀត​ថា ​ជនសង្ស័យទាំង២នាក់​​​​​ ១-​ឈ្មោះ​ផល្លី វិ ហៅ​ឆ្អឹង អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល និង​២-ឈ្មោះរ​ត្ន័ ម៉ា​រ៉ា​ដូ ហៅប៉ូ​ឡូ ​ អាយុ​​៣៥ឆ្នាំ រស់នៅ​ភូមិ​សាលា​ដែង ឃុំប្ញស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយ​មាន​ជ័យ ​​ដោយ​ជន​នេះ ​ត្រូវ​​​កម្លាំង​អធិការ​ស្រុក​ប​វេ​ល កាក់​​ជាប់​តាម​ដងផ្លូវ ខណៈ​នាំថ្នាំញៀនមកលក់ឱ្យ​ជនសង្ស័យម្នាក់ទៀត ហើ់យបាន​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៌.​ស​មានសារ​ធាតុ​ញៀន​ជា​ច្រើន​កញ្ចប់​នៅ​ជាប់​​ខ្លួនតែម្តង​ ។

​លោកបន្តថា ជាមួយនឹង​ការ​ឃាត់ខ្លួន ​ជនសង្ស័យឈ្មោះផល្លី វី​ គឺ​​រឹបអូស​បាន​នូវ​វត្ថុ​តាងជាច្រើន ​រួម​មាន​ម្សៅក្រាម ពណ).សថ្លាច្រកក្នុងថង់ចំនួន៤ថង់ ទម្ងន់១៤,៣៥ក្រាមទាំងសំបក, ថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៌ផ្កាឈូកមានត្រាអក្សរ (WY) ចំនួន១៣៣គ្រាប់, ទូរស័ព្ទដៃ១គ្រឿង, ដាវសាមូរ៉ៃ១, កូនកន្ត្រៃ២, ដែកកេះ២, កាបូបដាក់ថ្នាំញៀន២, ប្រាក់ខ្មែរ៥ម៉ឺនរៀល, ម៉ូតូ១គ្រឿងមានស្លាក លេខបាត់ដំបង1AB-7804 ។ ដោយឡែក​ ជនសង្ស័យឈ្មោះ​រ័ត្ន ម៉ារ៉ាដូ ក៏បានរឹបអូសវត្ថុតាងដូចគ្នា គឺមាន​ម្សៅក្រាមពណ៌.ថ្លា ច្រកថង់ប្លាស្ទិកចំនួន​១៥ថង់ ទម្ងន់៥២,៤៦ក្រាមទាំងសំបក, ដែកកេះ១, កាបូប១ និងម៉ូតូមួយគ្រឿង មានស្លាកលេខ​ប.មានជ័យ 1N-2717 ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់ កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​ការិយាល័យ​ជំនាញនៃ​ស្នងការ​ខេត្ត​ចាត់ការ​បន្ត​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ