ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​១​ក្រុម​ប៉ង​ប្លន់​ម៉ូតូ​ធំ​មិន​បាន​សម្រេច វាយ​កម្ទេច​ម៉ូតូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង​គោលបំណង​ទៅ​មើល​បងប្អូន​ឈឺ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា លុះដល់​មុខ​មន្ទីរពេទ្យ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៦​នាក់​វាយ​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច ហើយ​បាន​វាយ​ម៉ូតូ​រង​ការ​ខូចខាត ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​នឹង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៤៧ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង​គោលបំណង​ទៅ​មើល​បងប្អូន​ឈឺ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា លុះដល់​មុខ​មន្ទីរពេទ្យ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៦​នាក់​វាយ​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច ហើយ​បាន​វាយ​ម៉ូតូ​រង​ការ​ខូចខាត ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​នឹង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៤៧ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

 

ជន​រង​គ្រោះ​ឈ្មោះ​នឿ​ន រតនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ផ្នែក​លក់​អោយ​ក្រុមហ៊ុន​Faerd ស្នាក់​នៅ​ផ្លូវ​៣១០ សង្កាត់​បឹង​កេង​១ ខណ្ឌចំការមន ។

 

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​FS S ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ១J-៨៣១៥ ចេញ​មក​ពី​ម្តុំ​សាលា​ហ្សា​មេន គោលបំណង​ទៅ​មើល​បងប្អូន​ឈឺ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​ចំនួន​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ ដោយ​​មួយគ្រឿង​ម៉ាក​ហ្ស៊ុ​យ​ស៊ុ​យ​គី​ឡេ​ត ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​១CX-៦១១៧ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហ្ស៊ុ​យ​ស៊ុ​យ​គី​និ​ច មិន​ចាំ​ពណ៌​មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ជិត រួច​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម និង​ខ្សែ​ក្រ​វ៉ា​ត់​វាយ​ម៉ូតូ​របស់​គាត់​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ដក​សោ​ម៉ូតូ ហើយរ​ត់ទៅ​អោយ​សន្តិសុខ និង​យោធា​យាម​នៅ​មុខ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ជួយ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​ជួយ​ឡើយ ហើយ​ក្រុម​ជនសង្ស័យ​បាន​វាយ​ម៉ូតូ​របស់​គាត់ រួច​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាន​មួយ​ស្ទុះ ក្រោយមក​ក៏​បក​ត្រឡប់​មក​វិញ​វាយ​ម្តងទៀត បណ្តាល​ឱ្យ​ម៉ូតូ​ជន​រង​គ្រោះ​រង​ការ​ខូចខាត ។

 

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្រះ​ចក​ដើម្បី​អោយ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ