ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​ម្នាក់​ធ្លាក់​ពី​រ៉ឺ​ម៉ក់​គោ​យន្ត​កន្ត្រៃ កង់​ក្រោយ​កិន​ស្លា.ប់

5 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ ស្ដ្រី​ម្នាក់​ធ្លាក់​ពី​រ៉ឺ​ម៉ក់​គោ​យន្ត​កន្ត្រៃ​កង់​ក្រោយ​កិន​ស្លាប់យ៉ាង​​អាណោច​អាធ័ម​ ​ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក ​ថ្ងៃ​ទី​០៩​ ខែឧសភា ឆ្នាំ​២០១៨ ​នៅ​ចំណុច​លើ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​បឹង ឃុំ​មាន​រិ​ទ្ធ…

ខេត្ត​កំពង់​ធំ ៖ ស្ដ្រី​ម្នាក់​ធ្លាក់​ពី​រ៉ឺ​ម៉ក់​គោ​យន្ត​កន្ត្រៃ​កង់​ក្រោយ​កិន​ស្លាប់យ៉ាង​​អាណោច​អាធ័ម​ ​ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក ​ថ្ងៃ​ទី​០៩​ ខែឧសភា ឆ្នាំ​២០១៨ ​នៅ​ចំណុច​លើ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​បឹង ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ​ខេត្តកំពង់ធំ។

ស្ត្រី​​រង​គ្រោះខាងលើ​​ឈ្មោះ លន ខោ​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​បឹង ឃុំ​មាន​រិ​ទ្ធ  ​ស្ត្រី​រងគ្រោះ​មានកូន​ចំនួន​៣​នាក់ ក្នុង​នោះ​ប្រុស​២​នាក់  ចំណែកប្តី​​ឈ្មោះ ថោ​ង ម៉ៅ អាយុ​៣០​ឆ្នាំ​ត្រូវជា​ប្ដី ។

បើតាម​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹងថា ​​នៅ​មុន​ពេល​កើតហេតុ​​បុរស​ជា​ប្តី​កំពុង​បើក​គោល​យន្ត​កន្ត្រៃ​តាម​ផ្លូវ ស្រាប់តែ​ស្ត្រី​​រងគ្រោះ​ត្រូវ​ជា​ប្រពន្ធ​​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក​គោ​យន្ត​កន្ត្រៃ ​បណ្ដាល​ឲ្យ​កង់​ខាងក្រោយ​កិន​ស្លាប់​​​យ៉ាង​អាណោច​អាធ័ម​នៅ​និង​កន្លែង​កើតហេតុតែម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ និង​ប្រគល់​​សព​ស្ត្រី​រងគ្រោះ​ឲ្យ​​ទៅ​ប្ដី និង​ក្រុម​គ្រួសារ​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ