ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​៩​នាក់

7 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ចុះ​បង្ក្រាប​ករណីរ​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៩​នាក់ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត ទៅ​តុលាការខេត្ត…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ចុះ​បង្ក្រាប​ករណីរ​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៩​នាក់ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត ទៅ​តុលាការខេត្ត ។ ការ​ឃាត់ខ្លួន​ក្រុម​ជន​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​នោះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨​ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៩​នាក់​ដែល​សមត្ថកិច្ច​នគរបាល​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ក្នុង​នោះ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​៧​កញ្ចប់​ស្មើនឹង​ទម្ងន់​២​ក្រាម ទូរស័ព្ទ​ដៃ​២​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៩​នាក់ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​កសាង​សំណុំរឿង ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ