ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​ចុះ​សួរសុខទុក្ខ​កងកម្លាំង​ឈរ​ជើរ​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​ទ្វេភាគី​កំពង់​ក្រសាំង

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ លោក អ៊ុ​ក គឹ​ម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អមដំណើរ​ដោយ…

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ លោក អ៊ុ​ក គឹ​ម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អមដំណើរ​ដោយ គណៈប្រតិភូ​ក្រសួងមហាផ្ទៃ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ និង​លោក​ឧត្តមសេនីយទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​អញ្ជើញ​ចុះ ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ ដល់​មន្ត្រី និង​កង​ក​ម្លាំ​ង​ប្រដាប់​អាវុធ ដែល​ឈរជើង​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ ទ្វេ​ភាគី​កំពង់​ក្រសាំង និង​ពិនិត្យ​ខ្សែបន្ទាត់​ព្រំដែន​លេខ​២៦០ ដែល​ស្ថិត​នៅ​ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ ព្រមទាំង​ធ្វើការ​ស្វែង យល់​ពី​ស្ថានភាព​ទូទៅ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ផង​ដែរ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ គណៈប្រតិភូ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ លោក អ៊ុ​ក គឹ​ម​លេខ នឹង​លោក អ៊ូច ភា អភិបាលខេត្ត បាន​បន្តដំណើរ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្លាំង នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន និង​ពិនិត្យ​បង្គោល ព្រំដែន​លេខ​២៧៥ ព្រំដែន​កម្ពុជា-វៀតណាម ដែល​ស្ថិត​នៅ​ស្រុក​គី​រី​វង់ ខេត្តតាកែវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ